ព័ត៌មាន​សប្ដាហ៍វិទ្យុស្រ្ដី ផ្សាយ​ថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ២០១១

 

កម្ពុជា​ស្វាគម​ការចរចា​ពហុភាគី​ជុំវិញ​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​

 នៅ​មុន​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្ដី​ការ​បរទេស​អាស៊ាន​ ក្រៅ​ផ្លូវ​ការ​ នៅ​ប្រទេស​ឥណ្ឌូស៊ី​ លោក​ហោ​ណាំ​ហុង​ ឧបនាយក​រដ្ឋមន្រ្ដី​ និង​ជារដ្ឋ​មន្រ្ដី​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​នេះថា កម្ពុជា​នឹង​ស្វាគមន៍​ ការចរចា​ជា​ពហុភាគី​ ហើយ​រំពឹង​ថា អាស៊ាន​នឹង​ជួយ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​។

 កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ​លោក​ហោ​ណាំហុង បាន​ដឹក​នាំ​គណៈប្រិតភូ​មួយ​ក្រុម​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្ដី​ការ​បរទេស​អាស៊ាន​ ជា​ផ្នែក​មួយ​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ដ៏​រាំ​រ៉ៃ​ រវាង​កម្ពុជា និង​ថៃ​៕

 បន្ទាប់​ពី​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្ដី​ការបរទេស​អាស៊ាន​នោះ គឺ​អាស៊ាន​បាន​សម្រេច​បញ្ជូន​អ្នក​សង្កេត​ការណ៍​ចំនួន​៤០​នាក់​ មក​កាន់​តំបន់​ដែល​ធ្លាប់​មាន​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ។

 កាល​ពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១១​នេះ ​​​លោក​សុរិន ​ពិត​សុវណ្ណ ​អគ្គ​លេខា​ធិការ​អាស៊ាន​ក៏​​​បាន​រាយការណ៍​ព័ត៌​មាន​នៅ​ក្នុង​កិច្ចប្រជុំ​​ អាស៊ាន​ស្តី​ពី​​បញ្ហា​ជម្លោះ​កម្ពុជា​ថៃ ថា ​កម្ពុជា​និង​ថៃ​​បាន​ទទួល​យក​​បទ​ឈប់​បាញ់​​គ្នា​​ដោយមិន​ឱ្យ​កើតមានការ​ ផ្ទុះ​អា​វុធ​ដាក់គ្នា​តទៅ​ទៀត​​ទេ សម្រាប់​​ពេល​អនាគត ។

យោធា​កម្ពុជា​និង​ថៃ​នៅតែ​ប្រឈម​ដោយ​ចុង​អាវុធ​នៅ​ឡើយ​

បើ​ទោះ​ជា​ប្រទេស​កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​ទទួល​យក​អ្នក​សង្កេត​ការណ៍​ក៏​ដោយ​ ក៏​យោធា​រវាង​កម្ពុជា​ និង​ថៃ​ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ឡើយ​នៅ​តាម​បណ្ដោយ​ព្រំដែន​ខាង​លិច​កម្ពុជា​។ មន្រ្ដី​កង​ទ័ព​កម្ពុជា​អះអាង​ថា ថៃ​បាន​និង​កំពុង​បង្កើន​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន​ ហើយ​ស្ថាន​ភាព​តាន​តឹង​ផ្នែក​យោធា​កំពុង​កើត​មាន​នៅ​ឡើយ​។ 

ភាព​ផុយ​ស្រួយ​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ​នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ​ ខណៈ​ដែល​ថៃ​កំពុង​បង្កើន​កម្លាំង​ទ័ព​នៅ​តាម​បណ្ដោយ​ព្រំដែន​ ជាពិសេស​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​។ ប៉ុន្តែ​កងទ័ព​កម្ពុជា​នៅ​តែ​អះអាង​ថា កម្ពុជា​នឹង​មិន​ផ្ទុះ​អាវុធ​នោះ​ទេ​ អ្វី​ៗ​គឺ​អាស្រ័យ​​លើ​ភាគី​ថៃ​ប៉ុណ្ណោះ។

លោក​ស្រី​ឌឹក​ មេបញ្ជាការ​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​ប្រាប់​វិទ្យុ​ស្រ្ដី​ កាល​ពី​ព្រឹកមិញ​នេះ​ថា​កងទ័ព​ថៃ​នៅ​តែ​បង្កើន​កម្លាំង​ទ័ព​ នៅ​តាម​បណ្ដោយ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ប៉ុន្ដែ​លោក​ថា កងទ័ព​កម្ពុជា​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ គ្រាន់​តែ​ជំហរ​ការពារ​បូរណភាព​ទឹក​ដី​នៅ​តែ​មាន​នៅ​ឡើយ​

លោក​កុយ​​ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ និយាយ​​ថា រហូត​មកទល់​ពេល​នេះ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​ថៃ​ មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ទេ ប៉ុន្តែ​ទំនាក់​ទំនង​ផ្នែក​យោធា​កំពុង​តែ​ផុយ​ស្រួយ​នៅឡើយ​។

លោក​បណ្ឌិត​សុខ​ ទូច​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និយាយ​ថា លទ្ធភាព​នៃ​ការ​ផ្ទុះ​អាវុធ​នៅតែ​អាច​កើត​មាន​ឡើង​ដដែល​។ លោក​បណ្ឌិត​ក៏​បាន​បញ្ជាក់​អំពី​តួនាទី​អ្នក​សង្កេត​ការណ៍​ដែរ​ថា ក្រុម​អ្នក​សង្កេត​ការណ៍​ចំនួន​៤០​នាក់​ដែល​គ្រោង​មក​កាន់​តំបន់​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​គ្រាន់​តែ​មក​ពិនិត្យ​មើល​ស្ថានភាព​ និង​ឃ្លាំ​រាល់​ការ​ផ្ទុះ​អាវុធ​ចេញ​ពី​ខាង​ណា​មុន​ ខណៈ​ដែល​កន្លង​មក​កម្ពុជា ​និង​ថៃ​ធ្លាប់​ចោទ​ដាក់​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​ផ្ទុះ​អាវុធ​នេះ​។ ដូច្នេះ​អាស៊ាន​មិន​មែន​ជា​អ្នក​បញ្ចប់​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​នោះទេ។

ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា​ ថៃ​ គឺ​មាន​តែ​តុលាការ​ទី​ក្រុង​ឡា​អេ​ប៉ុណ្ណោះ​។ លោក​សុខ​ ទូច​ បាន​ធ្វើការ​ពន្យល់​នៅ​ចំណុច​ថា អាស៊ាន និង​អង្គការ​សហប្រជាជាតិ​ មិន​អាច​ដោះស្រាយ​ជម្លោះ​កម្ពុជា និង​ថៃ​នោះទេ គឺ​មាន​តែ​តុលាការ​ទីក្រុង​ឡាអេ​ ព្រោះ​តែ​តុលាការ​នេះ​ធ្លាប់​បាន​កាត់​ក្ដី​ម្ដង​រួច​មក​ហើយ​។ ដូច្នេះ​កម្ពុជា​ត្រូវ​ជូន​ដំណឹង​ឲ្យ​តុលាការ​ទីក្រុង​ឡាអេ​នេះ ដើម្បី​ឲ្យ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​មួយ​នេះ ពន្យល់​អំពី​សាលក្រម​របស់​ខ្លួន​ដែល​ធ្លាប់​ប្រកាស​កាល​ពី​ឆ្នាំ​១៩៦២ ដល់​ប្រទេស​ថៃ។

ស្ថានភាព​កាន់តែ​​តានតឹងឡើង​ៗ​រវាង​កងទ័ព​កម្ពុជា​និង​ថៃ បាន​ចាប់​ផ្ដើម​ខ្លាំង​កាល​ពី​ដើម​ខែ​នេះ ហើយ​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​ដោយ​ចុង​កាណុង​។ ការ​ប៉ះទង្គិច​គ្នា​នេះ បណ្ដាល​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទាំង​អ្នក​ស្លាប់​ របួស​ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​៕

éfGavelOgRbqaMgGñksegátkarN_  

 ក្រុមថៃអាវលឿងបានបង្ហាញពីការមិនយល់ព្រមឱ្យអ្នកសង្កេតការណ៍បរទេស មកពិនិត្យ មើលស្ថានការណ៍នៅក្នុងតំបន់ព្រំដែនថៃកម្ពុជាទេមេដឹកនាំសំខាន់ម្នាក់ នៃក្រុមអាវលឿង លោក ចម្លងស៊្រីមឿង និយាយថាការដែលរដ្ឋាភិបាល ថៃយល់ព្រមឱ្យអ្នកសង្កេតការណ៍ បរទេស មកត្រួតពិនិត្យស្ថានការណ៍ក្នុងតំបន់ព្រំដែនមានជម្លោះថៃកម្ពុជានឹងបណ្តាលឱ្យ ប្រទេសថៃបាត់បង់ ទឹកដីរបស់ខ្លួនជាអចិន្ត្រៃយ៍។

 មេដឹកនាំថៃអាវលឿងរូបនេះនិយាយ ថាការបរាជ័យរបស់ រដ្ឋាភិបាលក្នុងការ បញ្ជាក់អះអាង ពី សិទ្ធិរបស់ប្រទេសថៃ នៅឯតំបន់ព្រំដែនមានជម្លោះជាមួយកម្ពុជានឹងនាំឱ្យប្រទេសថៃបាត់បង់ទឹក ដីចាប់ពីខេត្ត អ៊ូប៊ុនរាជធានី រហូតដល់ ខេត្តត្រាត ហើយថា ការព្រងើយកន្តើយថែមទៀត នឹងនាំទៅ រកការបាត់ទឹកដីថៃចំនួន១,៨លានរ៉ៃទៀត។

éfeRKagbþwgsemþceteCaeTAtulakarGnþrCati

 

 កាសែតថៃបាងកកប៉ុស្តិ៍ផ្សាយកាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះដោយបានដកស្រង់សម្តីប្រធាន​ភូមិស្រល់ក្នុង​ស្រុក​ខាន់​ថាឡាក់​ខេត្តស៊ីសាកេត លោកវីរយុទ្ធដួងកែវ ដែលបាននិយាយថា អ្នកស្រុកនៅ​ភូមិស្រល់ មានផែនការនឹងដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្តឹងសម្តេច​នាយក​រដ្ឋមន្ត្រីហ៊ុនសែន ពីបទបង្កការខូចខាតទ្រព្យសម្បត្តិនិងបាត់បង់អាយុជីវិតអ្នកភូមិថៃ។

 លោកវីរយុទ្ធនិយាយថាពាក្យបណ្តឹងនឹងទាមទារឱ្យសម្តេចហ៊ុន សែនសងការខូចខាត គិតជា ប្រាក់ ៣០០០ លានបាត។ ប្រធានភូមិថៃរូបនេះនិយាយថាអ្នកស្រុកថៃម្នាក់អាយុ៥៩ឆ្នាំបានស្លាប់ និង៦នាក់ទៀតរងរបួសហើយផ្ទះចំនួន១៧៧ខ្នង និងផលដំណាំរាប់សិបហិកតានៅ ភូមិស្រល់ ត្រូវ បានបំផ្លាញដោយ កម្ពុជា។លោកវីរយុទ្ធនិយាយថា លោកនឹងដាក់ពាក្យ បណ្តឹងទៅកាន់ រដ្ឋាភិបាល តាមរយៈអភិបាលខេត្តស៊ីសាកេត។

TsSnkic©eRbsitminBak;B½n§neya)ay  

 

elaképsuIpanGñknaMBaküTIsþIkarKN³rdæm®nþIniyayfa dMeNIrTsSnkic©rbs;ebskCnBiessénGgÁkar yUeNsáÚelakkUGuICIr:Uma:ts‘UG‘Ura:mkkan;km<úCa KWminBak;B½n§eTAnwgneya)ayeT KWCaTsSnkic©epþat elIkargar bec©keTs suT§saFedIm,Ivaytémø karxUcxatR)asaT RBHvihar.

elak épsuIpanniyayfaTsSnkic©enHRsbtamkatBVkic©nigc,ab;GnþrCatinigkic©karBarén ebtikPNÐBiPB
elak edIm,IkuM[mankarrgeRKaHkñúg CemøaHRbdab;GavuF . elaképsuIpan)anniyayfakarvaytMélenHminEmn

)ann½yfadak;eTasdl;GñkNaEdleFVIIxusenaHeTRKan;EtmkemIlfaetIxUcb:unµanehIycat;viFankar rebobNa edIm,IRbsiT§PaBkñúgkic©karBar kuM[ekIteLIgFMduMteTA eTotehIyrkviFan karRKb;y:agkñúgkic©karBarnigGPirkS.

ប៊ុន រ៉ានី ហ៊ុន សែន ​​​ទទួល​គោរម​ងារ​ឥស្សរ​ជន​ឆ្នើម​ពីអង្គ​ការ​​សហប្រជាជាតិ

អង្គ​ការ​​សហ​ប្រជាជាតិ​​​ផ្ដល់​គោរម​ងារ​​ជូន​លោក​ ជំទាវ​បណ្ឌិត ​​ប៊ុន រ៉ានី ហ៊ុន សែន ជាឥស្សរ​ជន​​ឆ្នើមនៃ​ផែន​​ការ​​សកម្ម​ភាព​រួម​របស់​​​អគ្គ​លេខា​ធិការ​​អង្គ ​ការ​​​សហប្រជាជាតិ​​ដើម្បី​​​សុខ​ភាព​ស្ត្រី​​ និង​កុមារ​​​ ។ អង្គការ​សហប្រជាជាតិ​ប្រគល់​គោរមងារ​​នេះ​ បាន​ធ្វើ​ឡើង​នៅ​ឯ​វិមាន​សន្ដិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ។​​​

ការ​ផ្ដល់​គោរមងារ​នេះ​ ផ្អែក​ទៅ​​​​​លើ​សកម្ម​ភាព​ការងារ​​របស់​ លោកជំទាវ​​ខ្លាំងក្លា​​គួរជា​ទី​មោទន​​ក្នុងការ​​ជួយ​​សង្គ្រោះ​ជនក្រីក្រ​​ ជន​ងាយ​រងគ្រោះ​​​មិនរើស​អើង​មិន​ប្រកាន់​​និន្នាការ​នយោបាយ ប្រកាន់​​ខ្ជាប់​ក្នុង​តួនាទី​​សប្បុរស​ធម៌ លើក​កម្ពស់​​សុខភាពស្ត្រី​​ និង​កុមារ៕

ក្រសួង​សាធារណៈ​ការ​កំពុង​រិះរក​វិធានការ​សុវត្ថិភាព​នៅ​តាមការដ្ឋាន

លោក​តូច ចាន់​កុសល រដ្ឋលេខាធិការ ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន និយាយ​ថា ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ បាន​នឹង​​កំពុង​រិះរក​មធ្យោបាយ​កិច្ចការពារ​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​។​លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​គ្រប់​គ្រង​គុណភាព និង​វិធានការ​សុវត្ថិភាព​ របស់​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ា​។

លោក​បន្ដថា ការ​ងារ​នៅ​តាម​ការដ្ឋាន​ អាច​មាន​សុវត្ថិភាព​ទៅ​បាន​ គេត្រូវ​ចាត់​តាំង​ឲ្យ​មាន​អ្នក​គ្រប់​គ្រង​ការងារ​សុវត្ថិភាព​ ដើម្បី​តាម​ដាន​មើល​ជាប្រចាំថ្ងៃ​ថា តើ​មាន​បញ្ហា​អ្វី​ខ្លះ​ ដែល​អាច​បង្ករ​គ្រោះ​ថ្នាក់​? កាល​ពី​ពេល​កន្លង​មក​ យ៉ាង​ហោច​ណាស់​មាន​វិស្វករ​ជនជាតិ​ម៉ាឡេស៊ី​២នាក់ កម្មករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​គីហ្សូណា ខេត្ត​កំពង់​ចាម​ ​ ដោយ​សារ​តែ​ដង​សន្ទូច​បាន​ក្រឡាប់​ចូល​ក្នុង​ទឹក​៕

កុមារ​ច្រើន​នាក់​ត្រូវ​បាន​ដក​ហូត​ពី​ការងារ​ប្រកប​ដោយ​គ្រោះ​ថ្នាក់

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ​ ក្រសួង​ការងារ​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​កុមារ​ប្រមាណជា​៣ម៉ឺន​នាក់​ត្រូវ​បាន​ដក​ហូត​ពីការងារ​ប្រកបដោយ​គ្រោះ​ថ្នាក់​ ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ។ លោក​វង្សសូត្រ រដ្ឋមន្រ្ដី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​និយាយ​ថា ក្នុង​ចំណោម​កុមារ​ដែល​បាន​ជួយ​​សង្គ្រោះ​ទាំង​នោះ​ បាន​ទទួល​ការ​អប់រំ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ក្រសួង​ការងារ​អាមេរិក ក្នុង​ទំហំ​ទឹក​ប្រាក់​២០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​សហការ​ជាមួយ​អង្គការ​អន្ដរជាតិ​ និង​អង្គការ​វីនរ៉ក់​អន្ដរជាតិ​ ក្នុង​គោល​ដៅ​លុប​បំបាត់​ទម្រង់​ធ្ងន់​ធ្ងរ​នៃពលកម្ម​កុមារ​នៅ​កម្ពុជា។ កាល​ពី​ពេល​កន្លងមក​នេះ ប្រទេស​កម្ពុជា​ធ្លាប់​បាន​សន្យា​ថា នឹង​សម្រេចឲ្យ​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​របស់​ខ្លួន​ទាក់ទង​នឹង​ទម្រង់​ធ្ងន់ធ្ងរ នៃពលកម្ម​កុមារ​ឲ្យ​បាន​ត្រឹម​៨​% ឆ្នាំ​២១៦៕

លេខាធិការដ្ឋាន​រដ្ឋសភា​ប្រកាស​ជា​កន្លែង​​ហាម​ជក់​បារី​

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ និង​ជាប្រធាន​លេខាធិការដ្ឋាន​សម្របសម្រួល​បច្ចេកទេស​នៃ​រដ្ឋសភា​កម្ពុជា​​លោកឡេង ប៉េងឡុង បាន​ប្រកាសថា លេខាធិការ​រដ្ឋាន​រដ្ឋសភា​ជា​កន្លែង​គ្មាន​ផ្សែង​បារី​។ លោក​បាន​បញ្ជាក់​ថា ថ្នាំ​ជក់​មិនមែន​ជាគ្រឿងញៀន​នោះទេ។ ប៉ុន្ដែ​ផលិត​ផល​នេះ​មាន​គ្រោះ​ថ្នាក់​សម្រាប់​សុខភាព​ធ្ងន់​ធ្ងរ​ ហើយ​ថ្នាំ​ជក់​គឺ​ជា​ថ្នាំ​ពុល ដែល​សម្លាប់​មនុស្ស​យឺតៗ​៕ ​

សរសេរ៖​ប៊ិន ប៊ុណ្ណា

សង្ខេប​ព័ត៌មាន​ជាតិ​ប្រចាំ​សប្ដាហ៍របស់​វិទ្យុស្រ្ដី

ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១១

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s