កម្ពុជា​ផ្ញើរ​លិខិត​សាជាថ្មី​ទៅ​កាន់​អង្គការ​យូណេស្កូ

ឧបនាយក​រដ្ឋមន្រ្ដី​ សុខ អាន ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​យូណេស្កូ​កម្ពុជា បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើរ​ទៅ​កាន់​លោក​ជំទាវ Irina Bokova អគ្គនាយក​អង្គការ​យូណេស្កូ ដែល​មាន​ទីស្នាក់ការ​កណ្ដាល​អង្គការ​យូណេស្កូ​ នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​៧​ ខែកុម្ភៈ ឆ្នាំ​២០១១​នេះ ដើម្បី​ជម្រាប​ជូន​ពី​ការ​វាយប្រហារ​ ដោយ​កងទ័ព​ថៃ មក​លើ​ប្រាសាទព្រះវិហារ និង​វត្តកែវសិក្ខាគីរីស្វារៈ។នៅ​ក្នុង​លិខិត​​បាន​សរសេរ​ថា ដោយ​យោង​តាម​លិខត​របស់​ខ្ញុំ​កាល​ពីថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១១ ដែល​បាន​ផ្ញើជូន​ទៅ​លោក​ជំទាវ​នា​ពេល​កន្លងមក​ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ និង​មានកតព្វកិច្ច​ជម្រាប​ព័ត៌មាន​ជូល​លោក​ជំទាវ​ម្ដងទៀត​ អំពីការ​វាយ​ប្រហាសាជាថ្មី​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធថៃ មក​លើ​ប្រាសាទ​ព្រះវិហារ​ ក្រោយ​ពីមានការ​ចរចា​ដោយ​គ្មាន​ផ្លែផ្កា ជាបន្ដបន្ទាប់​រវាង​កងទ័ពកម្ពុជា​និង​ថៃ​។
លោក​ឧបនាយករដ្ឋមន្រ្ដី​សុខ អាន​បាន​និយាយ​នៅ​ក្នុង​លិខិត​នោះ​ទៀត​ថា តាម​រយៈការ​សន្និដ្ឋាន​ជំហាន​ដំបូង​ ការវាយប្រហារ​ថ្មី​ដោយ​មានការ​ផ្លោង​ជាបន្ដបន្ទាប់​ពី​សំណាក់​កងទ័ពថៃ សំដៅ​ទៅ​លើ​ចំណុច​ជាច្រើន​ នៅ​ជុំ​វិញ​ប្រាសាទព្រះវិហារ​ និង​រមណីយដ្ឋាន ជាទីសក្ការៈ នៃ​ប្រាសាទព្រះវិហារ​ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ប្រាសាទ​ ជាពិសេស បាន​ធ្វើ​ឲ្យ​ខូច​ខាត​​ និង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​គោបុរៈទី​១ ទី​៣ ទី​៤ និង​ទី​៥ ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​សព្វាវុធ​ធុនធ្ងន់​របស់​ថៃ កាល​ពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១១។
រាជរដ្ឋាភិបាល​ចាត់​ទុក​ថា ប្រទេស​ថៃ​ ដែល​ជារដ្ឋភាគី​ នៃ​អនុសញ្ញា​ឆ្នាំ​១៩៥៤ ស្ដីពីការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ក្នុង​ករណី​ជម្លោះ​ប្រដាប់​អាវុធមិន​បាន​ពិនិត្យ​ច្បាស់​លាស់​ទៅ​លើ​មាត្រា​ ៤.១ នៃ​អនុសញ្ញា​នេះ​ទេ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ស្នើ​សុំអន្ដរាគមន៍​ ជា​បន្ទាន់​ពី​លោក​ជំទាវ​ ពាក់​ព័ន្ធ ទៅ​នឹង​ការ​អនុវត្ត​ស្មារតី​មាត្រា ២១ និង​មាត្រា​២២ ព្រមទាំង​មាត្រា ២៣ នៃសញ្ញា​ខាងលើ​នេះ​។
កាល​ពីម្សិល​មិញ​នេះ​ដែរ​ វិទ្យាស្ថាន​ទំនាក់​ទំនង​អន្ដរជាតិ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​បាន​អំពាវនាវ​ឲ្យ​អង្គការ​យូណេស្កូ​ពិភពលោក​ចាត់​វិធានការជាបន្ទាន់​ ដើម្បីជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ប្រាសាទព្រះវិហារ ដែល​កំពុង​រងការ​បំផ្លាញ​គ្រាប់​កាំ​ភ្លើង​របស់​ទាហាន​ថៃ​ជាបន្ដបន្ទាប់​។
លោក​សុខ អាន​ ក៏​បាន​ស្នើ​សុំ​ឲ្យមាន​កិច្ច​ប្រជុំ​ជាបន្ទាន់​របស់​អ្នក​ដែល​មាន​សមត្ថកិច្ច​ ក្នុង​កិច្ចការពារ​ បេតិកភណ្ឌ​ ឬអ្នក​តំណាង​ ជាអាទិ៍​ តំណាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ ដើម្បី​រៀប​ចំកិច្ចការពារ​ ប្រាសាទព្រះវិហារ ដែល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង បំផ្លិចបំផ្លាញ​ទាំងស្រុង​ពី​សំណាក់​កងទ័ព​ថៃនៅ​ក្នុង​លិខិត​បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​បំណង​ឲ្យ​មាន​ជំនួយ​បច្ចេកទេស​ផងដែរ​ ពីសំណាក់​អង្គការ​យូណេស្កូរ​ ដើម្បី​រៀប​ចំ​ការពារ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជាទី​សក្ការៈ​ តាម​រយៈ​ការបញ្ជូន​ក្រុម​ជំនាញ​ការ​មួយ​ក្រុម ដើម្បី​ធ្វើការ​វាយ​តម្លៃ​លើការ​ខូចខាត ប្រាសាទ និង​ចាត់​វិធានការ​សមស្រប​នានា ដោយ​ត្រូវ​មានការ​ចូលរួម​ផងដែរ ពី​សំណាក់​អ្នក​សង្កេត​ការណ៍​យោធា​របស់​អង្គការ​សហប្រជាជាតិ​។
ជាការ​ឆ្លើយ​តប​មាន​សេចក្ដី​រាយការណ៍​ថា អង្គការ​យូណេស្កូ​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​ខូចខាត​ប្រាសាទព្រះវិហារ​។ យោង​តាម​ការិយាល័យ​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ​ ប្រចាំទីក្រុងប៉ារីស ប្រទេស​បារាំង​ អគ្គនាយិកា​របស់​យូណេស្កូ លោក​ស្រី​អ៊ីរីណា បូកូវ៉ា​ បាន​សម្ដែងការព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ចំពោះការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​រវាង​កម្ពុជា និងថៃ ចំពោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ​ដែល​ត្រូវ​បាន​ចុះ​ឈ្មោះ​ជាបញ្ជីបេតិកភណ្ឌ​របស់​មនុស្សជាតិ។ លោក​ស្រិ​អគ្គនាយិកា​អង្គការ​យូណេស្ដូ​បាន​អំពាវនាវ​ឲ្យ ភាគី​ទាំង​ពីរ​ខិតខំ​អត់ធ្មត់​ដើម្បីការពារ​ប្រាសាទព្រះវិហារ និង​បើក​ផ្លូវ​ចរចា​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់​ខ្ពស់​បំផុត​ដើម្បី​បន្ថយភាព​តាន​តឹង >

សរសេរ​៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s