យោធា​កម្ពុជា​និង​ថៃ​នៅតែ​ប្រឈម​ដោយ​ចុង​អាវុធ​នៅ​ឡើយ

បើ​ទោះ​ជា​ប្រទេស​កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​ទទួល​យក​អ្នក​សង្កេត​ការណ៍​ក៏​ដោយ​ ក៏​យោធា​រវាង​កម្ពុជា​ និង​ថៃ​ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ឡើយ​នៅ​តាម​បណ្ដោយ​ព្រំដែន​ខាង​លិច​កម្ពុជា​។ មន្រ្ដី​កង​ទ័ព​កម្ពុជា​អះអាង​ថា ថៃ​បាន​និង​កំពុង​បង្កើន​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន​ ហើយ​ស្ថាន​ភាព​តាន​តឹង​ផ្នែក​យោធា​កំពុង​កើត​មាន​នៅ​ឡើយ​។

សូមស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​ពី​លោក​ប៊ិន ប៊ុណ្ណា !

ភាព​ផុយ​ស្រួយ​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ​នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ​ ខណៈ​ដែល​ថៃ​កំពុង​បង្កើន​កម្លាំង​ទ័ព​នៅ​តាម​បណ្ដោយ​ព្រំដែន​ ជាពិសេស​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​។ ប៉ុន្តែ​កងទ័ព​កម្ពុជា​នៅ​តែ​អះអាង​ថា កម្ពុជា​នឹង​មិន​ផ្ទុះ​អាវុធ​នោះ​ទេ​ អ្វី​ៗ​គឺ​អាស្រ័យ​​លើ​ភាគី​ថៃ​ប៉ុណ្ណោះ។

លោក​ស្រី​ឌឹក​ មេបញ្ជាការ​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​ប្រាប់​វិទ្យុ​ស្រ្ដី​ កាល​ពី​ព្រឹកមិញ​នេះ​ថា​កងទ័ព​ថៃ​នៅ​តែ​បង្កើន​កម្លាំង​ទ័ព​ នៅ​តាម​បណ្ដោយ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ប៉ុន្ដែ​លោក​ថា កងទ័ព​កម្ពុជា​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ គ្រាន់​តែ​ជំហរ​ការពារ​បូរណភាព​ទឹក​ដី​នៅ​តែ​មាន​នៅ​ឡើយ

សំឡេង​​លោក​ស្រី​ឌឹក

លោក​កុយ​​ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ និយាយ​​ថា រហូត​មកទល់​ពេល​នេះ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​ថៃ​ មិន​មាន​ការប៉ះទង្គិច​គ្នា​ទេ ប៉ុន្ដែ​ទំនាក់​ទំនង​ផ្នែក​យោធា​កំពុង​តែ​ផុយ​ស្រួយ​នៅឡើយ​។

សំឡេង​លោក​កុយ គួង

កាល​ពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១១​នេះ ​​​លោក​សុរិន ​ពិត​សុវណ្ណ ​អគ្គ​លេខា​ធិការ​អាស៊ាន​​បាន​រាយការណ៍​ព័ត៌​មាន​នៅ​ក្នុង​កិច្ចប្រជុំ​​ អាស៊ាន​ស្តី​ពី​​បញ្ហា​ជម្លោះ​កម្ពុជា ថៃ ថា ​កម្ពុជា​និង​ថៃ​​បាន​ទទួល​យក​​បទ​ឈប់​បាញ់​​គ្នា​​ដោយមិន​ឱ្យ​កើតមានការ​ ផ្ទុះ​អា​វុធ​ដាក់គ្នា​តទៅ​ទៀត​​ទេ សម្រាប់​​ពេល​អនាគត ។

ជាលទ្ធផល​ពី​កិច្ច​ប្រជុំ​អាស៊ាន​នោះ​ដែរ ប្រទេស​​ឥណ្ឌូ​ណេ​ស៊ី​​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បាន​អះអាងថា ខ្លួន​នឹងបញ្ជូន​អ្នកសង្កេត​ការណ៍​​​ជន​ជាតិ​ឥណ្ឌូ​ណេ​ស៊ី​​ចូលទៅ​តំបន់​ដែល​ ធ្លាប់​មានការ​ប្រយុទ្ធ​​គ្នា​រវា​ង​កង​ទ័ពកម្ពុជា និងកង​ទ័ពថៃ ។

ថ្វី​បើ​អាស៊ាន​នឹង​បញ្ជូន​អ្នក​សង្កេត​មក​តំបន់​ដែល​ធ្លាប់​មាន​ការ​ប្រយុទ្ធ​ក៏​ដោយ​ ក៏​លោក​បណ្ឌិត​សុខ​ ទូច​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និយាយ​ថា លទ្ធភាព​នៃ​ការ​ផ្ទុះ​អាវុធ​នៅតែ​អាច​កើត​មាន​ឡើង​ដដែល​។ លោក​បណ្ឌិត​ក៏​បាន​បញ្ជាក់​អំពី​តួនាទី​អ្នក​សង្កេត​ការណ៍​ដែរ​ថា ក្រុម​អ្នក​សង្កេត​ការណ៍​ចំនួន​៤០​នាក់​ដែល​គ្រោង​មក​កាន់​តំបន់​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​គ្រាន់​តែ​មក​ពិនិត្យ​មើល​ស្ថានភាព​ និង​ឃ្លាំ​រាល់​ការ​ផ្ទុះ​អាវុធ​ចេញ​ពី​ខាង​ណា​មុន​ ខណៈ​ដែល​កន្លង​មក​កម្ពុជា ​និង​ថៃ​ធ្លាប់​ចោទ​ដាក់​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​ផ្ទុះ​អាវុធ​នេះ​។ ដូច្នេះ​អាស៊ាន​មិន​មែន​ជា​អ្នក​បញ្ចប់​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​នោះទេ។

សំឡេង​លោក​សុខ​ ទូច

ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា​ ថៃ​ គឺ​មាន​តែ​តុលាការ​ទី​ក្រុង​ឡា​អេ​ប៉ុណ្ណោះ​។ លោក​សុខ​ ទូច​ បាន​ធ្វើការ​ពន្យល់​នៅ​ចំណុច​ថា អាស៊ាន និង​អង្គការ​សហប្រជាជាតិ​ មិន​អាច​ដោះស្រាយ​ជម្លោះ​កម្ពុជា និង​ថៃ​នោះទេ គឺ​មាន​តែ​តុលាការ​ទីក្រុង​ឡាអេ​ ព្រោះ​តែ​តុលាការ​នេះ​ធ្លាប់​បាន​កាត់​ក្ដី​ម្ដង​រួច​មក​ហើយ​។ ដូច្នេះ​កម្ពុជា​ត្រូវ​ជូន​ដំណឹង​ឲ្យ​តុលាការ​ទីក្រុង​ឡាអេ​នេះ ដើម្បី​ឲ្យ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​មួយ​នេះ ពន្យល់​អំពី​សាលក្រម​របស់​ខ្លួន​ដែល​ធ្លាប់​ប្រកាស​កាល​ពី​ឆ្នាំ​១៩៦២ ដល់​ប្រទេស​ថៃ។

សំឡេង​លោក​សុខ​ ទូច

ស្ថានភាព​កាន់តែ​​តានតឹងឡើង​ៗ​រវាង​កងទ័ព​កម្ពុជា​និង​ថៃ បាន​ចាប់​ផ្ដើម​ខ្លាំង​កាល​ពី​ដើម​ខែ​នេះ ហើយ​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​ដោយ​ចុង​កាណុង​។ ការ​ប៉ះទង្គិច​គ្នា​នេះ បណ្ដាល​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទាំង​អ្នក​ស្លាប់​ របួស​ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា!

ថ្ងៃទី២៣ ខែកុម្ភ៖ ឆ្នាំ២០១១

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s