មន្រ្ដី​កសិកម្ម​និយាយថា “ភ្លៀង​ច្រើន​ស្រូវល្អ”

ក្រុមមន្រ្ដីមន្ទីរកសិកម្មបណ្ដាខេត្តមួយចំនួននិយាយថា ភ្លៀងបានធ្លាក់ច្រើននៅចុងរដូវនេះ ខណៈ ដើម រដូវ​មិនសូវជាមានភ្លៀងឡើយ។ ភ្លៀងនៅចុងរដូវនេះ អាចចាត់ទុកបានថា កំពុង​សាបព្រួសស្រែមួយ ចំនួន​ដែលកំពុងជួបការរំាងស្ងួត ហើយធ្វើឲ្យទិន្នផលស្រូវល្អថែមទៀត។

សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដាររបស់លោកប៊ុណ្ណា !

ដើម​ឡើយ​ប្រជាកសិករ​មួយចំនួន​មាន​ការព្រួយ​បារម្ភ​អំពី​ភ្លៀង​ធ្លាក់​មិនគ្រាប់​គ្រាន់​សម្រាប់​ធ្វើ​ការ​ដំាដុះ​ដំណាំ​ស្រូវ ប៉ុន្ដែ​នៅពេល​ថ្មីៗ​នេះ ភ្លៀង​បាន​ចាប់​ផ្ដើម​ធ្លាក់​រាយ​ប៉ាយ​ពាស​ពេញ​ផ្ទៃ​ប្រទេស​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា។ ភ្លៀង​បាន​ចាប់​តំាង​ពី​ថ្ងៃទី​១០ ខែតុលា​ រហូតមក​ទល់​នឹងនេះ ដោយ​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ជ្រលង​សម្ពាធទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប​។

លោក​ជាម ច័ន្ទ​សោភណ្ឌ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ​ខេត្តបាត់​ដំបង​និយាយថា នៅ​ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បាន​ធ្លាក់​ជាបន្ដ​បន្ទាប់​ ដែល​ធ្វើ​ឲ្យ​ស្រូវ​ក្នុង​ស្រែ​ល្អ​។ លោក​ថា រហូតមកទល់​ពេល​ការ​បង្ក​បង្កើន​ទិន្ន​ផល​ស្រូវ​បាន​កើន​ឡើង​ប្រមាណជា​១១០​% ដែល​ស្មើ​នឹង​២៧០ពាន់​ហិកតា​ នៃ​ផែន​ការសរុប​១៤៥ពាន់​ហិកតា។

                                   សម្លេងលោក​ជាម ច័ន្ទ​សោភណ្ឌ

លោក​លាង​សេង​ អនុ​ប្រធាន​មន្ទីរ​កសិម្ម​ខេត្ត​ក្រ​ចេះ​លើក​ឡើង​ដែរថា រយៈ​ពេល​ចុង​ក្រោយ​នេះ​ភ្លៀង​លឹមៗ​ទូ​ទំាង​ខេត្ត ដែល​ធ្វើ​ឲ្យ​តំណាំ​ស្រូវ​ល្អ ខណៈ​ដែល​មួយ​រយៈ​ពេល​មុន​ស្រែ​មួយ​ចំនួន​រំាងស្ងួត​នោះទេ។ តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​លោក​ថា ខេត្ត​បាន​បង្កើន​ទិន្នផល​ស្រូវ​គ្រប់​ផែន​ការ​១០០% ដែល​ស្មើ​នឹង៣ម៉ឺន​៩ពាន់​ហិកតា។

                                         សម្លេងលោក​លាង​សេង

យ៉ាងណាក៏ដោយ​លោក​ញិប ស្រ៊ន អនុ​ប្រធាន​មន្ទីរ​កសិម្ម​ខេត្តតាកែវ និយាយថា ដោយសារ​ភ្លៀង​ជាប់ៗ​គ្នាពេក​បណ្ដាលឲ្យ​តំបន់​មួយចំនួន​ត្រូវ​ជន់លិច​ដោយ​ទឹក​ភ្លៀង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំស្រ​វ ប្រមាណជា​៧០០ហិកតា​ ប៉ុន្ដែ​លោក​រំពឹង​ថា ប្រសិន​បើ​ក្នុងរយៈពេល​១សប្ដាហ៍​ខាង​មុខ​នេះ ទឹក​ស្រក​វិញ នោះ​នឹង​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ល្អ​ឡើង​វិញ​ជាក់​ជាមិន​ខាន។

សម្លេងលោក​ញិប ស្រ៊ន

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម​កាល​ពិម្សិល​មិញ​ឲ្យដឹងថា ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ជ្រលង​សម្ពាធ​ទាប និងប្រព័ន្ធ​សម្ពាធ​ទាប​។ លក្ខណៈបែបនេះ​នឹងបង្ក ឲ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់ថ្ងៃទី​ ១៨ ខែតុលា ឆ្នំា២០១០​ នៅ​តំបន់​វាល​ទំនាប និង​តំបន់​មាត់​សមុទ្រ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s