ប៊ុន រ៉ានី​ហ៊ុន សែន​ ទទួល​គោរមងារ​ឥស្សរជន​ឆ្នើម​ពី​អង្គការ​សហប្រជាជាតិ

អង្គ​ការ​​សហ​ប្រជាជាតិ​​​ផ្ដល់​គោរម​ងារ​​ជូន​លោក​ ជំទាវ​បណ្ឌិត ​​ប៊ុន រ៉ានី ហ៊ុន សែន ជាឥស្សរ​ជន​​ឆ្នើមនៃ​ផែន​​ការ​​សកម្ម​ភាព​រួម​របស់​​​អគ្គ​លេខា​ធិការ​​អង្គ ​ការ​​​សហប្រជាជាតិ​​ដើម្បី​​​សុខ​ភាព​ស្ត្រី​​ និង​កុមារ​​​ ។ អង្គការ​សហប្រជាជាតិ​ប្រគល់​គោរមងារ​​នេះ​ បាន​ធ្វើ​ឡើង​នៅ​ឯ​វិមាន​សន្ដិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី​កាល​ពី​ព្រឹកមិញ​នេះ។

ការ​ផ្ដល់​គោរមងារ​នេះ​ ផ្អែក​ទៅ​​​​​លើ​សកម្ម​ភាព​ការងារ​​របស់​ លោកជំទាវ​​ខ្លាំងក្លា​​គួរជា​ទី​មោទន​​ក្នុងការ​​ជួយ​​សង្គ្រោះ​ជនក្រីក្រ​​ ជន​ងាយ​រងគ្រោះ​​​មិនរើស​អើង​មិន​ប្រកាន់​​និន្នាការ​នយោបាយ ប្រកាន់​​ខ្ជាប់​ក្នុង​តួនាទី​​សប្បុរស​ធម៌ លើក​កម្ពស់​​សុខភាពស្ត្រី​​ និង​កុមារ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​“​ជារៀង​រាល់​ឆ្នាំ​ មាន​ស្រ្ដី​ និង​កុមារ​រាប់​ពាន់​នាក់​ស្លាប់​ដោយ​សារ​ការ​ផ្ដល់​កំណើត​ ដែល​មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​ ដែល​យើង​អាច​ទប់​ស្កាត់​បាន​ ហើយ​ក៏​មិន​ចំណាយ​ថវិកា​ច្រើន​ដែរ​។ ​លោក​ស្រី Nobuko Horibe នៃមូល​និធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA)​និយាយ​ថា ស្រ្ដី​និង​កុមារ​ទាំង​នោះ​ ក៏​រាប់​បញ្ចូល​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​ ដែល​មិន​ត្រឹម​តែ​ប៉ះពាល់​អារម្មណ៍​របស់​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជះ​ឥទ្ធិពល​ដល់​សង្គម​និង​សេដ្ឋកិច្ច​។

លោក​ស្រី​លើក​ឡើង​ទៀត​ថា តួនាទី​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​លោក​ជំទាវបណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ ជាការ​រួម​ចំណែក​បន្ថែម​ដ៏​មាន​តំលៃ​ ជួយ​ជំរុញ​បញ្ហា​អាទិភាព​របស់​រាជរដ្ឋាភិបាល​ កម្ពុជា ដែល​ស្ដែង​ឲ្យ​ឃើញ​​តាម​រយៈ​ផែន​ទី​ចង្អុល​ផ្លូវ​សម្រាប់​ពន្លឿន​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​មាតា និង​ទារក​ឆ្នាំ​២០១០២០១៥​។

សូម​បញ្ជាក់​ថា ពិធីប្រគល់​គោរម​ងារ​ជា​ឥស្សរ​ជន​​ឆ្នើម​​ដល់​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​បាន​ធ្វើ​ឡើង​​​ក្រោម​អធិបតី​របស់​ឧបនាយក​រដ្ឋមន្រ្ដី​សុខ អាន និង​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សហប្រជាជាតិ​ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ​ជាង​៨០០​នាក់​។ នៅ​ក្នុង​នោះ​ក៏​​មាន​វត្ត​មាន​លោក​ម៉ម​ប៊ុន ហេង​ រដ្ឋមន្រ្ដី​ក្រសួង​សុខាភិបាល រួម​ទាំង​មន្រ្ដី​ជំនាញ​ និង​ឆ្មប​នៅ​តាម​បណ្ដា​ខេត្ត​ ក៏​មាន​វត្ត​មាន​ក្នុង​ឱកាស​នេះ​ដែរ​។ នាឱកាស​នេះ​ដែរ​ លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ក៏​បាន​ចូល​រួម​ទទួល​ជា​ផ្លូវ​ការ​នូវ​តួនាទី​ថ្មី​មួយ​ទៀត​ កាល​ពី​ព្រឹកមិញនេះ៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s