សិក្ខាសាលា​ស្ដីពី “ការ​ ប្រែប្រួល​អាកាសធាតុ​​ និង​កសិកម្មកម្ពុជា”

សមាជិក​ របស់​សមាគម​សន្សំ​ប្រាក់​អ្នក​សារព័ត៌មាន​កម្ពុជា ប្រមាណជា​ ជិត​៤០​នាក់ មក​ជួប​ជុំ​គ្នា​នៅ​ខេត្តព្រះសីហនុ ដើម្បី​ចូលរួម​ វគ្គបណ្ដុះ​បណ្ដាល​ ស្ដីអំពី ការប្រែប្រួល​អាកាសធាតុ និងកសិកម្ម ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សេដាក់ និង​ឧបត្ថម្ភ​ថវិកា ដោយ​ មូលនិធិហ្វ្រីឌ្រិច​នៅ​ម៉ាន់ ដើម្បីសេរីភាព​។ វគ្គបណ្ដុះ​បណ្ដាល​នេះ មាន​រយៈពេល​២ ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់ថ្ងៃទី​ ៣០ ខែមករា ឆ្នាំ​២០១១។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៌​កសិកម្ម (អង្គការ​សេដាក ) ដែល​ចុះ​កាល​បរិច្ឆេត​ថ្ងៃ​ទី​២៩ ខែមករា​នេះ ឲ្យ​ដឹងថា សិក្ខា​សាលានេះ ធ្វើងឡើង​ក្នុងគោល​បំណង​ចែក​រំលែក​នូវ​ចំណេះដឹង​និងបទ​ពិសោធន៌​ទាក់​ទង​ទៅនឹង​ស្ថានភាព​ វិវឌ្ឍន៌​នៃការ​ប្រែប្រួល​អាកាសធាតុ និង​ឥទ្ធិពល​របស់​វា​មក​លើ​ប្រទេស​កម្ពុជា ពិសេស​វិស័យ​​កសិកម្ម​ប្រទេស​កម្ពុជា​។

លោក​បណ្ឌិត​យ៉ង សំាង​កុមារ ប្រធាន​អង្គការ​សេដាក មាន​ប្រសាសន៌​ថា ការប្រែប្រួល​អាកាសធាតុ និង​ភាព​រាំង​ស្ងួត​បង្កឲ្យ​មាន​បញ្ហា​ និង​ឱកាស​មួយ​ចំនួន​ផងដែរ ។ លោក​បន្ដថា យើង​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ ដែល​មក​ពី​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្វែង​យល់​អំពី​ បញ្ហា​និង​ឱកាស​ទាំងនោះ និង​ថា​តើយើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ក្នុងនាម​ជាអ្នក​សារព័ត៌មាន​ដើម្បី​ដោះ​ស្រាយ​នឹង​បញ្ហា​ទាំង​នេះ

សរសេរ៖ ប៊ិន​ ប៊ុណ្ណា!

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s