ស្ថានភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​ធូរស្រាល​វិញ​ហើយ​នៅ​ថ្ងៃ​នេះ

មាន​សេចក្ដី​រាយការណ៍​ពី​មន្ត្រី​​កងទ័ព​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​និង​ថៃ​ ឲ្យ​ដឹង​ថា ស្ថានភាព​បាន​ធូរ​ស្រាល​វិញ​ហើយ​ បន្ទាប់​ពី​ការ​ប៉ះទង្គិច​ដោយ​ចុង​កាណុង​នៃ​ប្រទេស​ទាំង​ពីរ នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ។

ចូល​មក​ដល់​ថ្ងៃ​ទី​៥​នេះ ស្ថាន​ភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​ មាន​សភាព​ស្ងប់​ស្ងាត់​ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​ បាន​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១១​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក​ស្រី​ឌឹក មេបញ្ជាការ​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​ បាន​ប្រាប់​វិទ្យុស្រ្ដី​កាល​ពី​រសៀល​ថ្ងៃ​នេះ​ថា កាល​ពី​ព្រឹកមិញ​នេះ កងទ័ព​ថៃ​ បាន​បង្កើន​កម្លាំង​នៅ​ភ្នំ ទ្រព្យ​ ដើម្បី​មក​​យក​ខ្មោច​ទាហាន​របស់​ខ្លួន​ នៅ​ភ្នំ ទ្រព្យ​។ ប៉ុន្តែ​ក្រោយ​ពី​ពួក​គេ​យក​ខ្មោច​ហើយ​ ស្ថាន​ភាព​គិតត្រឹម​ថ្ងៃ​រសៀល​នេះ មាន​សភាព​ស្ងប់​ស្ងាត់​ធម្មតា​ទេ​ ដោយ​មិន​មាន​ការ​ចល័ត​ទ័ព​អ្វី​ទាំង​អស់​។

ដោយ​ឡែក​ស្ថានភាព​នៅ​ឯ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​វិញ​ក៏​មាន​សេចក្ដីរាយការណ៍​ថា មាន​សភាព​ស្ងប់​ស្ងាត់​ធម្មតា​ដែរ​។ លោក​វរសេនីយ៍ទោ​ឌុក​ សាវ៉ាត មេបញ្ជាការ​ស្ដីទី​ប្រចាំ​ព្រំដែន​ភាគ​ខាង​លិច​​ពី​ចំណុច​លេខ​១៨០​ ដល់​បឹង​ត្រកួន​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា ថ្វីបើ​ស្ថាន​ភាព​ស្ងប់​ស្ងាត់​មែន​ ប៉ុន្តែ​កងទ័ព​នៅ​តែ​បន្ត​ការពារ​បូរណៈភាព​ទឹក​ដី​ជាប់​ជានិច្ច​ ដោយ​មិន​មានការ​ធ្វេស​ប្រហែស​នោះទេ។

សូម​បញ្ជាក់​ថា ឆ្នាំ​២០១១​ ប្រទេស​កម្ពុជា និង​ថៃ បាន​បើក​ឆាក​ប្រយុទ្ធ​​ ដោយ​ប្រើ​អាវុធ​ទាំង​តូច​ និង​ធំ​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៧​ ខែកុម្ភៈ ឆ្នាំ​២០១១​នេះ​។ ការ​ប៉ះទង្គិច​គ្នា​នេះ បាន​បណ្ដាល​ឲ្យ​កងទ័ព​នៃប្រទេស​ទាំង​ពីរ មាន​ទាំង​អ្នក​ស្លាប់​ និង​របួស​ ព្រម​ទាំង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ទាំង​សង​ខាង​​ផងដែរ​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា !

វិទ្យុស្រ្ដី​FM102

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s