អំពើ​រំលោភ​សេព​សន្ធវៈ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នំា​២០១០

អ្នក​នំាពាក្យអគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​កម្ពុជា​ឲ្យ​ដឹងថា នៅ​ឆមាស​ទី​១ ឆ្នំា​២០១០​អំពើ​រំលោភ​សេព​សន្ធវៈ​មាន​ការ​កើន​ឡើង​ បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នំា​២០០៩ កន្លង​ទៅ។ តួលេខ​នៅ​ឆមាស​ទី​១​ឆ្នំា​២០១០​នេះ ករណី​រំលោភ​សេព​សន្ធវៈ​លើ​ស្រ្ដី​មាន​ចំនួន​១៣៩​លើក បើ​ប្រ​ប្រៀប​នឹង​ឆមាស​ទី​១ ឆ្នំា​២០០៩​ កើន​ឡើង​៤២ លើក​។

លោក​គាត ច័ន្ទ​ថាវ​រីទ្ធិ អ្នក​នំាពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ និយាយប្រាប់​វិទ្យុស្រ្ដីថា ករណី​រំលោភ​សេពសន្ធវៈ​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ខណៈ​បទល្មើស​ផ្សេងៗ ដូច​បទល្មើស​ឧក្រិដ្ឋ​កម្ម​​​ដូចជា​ប្លន់​ និង​ឃាតកម្ម​បាន​ថយ​ចុះ​ក្នុង​ឆមាស​ទី​១​ ឆ្នំា​២០១០​នេះ។

លោក​បាន​បញ្ជាក់​ថា គេ​នៅ​មិនទាន់​មាន​ការ​សន្និដ្ឋាន​ឲ្យបាន​ច្បាស់​លាស់​នោះទេ ទាក់ទង​ទៅនឹង​បទល្មើស​រំលោភសេពសន្ធវៈ​នេះ។ ប៉ុន្ដែ​តាម​ការ​សន្និដ្ឋាន​ជាបឋម​ អាច​បណ្ដាល​មក​ពី​ការ​ទស្សនាវីដេអូ​អាស​អាភាស ការសេព​គ្រឿង​ស្រវឹង និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ជាដើម។

សម្លេង​លោក​គាត​ច័ន្ទ​ថាវរីទ្ធិ

លោក​ឲ្យដឹងដែរថា ករណី​រំលោភ​សេពសន្ធវៈ​ មាន​រូបភាព​ផ្សេងៗគ្នា មាន​ដូចជា​ ឪពុក​​ចុង​រំលោភ​កូន​ដើម ឪពុក​បង្កើត បងបង្កើត រំលោភ​កូន ប្អូន​ស្រី​បង្កើត​ និង​ញាតិមិត្ត ឬ​អ្នកភូមិ​ផង​របងជាមួយ​រំលោភ​ជាដើម។

សម្លេង​លោក​គាត​ច័ន្ទ​ថាវ​រីទ្ធិ

ដោយ​ឡែក​របាយ​ការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១០ អាជ្ញាធរ​ចាប់​ខ្លួន​ជនសង្ស័យ​បាន ចំនួន ១៨៤​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ក្នុងនោះ​មាន​ រំលោភ សេពសន្ថវៈ​ចំនួន ១២១ ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៣១ នាក់ រំលោភ​សម្លាប់​ចំនួន ០៣ ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤ នាក់ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន ៤៧ ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៤៩ នាក់ និង​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ២២៧ នាក់ ក្រោម​អាយុ ១៥ ឆ្នាំ ចំនួន ៩២ នាក់ អាយុ ចន្លោះ ១៥១៧ ឆ្នាំ​ចំនួន ៤៦ នាក់ អាយុ ១៨ ឆ្នាំ​ឡើង​ចំនួន ៨៩ នាក់ បញ្ជូនទៅ អាណាព្យាបាល​គ្រប់គ្រង​ចំនួន ២១១ នាក់ និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ១៦ នាក់ ។

សរសេរ៖ប៊ិន ប៊ុណ្ណា

ត្រួតពិនិត្យ៖ សុខឿន

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s