ម៉េងប៊ុនឡូ គ្រោង​បើក​ផលិត​កម្មថ្មី

តារា​ សម្ដែង​និង​តារា​ចម្រៀង ​​ម៉េង ​ប៊ុនឡូ ​ដែល​មួយ​រយៈ​ពេល​នេះ​ស្ងប់ស្ងាត់​ពីភព​សិល្បៈ​នោះ ថ្មីៗនេះបាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​គ្រោង​បើក​ផលិត​កម្ម​ថ្មី​ក្នុង​ពេល​ខាងមុខ​នេះ។​​ តារា​សម្ដែង​ដែល​មាន​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ​បាន​បន្ដថា “ផលិតកម្ម​ដែល​ខ្ញុំគ្រោង​បើក​ថ្មីនេះ​គឺ​ជា​របស់​ខ្ញុំ​ ផ្ទាល់​ដោយ​មិន​បាន​ចូល​ហ៊ុន​ជាមួយ​នរណា​នោះ​ទេ”។

វ័យ​៣១ឆ្នំា​ ម៉េង ប៊ុនឡូ​បាន​ហក់​ចូល​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​១០ឆ្នំាមកហើយ។​ ក្នុងរយៈពេល​មួយ​ទសវត្ស​មក​នេះ ​លោក​ទទួល​បាន​ជោគជ័យ​សម​គួរ​ដែរ។ ​តាម​សម្ដី​ប៊ុនឡូ​ឲ្យ​ដឹង​ថា ផលិតកម្ម​ដែល​គ្រោង​បើក​នោះ​នឹង​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​ឥឡូវ​នេះ​លោក​បាន​ចំណាយ​ប្រាក់​ប្រមាណជា២ម៉ឺនដុល្លារ​រួចទៅ​ហើយ​ ដើម្បី​ទិញ​សម្ភារៈ​ឬ​ឧបករណ៍​សម្រាប់​ដំណើរការ​ផលិត​កម្ម​ថ្មី​នា​ពេល​ខាង​ មុខ​នោះ។ ទឹក​ប្រាក់​២ម៉ឺន​ដុល្លារ​ដែល​បាន​ចំណាយ​នោះ​ គឺ​បាន​មកពី​ញើស​ឈាម​ ដែល​ប៊ុនឡូ​ បាន​ពី​ការ​សម្ដែង​សិល្បៈ​នា​ពេល​កន្លង​មក។

ប៊ុនឡូ​ប្រាប់ Sabayថា ផលិត​កម្ម​ដែល​គ្រោង​បើក​ថ្មី​នោះ រួមមាន​សេវាកម្ម​ជា​ច្រើន​ដូច​ជា ​ផលិត​ចម្រៀង​ទាំង CD&VCD ​ផលិត​ស្ពត​ ទូរទស្សន៍ និង​សំឡេង និង​ធ្វើ​ណោត​ភ្លេង​ជាដើម។ ជា​បឋម​សម្រាប់​ផលិតកម្ម​ថ្មី​របស់​ប៊ុនឡូ​ គឺ​ធ្វើ​លក់​ឲ្យ​អតិថិជន​សិន ​ហើយ​ក្រោយ​ពី​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ទៅ​បាន​រលូន​ហើយ​នោះ គឺ​នឹង​ធ្វើ​ដោយខ្លួន​ឯង​ទាំង​ស្រុង។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេតឃើញ​​ប៊ុន​ឡូ​មិនសូវ​ចេញ​មុខ​ចេញ​មាត់​នៅ​ក្នុង​ពិភព​សិល្បៈ​នោះ​ ទេ ប៉ុន្តែ​គេ​អាច​ឃើញ​តារា​រូប​នេះ​សារ​ជា​ថ្មី​តាមរយៈ​ការ​​ដើរ​ក្រមិចក្រមើម ​ នៅ​ក្នុង​រឿង​ភាគ “រលក​សំឡេង” របស់​ផលិត​កម្ម​ខ្មែរ​មេគង្គ​ ដែល​ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរទស្សន៍ CTN បច្ចុប្បន្ន ​នេះ​។​ ទន្ទឹម​នឹង​នេះ​ការ​បាត់​មុខ​ពី​ពិភព​សិល្បៈ​ក៏​មិនមែន​មានន័យ​ថា​ ប៊ុនឡូ គ្មាន​ទីផ្សារ​នោះ​ដែរ គឺ​លោក​រវល់​នឹង​ការងារ​របស់​លោក​ដែល​លោក​បាន​បង្កើត​ក្រុម​តន្ត្រី​របស់​ ខ្លួន​នោះ។ ​ក្រុម​តន្ត្រី​របស់​លោក​ត្រូវ​ទស្សនិកជន​ជួល​ទៅ​លេង​នៅ​ទី​ជនបទ​និង​ខេត្ត​ ជា​បន្ត​បន្ទាប់។

ទាក់​ទង​ទៅ​ នឹង​ការ​គ្រោង​បើក​ផលិត​កម្ម​ថ្មី​របស់​​តារា​ចម្រៀង​ម៉េង​ ប៊ុនឡូ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ធ្វើ​ការ​កត់​សម្គាល់​ថា មិន​ដឹង​ជា​អាច​រស់​បាន​យូរ​ឬ​មួយ​ក៏​អត់​នោះ​ទេ​ ព្រោះ​គេ​សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ មាន​ផលិតកម្ម​ច្រើន​ណាស់​ ប៉ុន្តែ​ខ្លះ​ក៏បាន​ដួល​រលំ​ទៅ​វិញ ព្រោះ​ផលិត​កម្ម​ទាំង​នោះ​ពិបាក​រក​ទីផ្សារ​ ខណៈ​ដែល​ទី​ផ្សារ​កម្ពុជា​ពិបាក​គ្រប់​គ្រង​តាមរយៈ​មាន​ការ​លួច​ថត​ចម្លង​បើ ​ទោះ​បី​ជា​កម្ពុជា​មាន​​ច្បាប់​កម្ម​សិទ្ធ​បញ្ញា ​និង​អាជ្ញាធរ​បាន​នឹង​កំពុង​​អនុវត្ត​ច្បាប់​នេះ​ក៏ដោយ​ចុះ​ ក៏​នៅតែ​មាន​ការ​លួច​ថត​ចម្លង​ដដែល​៕

កែសម្រួល៖ ចេង វណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s