ឥទ្ធិពល​អវិជ្ជមាន​វប្បធម៌​បរទេស​​លើ​កម្ពុជា

ឥទ្ធិពល​អវិជ្ជមាន​វប្បធម៌​បរទេស​​លើ​កម្ពុជា

ផ្សាយ​ក្នុង​ផ្នែក​ ជីវិតខ្ញុំ ដោយ វណ្ណា ចេង កាលពី 57 mins ago One Comment

គ្រប់​ប្រទេស​នៅ​លើ​សាកល​លោក​ មាន​វប្បធម៌​ផ្ទាល់​ខ្លួន​​ ​ជា​តំណាង​របស់​ជាតិ​នីមួយៗ។យើង​អាច​កត់​សំគាល់​គ្នា​ទៅ​វិញ​ទៅ​មក​ ឬ​​ដឹង​ថា​ពួក​គេ​មក​ពី​ណា​គឺ​ដោយ​សារ​តែ​វប្បធម៌​។

វប្បធម៌​រួម​បញ្ចូល​ទាំង​ ភាសា​ ប្រពៃណី​ ទំនៀមទម្លាប់​ ការ​ ស្លៀកពាក់ .ល.។​ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ ផ្ទាល់​ខ្លួន​ តែ​វប្បធម៌​នេះ​មិន​បរិសុទ្ធ​ដូច​មុន​ទៀត​ទេ​ដោយ​សារ​តែ​មាន​ការ​ហូរ​ចូល​ របស់​វប្បធម៌​បរទេស​។ ការ​បញ្ចូល​គ្នា​របស់​វប្បធម៌​គឺ​មិន​​ល្អ​ទេ​សម្រាប់​ប្រទេស​និមួយៗ។ តើ​អ្វី​ទៅ​ជា​ផល​អាក្រក់​ដែល​កម្ពុជា​ទទួល​រង​ពី​ការ​ហូរ​ចូល​របស់​វប្បធម៌ ​បរទេស​នោះ?

ឥទ្ធិពល​ អាក្រក់​ទីមួយ​​គឺ​វប្បធម៌​របស់​យើង​នឹង​លែង​មាន​លើ​ឆាក​អន្តរជាតិ​តទៅ​ទៀត​ ។ ​ ដូច​ដែល​យើង​ដឹង​ហើយ​ថា​វប្បធម៌​ ត្រូវ​បាន​ប្រតិបត្តិ​ដោយ​យើង​គ្រប់​គ្នា​ តែ​បើ​យើង​មិន​ប្រើ​វប្បធម៌​ខ្លួន​បែរជា​ទៅ​ប្រើ​វប្បធម៌​បរទេស​វិញ​នោះ​វា នឹង​ធ្វើអាយ​វប្បធម៌​របស់​យើង​សាបសូន្យ​នៅ​ថ្ងៃ​ណា​មួយ។ របៀប​ស្លៀកពាក់​ជា​វប្បធម៌​ខ្មែរ​គឺ ពុំ​មាន​ ខោ ខោវប៊យ​ អាវយឺត គឺ​មាន​ត្រឹម​តែ​ខោ​ជើង​វែង​​ធម្មតា​រឺ​ រ៉ូប​ធ្វើ​ពី សូត្រ។ តែ​ឥឡូវ​ប្រជាជន​ខ្មែរ​ ស្លៀក​ខោ ខោវប៊យ​ ពាក់​អាវ​យឺត​ជាពិសេស​ក្មេង​ស្រី ពួក​គេ​ចូលចិត្ត​ស្លៀក​ខោ​ ខោវប៊យ​រឹប​ ឬ​ស្លៀក​សំពត់​ខ្លី​ដែល​វប្បធម៌​ខ្មែរ​មិន​អនុញ្ញាត។ ​ទោះ​ជា​យ៉ាង​ណា​ វា​ហាក់​បី​ដូច​​មិន​មែន​ជា​កំហុស​របស់​ពួក​គេ​ទាំង​ស្រុង​នោះ​ទេ​ព្រោះ​គេ​ គ្រាន់​តែ​ធ្វើ​ត្រាប់​តាម​ជន​បរទេស​តែ​ប៉ុណ្ណោះ។ ជា​លទ្ធផល​វប្បធម៌​បរទេស​អាច​សម្លាប់​វប្បធម៌​យើង​បាន​យ៉ាង​ងាយ​។

ហេតុ​ផល​ទី​ពីរ​គឺ​ ការ​យល់​ច្រឡំ​ពី​វប្បធម៌។​ ក្មេង​ជំនាន់​ក្រោយ​នឹង​មិន​ស្គាល់​វប្បធម៌​របស់​យើង​ឡើយ​ក្នុង​រយៈ​ពេល​ ២០ឆ្នាំ​ទៀត ពួក​គេ​នឹង​ឆ្ងល់​ថា​តើ​ពួក​គេ ធ្លាប់​មាន​វប្បធម៌​ផ្ទាល់​ខ្លួន​ទេ?

ចំណុច ​ចុង​ក្រោយ​ មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​នឹង មិន​ស្គាល់ ហើយ​​ឈប់​សរសើរ​វប្បធម៌​របស់​យើង​តទៅ​ទៀត។ ពួកគេ​ស្គាល់​យើង​ថា​ជា ជន​ជាតិ​ខ្មែរ​ព្រោះ​តែ​វប្បធម៌​ភាសា​ ប្រពៃណី និង​ការ​ស្លៀកពាក់ តែ​ផ្ទុយ​ទៅ​វិញ យើង ខ្លួន​យើង​ ជា​អ្នក​ បំភ្លេច​វប្បធម៌​របស់​យើង​ផ្ទាល់។ តើ​វប្បធម៌​របស់​យើង​នៅ​មាន​លើ​ឆាក​អន្តរជាតិ​ដោយ​របៀប​ណា​ បើ​ខ្មែរ​ភាគ​ច្រើន​ធ្វើខ្លួន​ដួច​ជា​ជន​ជាតិ​បរទេស​នោះ ?

សរុប​មក​ ការ​ជះឥទ្ធិពល​ធំៗ​ពីរ​ខាង​លើ​និង​ធ្វើ​អោយ​វប្បធម៌​ខ្មែរ​លែង​មាន​វត្តមាន​ លើ​ឆាក​អន្តរជាតិ​តទៅ​ទៀត​ ហើយ​ខ្មែរ​នឹង​យល់​ច្រឡំ​ពី​វប្បធម៌​ខ្លួន។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​ ពិភពលោក​នឹង​មិន​ស្គាល់​ជាតិ​ខ្មែរ​តទៅ​ទៀត។​ ដូច្នេះ​ក្នុង​នាម​យើង​ជា​ជនជាតិ​ខ្មែរ​ យើង​គួរ​តែ​រក្សា​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​យើង​ទុក​សម្រាប់​ក្មេង​ជំនាន់​ ក្រោយ​។ វប្បធម៌​នៅ​ មាន​ន័យ​ថា ជាតិ​នៅ​ វប្បធម៌​ល្អ មាន​ន័យ​ថា​ជាតិ​ល្អ​ អ្នក​ដឹក​នាំ​ប្រកប​ដោយ​ធម៌​។

បញ្ហា​ខាង​លើ​គឺ​ជា​បញ្ហា​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឈម ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា យើង​ម្នាក់ៗ​ត្រូវ​ស្លៀកក្បិន​​រហូត​ដើម្បី​ថែរក្សា​វប្បធម៌​នោះ​ទេ ​ ដូចនេះ Sabay ចង់​អោយ​យុវវ័យ​បញ្ចេញ​មតិ​ ផ្ទាល់​ខ្លួន​ ថា​តើ​អ្វី​ទៅ​ជា​ផល​ប៉ះពាល់​អវិជ្ជមាន​បំផុត​របស់​​វប្បធម៌​បរទេស​មក​លើ​ កម្ពុជា​ ហើយ​ក្នុង​នាម​យើង​ជា​យុវវ័យ​ខ្មែរ​ម្នាក់​ គួរ​ធ្វើ​យ៉ាង​ណា?

បកប្រែ: ផេង​ ស៊ីថាន
កែសម្រួល ចេង វណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s