ថវិកា៖ បញ្ហា​ចោទ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

យោងតាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង ជម្ងឺ​អេដស៍ សើស្បែក និង​កាមរោគ នៃ​ក្រសួង​សុខាភិបាល​ដែល​បាន​ឲ្យ​ដឹង​នាពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ ថវិកា។

របាយការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា “តម្លៃ​​និងហិរញ្ញប្បទាន​រយៈពេល​វែង​សម្រាប់​ទប់​ស្កាត់​ការ​រាលដាល​ មេរោគអេដស៍​ និង​ជម្ងឺ​អេដស៍​នៅ​កម្ពុជា​” ដែល​សរសេរ​ដោយ​ក្រុម​អ្នក​ជំនាញ​ជាតិ​កម្ពុជា​ និង​​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​បុគ្គលិក​របស់​វិទ្យាស្ថាន​លទ្ធផល ​ដើម្បី​ការ​អភិវឌ្ឍ​មាន​មូលដ្ឋាន​នៅ​វ៉ាស៊ីនតោន​បាន​រក​ឃើញ​ថា កម្ពុជា​អាច​កាត់​បន្ថយ​ការ​ឆ្លង​មេរោគអេដស៍ មក​នៅ​ត្រឹម​តែ​១ពាន់​នាក់​ក្នុង​១ឆ្នាំ​ នៅ​ឆ្នាំ​២០១៣។​ តួលេខ​នេះ​បាន​ថយ​ចុះ​ពី​ចំនួន​២១០០នាក់​កាល​ពីឆ្នាំ​ទៅ​ និង​តួលេខ​ខ្ពស់​បំផុត​ចំនួន​១៥០០០​នាក់​ កាល​ពី​មួយទសវត្សរ៍​មុន។

លោក​រ៉ូ ប៊ែហេឆ (Robert Hecht)នាយក​គ្រប់គ្រង​របស់​R4D និង​ជា​អ្នក​សម្របសម្រួល​ទូទៅ​ក្នុងការសរសេរ​របាយការណ៍​ទាំងអស់​នេះ​បាន​ និយាយ​នៅ​ក្នុង​របាយការណ៍​ថា កម្ពុជា​គឺ​ជាឧទាហរណ៍​ដ៏សំខាន់​នៃ​ប្រទេស​មួយ​ ដែល​បាន​ប្រឈម​​មុខ​ជាមួយ​នឹង​ការ​ដែល​អាច​នឹង​មាន​មហន្តរាយ​កាល​ពី​មួយ​ ទសវត្សរ៍​មុន​។ ហើយ​បាន​បង្វែរ​ចេញ​ទៅ​វិញ​បាន​តាមរយៈ​ការ​ប្រឹង​ប្រែង​ជា​ខ្លាំង​។ ពេល​នេះ​គឺ​ជាពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើការ​តថៃ្ល​ជាមួយ​នឹង​ម្ចាស់​ជំនួយ​ មក​ពី​ខាង​ក្រៅ​ ដូច​ជា​មូលនិធិ​សាកល អូស្រ្ដាលី និង​សហរដ្ឋអមេរិក​ជាដើម។

លោក​វេជ្ជបណ្ឌិត មាន​ ឈីវុន នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ សើស្បែក និងកាមរោគ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​នេះដែរថា របាយការណ៍​នេះ បាន​ចេញ​មក​ចំ​ពេល​ដ៏​សំខាន់​ណាស់​សម្រាប់​​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម​ទទួល​រ៉ាប់​រង​ចំណាយ​លើ​ការងារ​អេដស៍​បន្ត​ពី​ពួក​ ម្ចាស់​ជំនួយ​។

ក្នុង​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត​ សាផុន វឌ្ឍនៈ ប្រធាន​ក្រុម​អ្នក​សរសេរ​របាយការណ៍​និង​ជានាយក​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​ សាធារណៈជន និយាយ​ថា “ប្រទេស​កម្ពុជា​មាន​ជម្រើស​ជាច្រើន​នៅ​ចំពោះ​មុខ​ កម្ពុជា​ចាំបាច់​ត្រូវ​ផ្ដោត​ការវិនិយោគ របស់​ខ្លួន​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​​នៅ​តាម​មុខ​ព្រួញ​ ណា​ដែល​មាន​ប្រសិទ្ធភាព​​ខ្លាំង​ជាង​គេ”។

លោក​តូនីលីស្ល អ្នក​សម្រប​សម្រួល​កម្មវិធី​អេដស៍​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ម្ពុជា បាន​ស្វាគមន៍​របាយការណ៍​នេះ និង​​និយាយ​ថា គាត់​សង្ឃឹម​ថា របាយការណ៍​នេះ នឹង​ចូលរួម​ចំណែក​ដ៏រឹង​មាំ​​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍​នៅ​ក្នុង​ប្រទេស

អត្ថបទៈ វិបុត្រ
កែសម្រួលៈ​ ស្រ៊ុន ម៉េងគាង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s