ក្រុមសន្សំប្រាក់​អ្នក​សារព័ត៌មានកម្ពុជា​ ១ឆ្នាំ​សន្សំបាន​ជិត៧ពាន់ដុល្លារ

ក្រុមសន្សំប្រាក់​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​ទើប​ប្រសូត្របាន​ជិត​១ឆ្នាំ អាចសន្សំប្រាក់​បាន​ចំនួន​ជិត​៧ពាន់ដុល្លារ ដែល​មាន​សមាជិក​ចំនួន​៥៦នាក់​។ លោក​វេង សំបូរ​ ប្រធាន​សមាគម​សន្សំ​ប្រាក់​អ្នក​សារព័ត៌មាន​កម្ពុជា​ និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ នៃ​សមាគម​សន្សំ​ប្រាក់​អ្នក​សារព័ត៌មាន​កម្ពុជា កាល​ពីថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ នេះ​ថា រហូតមកទល់​នឹង​ពេល​នេះ​ ក្រុម​សន្សំ​ប្រាក់​នេះ​ អាច​សន្សំ​ប្រាក់​បាន​ចំនួន​ជិត​៧ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​។សមាជិក​ក្រុមសន្សំប្រាក់​អ្នកសារព័ត៌មានកម្ពុជា

អ្នកស្រី​កញ្ញារី សមាជិកក្រុមសន្សំប្រាក់​អ្នក​សារព័ត៌មានកម្ពុជា និយាយ​ថា “ខ្ញុំមានចិត្ត​សប្បាយ​រីករាយ​ ហើយ​ខ្ញុំ​យល់​ថា ទឹក​ប្រាក់​នៃ​ការ​សន្សំ​របស់​ក្រុម​នេះ ហាក់​មាន​កំណើន​លឿន​ ដែល​ខ្ញុំ​មាន​​ជំនឿថា ក្រុម​នេះ​ នឹង​រីក​ធំធាត់​ទៅ​មុខ​ទៀត។

ឯកញ្ញា អោម មុន្និកា ដែល​ជា​ស្ថាបនិក​របស់​ក្រុម​​សន្សំប្រាក់​នេះ ហើយ​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដែរ​បាន​និយាយ​ថា “ខ្ញុំ​សន្សំប្រាក់​នៅ​ក្នុង​ក្រុម​នេះលេងៗ ហើយ​ខ្ញុំ​មិន​នឹក​ស្មាន​ថា មាន​ការ​រីក​ចម្រើន​បែប​នេះ​សោះ​”។ មុន្និកា ដែល​ជា​ពិធីការិនី និង​ទីផ្សារ​វិទ្យុសុវណ្ណភូមិ បន្ដថា “​ខ្ញុំ​ក៏​រំពឹង​ដែរ​ថា ក្រុម​នេះ​កាន់​តែ​រីក​ធំ​ធាត់​ជាង​សព្វថ្ងៃ ហើយ​វា​មាន​សារៈសំខាន់​ណាស់ ដើម្បីជួយ​ដល់​អ្នក​សារព័ត៌មាន​ ក៏​ដូចជា​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ​ផងដែរ”។

សូមបញ្ជាក់​ថា សមាគម​សន្សំ​ប្រាក់​អ្នក​សារព័ត៌មាន​កម្ពុជា បាន​បង្កើត​ឡើង​តាំង​ពី​ខែកុម្ភៈ ឆ្នាំ​២០១០ ហើយ​រហូត​មក​ទល់​នឹងពេល​នេះ មាន​ទឹក​ប្រាក់​សន្សំ​ចំនួន​៦៦៩២,៧ដុល្លារ ដែល​មាន​សមាជិក​សន្សំប្រាក់​សរុប​ចំនួន​៥៥នាក់​។ ក្រុម​សន្សំប្រាក់នេះ បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​សារព័ត៌មាន ដែល​មាន​ការ​គាំទ្រ ពី​អង្គការសេដាក់​។ គោលដៅ​ដើម្បីជួយ​ក្រុម​អ្នក​សារព័ត៌មាន​ដូចគ្នា។ ប៉ុន្ដែ​ជាទិសដៅ​នៅ​ពេល​ខាង​មុខ​ក្រុម​នេះ​ មាន​មហិច្ចតា​ ដើម្បី​ពង្រីក​ខ្លួន​ឲ្យ​បាន​ទូទាំង​ប្រទេស និង​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​សារព័ត៌មាន​ក្រៅប្រទេស​ផងដែរ​។ ប៉ុន្ដែ​ក្រៅ​ពី​ក្រុម​អ្នក​សារព័ត៌មាន ក៏មាន​ការចូលរួម​ពី​ អង្គការ​មិនមែនរដ្ឋាភិបាល ដើម្បី​ចូលរួម​សន្សំ​ប្រាក់​នេះ​ផងដែរ។

សរសេរ៖ ប៊ិន ប៊ុណ្ណា

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s