នគរបាល​ផ្ដើម​រឹត​បន្ដឹង​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់​កុល​ឡើង​វិញ​នៅ​ក្នុង​សប្ដាហ៍​នេះ

វិធាន​ការណ៍​ដែល​លឿន​ដូច​ផ្លេកបន្ទោរ​ ដែល​ចាប់​ផ្ដើម​មិន​ដល់​១​សប្ដាហ៍​ផង​ក៏​ផ្អាក​ទៅ​វិញ​នោះ​គឺ​ជា​វិធានការណ៍ ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​លើ​អ្នក​បើក​បរ។ ប៉ុន្ដែ​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​ នគរបាល​ផ្ដើម​វិធាន​ការណ៍​តឹង​រឹង​ឡើង​វិញ​នៅ​ក្នុង​សប្ដាហ៍​នេះ​។

លោក​ចេវ ហាក់​ អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​និយាយ​ថា អាជ្ញាធរ​នឹង​ចាប់​ផ្ដើម​រឹត​បន្ដឹង​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​លើ​ អ្នក​បើកបរ​យាន​ជំនិះ​នៅ​ក្នុង​សប្ដាហ៍​នេះ​។ លោក​ឲ្យ​ដឹង​ថា​ វិធាន​ការណ៍​នៃ​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​លើ​អ្នក​បើក​បរ​យាន​ជំនិះ​ បាន​ចាប់​ផ្ដើម​តំាង​ពីថ្ងៃទី១ ខែតុលា ប៉ុន្ដែ​បាន​ផ្អាក​នៅ​ក្នុង​អំឡុង​មុន​និង​ក្រោយ​ភ្ជុំបិណ្ឌ។

ក្រោយ​ភ្ជុំបិណ្ឌ​វិធាន​ការណ៍​នៅ​មិនទាន់​អនុវត្តន៍​នៅឡើយ​ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លំាង​ពេក និង​ត្រូវ​ដក​កម្លំាង​ទៅ​ជួយ​ទប់​ទំនប់​ ដែល​តំបន់​ខ្លះ​ក្នុង​រាជ​ធានី​ភ្នំពេញ​រង​ការ​ជន​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង។ ប៉ុន្តែ​លោក​ថា គេ​នឹង​រឹត​បន្ដឹង​ការ​ត្រួត​ពិនិត្យ​នេះ​ឡើង​វិញ​នៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​អាជ្ញាធរ​នឹង​ពង្រាយ​កម្លាំង​គ្រប់​ទី​កន្លែង​នៅ​ពេល​យប់​ក្នុង​ខណ្ឌ​ ទាំង​៨​របស់​រាជធានី​ភ្នំពេញ។

យ៉ាង​ណា​ក្ដី​​លោកថា អ្វី​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​ការ​អនុវត្តន៍​វិធាន​ការណ៍​នេះ គឺ​សមត្ថកិច្ច​នៅ​ខ្វះ​ឧបករណ៍​ត្រួតពិនិត្យ​ជាតិ​អាល់​កុល​លើ​អ្នក​បើក​បរ​ យាន​ជំនិះ​នេះ។ ដោយ​ខ្វះ​ឧបករណ៍​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ផ្ដើម​អនុវត្តន៍​នៃ​ការ​ ត្រួតពិនិត្យ​ជាតិ​អាល់​កុល​លើ​អ្នក​បើកបរ​តែ​៣រាជធានី និងខេត្ត​ប៉ុណ្ណោះ ដែល​រួមមាន​ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​លោក​ហឹម​ យ៉ាន​ ប្រធាន​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ​និយាយ​ថា ច្បាប់​ក៏​ដូច​ជា​វិធានការណ៍​នៃ​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​លើ​អ្នក​ បើក​បរ​នេះ ក្នុង​ទិសដៅ​ដាស់​តឿន និង​ឲ្យ​ប្រជាពលរដ្ឋ​ទំាង​អស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ឈាន​ទៅ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ​។

យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ត្រង់​មាត្រា៩​បាន​ចែងថា អ្នក​បើកបរ​ហាម​ពិសារ​ជាតិ​ស្រវឹង ដែល​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី០,២៥មីលីក្រាម​ក្នុង​១លីត្រ​ខ្យល់ ឬ​ចាប់​ពី០,៥ក្រាម​ក្នុង​១លីត្រ​ឈាម​ឡើង ។

នៅ​ត្រង់​មាត្រា​៨៨​ចែង​ថា អ្នក​បើកបរ​ដោយ​មាន​ជាតិ​អាល់កុល​ចាប់ពី០,២៥ ទៅ ០,៣៩មីលីក្រាម​ក្នុង ១លីត្រខ្យល់ ឬចាប់ពី០,៥ទៅ៧៩​ក្រាម​ក្នុង​១លីត្រឈាម​ត្រូវ​ពិន័យ​ជា​ប្រាក់​៦,០០០​រៀល សម្រាប់​ទោចក្រ​យានយន្ត​១២,០០០រៀល សម្រាប់​យានយន្ត​ធុន​ស្រាល និង​ចំនួន ២៥,០០០ រៀល សម្រាប់​យានយន្ត​ធុន​ធ្ងន់៕

ប៊ិន ប៊ុណ្ណា!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s