សមាគមសន្សំប្រាក់​អ្នកសារព័ត៌មានកម្ពុជា​នឹង​ធ្វើដំណើរ​ទៅ​កាន់​ខេត្តព្រះសីហនុ

សមាគម​សន្សំប្រាក់​អ្នក​​សារព័ត៌មាន​កម្ពុជា​ បាន​សម្រេច​ថា នឹង​ធ្វើ​ដំណើរ​កម្សាន្ដ​ចុង​ឆ្នាំ​ ទៅ​ខេត្តព្រះសីហនុ។ ការ​សម្រេច​នេះ​ ដោយ​សារ​តែ​ម្ចាស់​ជំនួយ​មិនអាច​ឲ្យ​សមាជិក​សមាជិការ​ទាំង​អស់​អាច​បន្ដដំណើរទស្សនកិច្ច​រយៈពេល​បីថ្ងៃ​បាន​ ដោយ​អនុញ្ញាត​បាន​តែ​១យប់​ ពីថ្ងៃ​ប៉ុណ្ណោះ។

ការសម្រេច​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​ របស់សមាគម​សន្សំប្រាក់​ អ្នកសារព័ត៌មាន​កម្ពុជ ដែល​ប្រព្រឹតិ្ត​ទៅ​នៅ​ការិយាល័យ​កណ្ដាល​អង្គការសេដាក់ នារាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ​២០១០ កាលពីពេលម៉ោង​៦ និង​៣០នាទី​។

អង្គប្រជុំ​​បាន​លើក​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តកែប និង​ខេត្តមណ្ឌលគីរី ដើម្បីឲ្យ​សមាជិក​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​ខេត្ត​មួយ​ដើម្បី​ធ្វើ​ដំណើរ​ចុង​ឆ្នាំ​។ នៅ​ទី​បំផុត​សមាជិក​សមាជិការភាគច្រើន​ បាន​សម្រេច​ជ្រើសរើស​ខេត្ត​មណ្ឌល​គីរី​។ ប៉ុន្ដែ​ទោះ​ជាមាន​ការ​បោះ​ឆ្នោត​ទៅ​ខេត្ត​មណ្ឌលគីរី កី​ដោយ​ក៏​ អ្នក​សម្របសម្រួល​កម្មវិធី​ បាន​ផ្លាស់ប្ដូរ​កម្មវិធី ទៅ​កាន់​ខេត្តព្រះសីហនុវិញ។ បាន​ជា​មាន​ការ​ផ្លាស់​ប្ដូរ​កម្មវិធី ដោយ​សារ​តែ​ មាន​ភាព​ប្រទាំង​ប្រទិសពី​ថ្ងៃ​ចេញ​ដំណើរ​ ព្រមទាំងពេលវេលា និង​ ម្ចាស់​ជំនួយ​អាច​អនុញ្ញាត ឲ្យ​ដំណើរទស្សនកិច្ច​ចុង​ឆ្នាំនេះ មាន​រយៈពេល​តែ​២ថ្ងៃប៉ុណ្ណោះ។ ប្រសិនបើ​រយៈពេល​២ថ្ងៃ​ គឺ​ដំណើរទស្សនកិច្ចនេះ មានរយៈពេល​ខ្លីណាស់ គ្រាន់​តែ​ចំណាយ​ពេល​១ថ្ងៃ សម្រាប់​ធ្វើ​ដំណើរ​ទៅ​ ហើយ​មួយ​ថ្ងៃ​សម្រាប់​ត្រឡប់​មកវិញ។ ដូច្នេះ​ហើយ​បាន​ជា​កម្មវិធី​មាន​ការ​ផ្លាស់​ប្ដូរ​។

នៅ​ក្នុង​លក្ខន្ដិកៈ សមាគម​សន្សំប្រាក់​​អ្នក​សារព័ត៌មាន​កម្ពុជា​ បានចែងថា ក្នុង​១ឆ្នាំ​ មាន​ពីរ​ដង​ សមាគម​នេះ នឹង​សម្រេច​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដាខេត្ត​ផ្សេងៗ​ ដើម្បី​បង្កើន​ទំនាក់​ទំនង​ ឬបង្កភាពស្និទ្ធិស្នាល​ រវាង​សមាជិក​ និង​សមាជិការ​ នៃសមាគម​សន្សំប្រាក់​អ្នក​សារព័ត៌មាន​កម្ពុជា​។

លោកខ ទៀត អ្នកសម្របសម្រួលកិច្ចប្រជុំ​បាន​និយាយបញ្ជាក់​ថា ដំណើរទស្សនកិច្ច​ ទៅ​កាន់​ខេត្ត​ព្រះសីហនុ នឹងប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី២៩ និង​៣០ ខែមករា​ ឆ្នាំ​២០១០ ខាង​មុខ​នេះ។ ប៉ុន្ដែ​កម្មវិធី​អាច​នឹង​មាន​ការផ្លាស់​ប្ដូរ​ តាម​ភាពជាក់​ស្ដែង​ ទៀត៕

 

សរសេរៈ ប៊ិន ប៊ុណ្ណា

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s