ជនជាតិ​ដើម​ភាគ​តិច​ប៉ះ​ទង្គិច​បែប ណា​នឹង​សកលភាវូបនីយកម្ម?

“យើង ​​ត្រូវ​​ចង​​ក្រង​​ឯកសារ​​ស្ដី​ពី​​ប្រវត្តិ​ និង​​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​ ប្រសិន​បើ​មិន​ដូច្នេះ​ទេ​ប្រពៃ​ណី​ដ៏​កម្រ​នោះ​នឹង​​លែង​មាន​គេ​ដឹង​នៅ​ពេល ​ខាង​មុខ​ដ៏​ខ្លី”។

នេះ​​​ជា​​​សម្ដី​​​របស់​​​លោក​ ប្លេស គីលីយ៉ង់ បុគ្គលិក​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា និង​ជា​អ្នក​សម្រប​សម្រួល​ឧស្សាហកម្ម​​ឆ្នៃ​ប្រឌិត​​នៃ​អង្គការ​សហប្រជាជាតិ ​និង​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​មាន​ ប្រសាសន៍​សង្កត់​ធ្ងន់​ថា វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​ កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​​បន្តិច​ម្ដង​ៗ​ដោយ​សារ​មិន​សូវ​មាន​​ការ​​ ស្រាវជ្រាវ​​​ស្ដី​ពី​វប្បធម៌​​ និង​ប្រពៃណី​ក្រុម ជនជាតិ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ស្រាវ​ជ្រាវ​​ប្រវត្តិ​របស់​ប្រាសាទ​ផ្សេងៗ ដូចជា​ប្រាសាទ​អង្គរ​ជា​ដើម​។

“លំហូរ​​ សកលភាវូបនីយកម្ម​ដែល​មិន​អាច​ផ្ដាច់​​បាន​ពី រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​កំពុង​​រុញ​ច្រាន​ឲ្យ​ពួក​គាត​បាត់​បង់​ទំនៀម​ ទម្លាប់​ប្រ​ពៃណី​​សហគមន៍​ខ្លួន​។” នៅ​ត្រង់​ នេះ​លោក​បាន​ធ្វើ​ការ​ពន្យល់​ថា ” ចង់​មិន​ ចង់​ការ​អភិវឌ្ឍ​​ទូទៅ​របស់​សង្គម​ខ្មែរ​ បាន​ហូរ​ចូល​ដល់​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ខណៈ​ដែល​ពួកគាត់​ក៏​ចង់​ចូល​រួម​នៅ​ក្នុង​សង្គម​នេះ​ដែរ។ លំហូរ​ទាំង​នោះ​រួមមាន​ទាំង​ភាសា សម្ភារៈ​និយម​ និង​ការ​ចាយ​ប្រាក់កាស​ជាដើម​។​មិន​តែ​ប៉ុណ្ណោះ​​សម្បទាន​ដី​សេដ្ឋកិច្ច​​ ដែល​កំពុង​យាយី​ដល់​ប្រពៃណី​ជនជាតិ​ភាគ​តិច​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​បាត់​ បង់​​ដី​ព្រៃ​អ្នក​តា និង​ដី​ស្រែ​ធ្វើ​ពនេចរ​ជាដើម។

អង្គការ​យូណេស្កូ បាន​និង​កំពុង​បោះ​ពុម្ព​សៀវភៅ​ស្ដីពី​ជនជាតិ​ដើម​ភាគតិច ដែល​សៀវភៅ​ពុម្ព​កន្លង​មក​​នោះ​ និយាយ​អំពី​ភាសា​របស់​ជនជាតិ​ដើម​ភាគ​តិច​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទាំង​ភាសា​បារាំង​ និង​ភាសាខ្មែរ។

លោក ​បន្ថែម​ថា អង្គការ​យូណេស្កូ ក៏​ត្រៀម​បោះ​ពុម្ព​សៀវភៅ​មួយ​ទៀត​ ដែល​រៀប​រាប់​អំពី​​ឧបករណ៍​របស់​ជនជាតិ​ដើម​ភាគ​តិច​។ មួយ​ទៀត​​ត្រៀមចង​ក្រង​ជា​សៀវ​ភៅ​ ស្ដីពី​ភាសា​គួយ និង​ត្រៀម​សរសេរ​អំពី​ រឿង​ព្រេង​របស់​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគីរី​ផង​ដែរ។

សៀវ​ភៅ​ទាំង​នេះ មាន​ផល​ប្រយោជន៍​ដល់​និស្សិត​ ដែល​សិក្សា​ផ្នែក​កិច្ច​ការស្រាវជ្រាវ​វប្បធម៌​ និង​អង្គការ​ជាតិ​ និង​អន្ដរជាតិ ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ដើម​ភាគ​តិច។

ភាសា​ជនជាតិ​ដើម​ភាគ​តិច​នៅ​ កម្ពុជា​ មាន​ប្រមាណ​ជាង​២០ភាសាផ្សេងៗគ្នា ប៉ុន្តែ​សព្វថ្ងៃ​នេះ កំពុង​ទទួល​ការ​​​ប្រើ​ប្រាស់​​តិច​តួច​​នឹង​​ឈាន​​ទៅ​​បាត់​បង់​បន្តិច​ ម្ដង​ៗ​។

លោក​ សំរាំង កម្សាន្ដ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និងវិចិត្រ ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​រក្សា​នូវ​វប្បធម៌​ដោយ​ឡែកៗ ដោយ​មិន​មាន​ការ​រើស​អើង​វប្បធម៌​ណាមួយ​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា វប្បធម៌​ជនជាតិ​ដើមភាគ​តិច​ព្នង ឬគួយ​ជាដើម​ គឺវប្បធម៌​ដាច់​ដោយឡែក​ៗ ពីគ្នា ដែល​ទាម​ទារ​ឲ្យ​មានការ​ថែ​រក្សា​នូវ​វប្បធម៌​ដាច់​ដោយ​ឡែក​ទាំង​នោះ ។

តើ​មាន​ អ្វី​ទាក់ទង​នឹង​យុវជន? អ្វី ​ដែល​ជាសំខាន់ គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​យុវជន​ខ្មែរ ចេះស្រឡាញ់​ និង​ចេះ​ស្រាវជ្រា​វ​ ដើម្បី​ថែរក្សា​នូវ​សម្បត្តិ​វប្បធម៌របស់​ខ្លួន។

កម្ពុជា​បាន​ចុះ​អនុសញ្ញា ​​ស្ដីពី​ វិញ្ញត្តិ​វប្បធម៌​ ដែល​​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នំា​២០០៥ ក្រោម​ការ​ផ្ដេជ្ញា​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ ” ទទួល​ស្គាល់​ពី​តម្លៃ​ខុស​ៗ​គ្នា​នៃ​ទំនិញ​ សេវាកម្ម និង​សកម្មភាព​វប្បធម៌​ ថា ជា​យាន​នៃ​អត្ត​សញ្ញាណ តម្លៃ​និង​អត្ថន័យ។ បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន​១១៤​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​នេះ។ ក្រោយ​ពី​មាន​ការ​ធ្វើ​បត្យាប័ន​ដោយ​រដ្ឋសភា ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​នេះ​នៅ​ថ្ងៃទី​២០ ​ ខែ​កក្កដា ឆ្នំា​ ២០០៧។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើការ​ពាក់ព័ន្ធ​ បាន​លើក​ឡើង​ដែរ​ថា វិបញ្ញត្តិ​វប្បធម៌​ ជា​ផ្នែក​មួយ​រក្សា​បាន​នូវ​វប្បធម៌​ និង​ប្រពៃណី​ដោយ​ឡែក​ៗ របស់​ជនជាតិ​ដើម​ភាគ​តិច​ផង​ដែរ។

អត្ថបទៈវិបុត្រ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s