ប្អូន​ខ្ញុំ​គ្រោះ​ថ្នាក់​ចរាចរណ៍

ដាវី​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សម្ភព​ទួល​គោក​ ជា​គ្លីនិក​ឯក​ជន​ មួយ​ឋិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​។ ដាវី​ អាយុ២១​ ឆ្នាំ​ នាង​ បាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១១ វេលា​ម៉ោង​១២ និង​៣០​នាទី។ យោង​តាម​របាយការណ៍​នគរបាល​ខណ្ឌ​ទួល​គោក​បាន​ឲ្យ​ដឹង​ថា ដាវី​ ជា​អ្នក​បើក​បរម៉ូតូ​​ម៉ាក​Smas ​បើក​ចេញ​ពី​សាកលវិទ្យាល័យ​ Western ​នៅ​លើ​ដង​ផ្លូវ​ជាតិ​ សំដៅ​ទៅ​កាន់​រង្វង់​មូល​ទួល​គោក ហើយ​ភាគី​ម្ខាង​ទៀត​ឈ្មោះ​ចិន្ដា បាន​ម៉ូតូ​ម៉ាក​ហ្វីណូ បត់​ចូល​វិទ្យាស្ថាន​សុខភាសាធារណៈ​ ជាទី​កន្លែង​របស់​នាង​ធ្វើ​ការ​ ហើយ​ក៏​បាន​​មក​ប៉ះ​នឹង​ម៉ូតូ Smas របស់​ដាវី​ បណ្ដាល​ឲ្យ​ដាវី ដួល​ម៉ូតូ​ ហើយ​ក៏​សន្លប់​ឈឹង​តែ​ម្ដង។ ដាវី រង​របួសមួយ​ចំហៀង​ផ្ទាល់​ខាង​ឆ្វេង និង​ត្រូវ​ក្បាល​ ព្រម​ទាំង​ម៉ូតូ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។

ភ្លាម​ៗ​មានអាំ​ឡង់​មក​ជួយ​សង្គ្រោះ​ ហើយ​បាន​នាំ​នាង​មក​កាន់​មន្ទីរ​​ពទ្រ​ សម្ភព​​ទួល​គោក​។ ក្រុម​គ្រូ​ពេទ្យ​បាន​ខ្នះ​ខ្នែង​ជួយ​សង្គ្រោះ​នាង​ ដោយ​បញ្ចូល​អុក​ស៊ីសែន​ និង​កន្រ្ដាក់​បេះដូង រហូត​ដល់​ទៅ​៤ម៉ោង​ទើប​នាង​អាច​ដឹង​ខ្លួន​ ប៉ុន្ដែ​គ្រាន់​តែ​ដឹង​ឈឺ និង​កំរើក​ម្រាម​ដៃ​តិចៗ​ប៉ុណ្ណោះ​។ ក្រុម​គ្រួសារ​ដាវី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​ជាញឹក​ញយ​ទៅ

សាក​សួរ​ពេទ្យ​ ហើយ​ពេទ្យ​បាន​និយាយ​ថា “​អ្វីៗ​ឋិត​នៅ​កំពុង​តាម​ដាន​អ្នក​ជំងឺ​នៅ​ឡើយ​”។​ រហូត​ដល់​ម៉ោង​៦ល្ងាច​ ក្រុម​គ្រូពេទ្យ​ បាន​ឆ្លើយ​ថា នាង​បាន​ប្រសើរ​ឡើង​វិញ​ហើយ​ ប៉ុន្ដែ​ប្រសើរ​ឡើង​បាន​ចំនួន​៥០%​ ប៉ុន្ដែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើនាង​ប៉ះពាល់​ក្បាល​ធ្ងន់​ធ្ងរ​ ឬ​ក៏អត់​នោះ​ទេ ដោយ​រង់​ចាំ​ ការស្កេន​ខួរ​ក្បាល​នៅ​ថ្ងៃ​ស្អែក​ (៥ ខែមីនា ២០១១)។ ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា ប្រសិន​បើ​យើង​ប្រញាប់​ប្រញាល់​ នៅ​ក្នុង​ការស្កេន​ គេ​ក៏​នឹង​ពិបាក​ថត​ឃើញ​បញ្ហា​ខួរ​ក្បាល​ដែរ​ ដោយ​រង់​ចាំ​ឲ្យបាន​ដល់​ទៅ​១២ម៉ោង​ទើប​ការ​ថត​ រក​លទ្ធ​ផល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ដូច្នេះ​ ក្រុម​គ្រួសារ​ដាវី បាន​សម្រេច​ចិត្ត​ទុក​លទ្ធភាព​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​ការ​តាម​ដាន​ជំងឺ​ជាបន្ដ បើ​ទោះ​បី​ជា​ភាគី​ម្ខាង​ទៀត​បាន​ព្យាយាម​ ចង់​មក​សម្រុះ​សម្រួល​ឲ្យ​បាន​ឆាប់​ក៏​ដោយ​។

យ៉ាង​ណា​មិញ​នៅ​ម៉ោង​១១ និង​៣០​នាទិ ដាវី​បាន​និយាយ​ព្ញ​បន្ដិច​ហើយ​ ហើយ​នាង​និយាយ​ថា “ខ្ញុំ​ឃ្លាន​បបរ​ស ត្រី​ខ ហើយ​នឹង​ឈឺ​ចាប់​ពេញ​ខ្លួន​”។ មួយ​សន្ទុះ​នាង​ក៏​និយាយ​ថា “ខ្ញុំ​ឈឺ​បត់​ជើង​តូច​”។ នៅ​មុន​នាង​និយាយ​ពាក្យ​នេះ គឺ​នាង​បាន​ក្អួត​ជាច្រើន​លើក​ច្រើន​សារ និង​បាន​នោម​ដាក់​ខោ រួច​ទៅ​ហើយ​។ ប៉ុន្ដែ​តាម​លទ្ធផល​ចុង​ក្រោយ​នេះ​ មើល​ទៅ​នាង​ប្រសើរ​បាន​ច្រើន​ហើយ​។

មាន​ន័យ​ថា នាង​បាន​ឆ្លង​គ្រោះ​ថ្នាក់​ ព្រោះ​នាង​អាច​និយាយ​តិចៗ​ និង​អាច​នោម​ គ្រាន់​តែ​នៅ​មិន​ទាន់​អាច​លើក​ដៃ​លើក​ជើង​ដោយ​ខ្លួន​ឯង​បាន​គ្រាន់​តែ​បញ្ជារ​ឬស្នើ​ឲ្យ​គេជួយ​ប៉ុណ្ណោះ​។ យ៉ាង​ណា​ក៏​ដោយ​​ គេ​នៅ​រង់​ចាំ​មើល​លទ្ធ​ផល​ចុង​ក្រោយ​ បន្ទាប់​ពី​ការ​ស្កេន​ខួរ​ក្បាល​នៅ​ថ្ងៃ​ស្អែក​នេះ​។

គ្រួសារ​ដាវី​ មាន​ចំនួន​៧​នាក់​ ប្រុស​៥ និង​ស្រី​២ ដាវី​ជាកូន​ពៅ​។

សព្វថ្ងៃ​នេះ ប៊ិន ដាវី​ កំពុង​សិក្សា​អក្សរ​សាស្រ្ដ​អង់គ្លេស​ ឆ្នាំ​ទី​១​ នៅ​សាកល​វិទ្យាល័យ​វេស្ទឺន។

ដាវី​ជា​ប្អូន​ស្រី​របស់​ខ្ញុំ​ នាង​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ ព្រោះ​នាង​មាន​អាកប្បកិរិយា​ស្លូត​បូត​ ហើយ​ចេះ​ជួយ​អ្នក​ដ៏ទៃ​។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​ពិត​ជា​ស្រឡាញ់​ប្អូន​ស្រី​របស់​ខ្ញុំ​។

បង​សូម​ឲ្យ​ប្អូន​ឆាប់​ជាសះស្បើយ​ពី​គ្រោះ​ចង្រៃ​នេះ ហើយ​ទទួល​នូវ​សុខ ចំរើន​ ដោយ​អ្វី​ៗ ជា​ពរ​របស់​ព្រះ ដែល​ព្រះ​អង្គ​នឹង​នៅ​​ក្បែរ​ប្អូន​ជានិច្ច​។ ជាពិសេស​ ម៉ាក់​នឹង​នៅ​ក្បែរ​ប្អូន​ ដើម្បី​ជួយ​កម្លាំ​ងចិត្ត​ប្អូន ឲ្យ​រួច​ផុត​ពី​ទុក្ខ​ទោស​ ហើយ​នាំ​យក​មក​វិញ​នូវ​សុខភាព​ល្អ សំណាង និង​ជោគ​វាសនា​ល្អ​ណា​ប្អូន​។

ពី​បងប្រុស

ប៊ិន ប៊ុណ្ណា !

សូម​បញ្ជាក់​ថា នេះ​មិនមែន​ខ្ញុំ​សរសេរ​ព័ត៌មាន​អ្វី​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​សរសេរ​ ដំណើរ​ហេតប្អូន​របស់​ខ្ញុំ​ប៉ុណ្ណោះ​។ ខ្ញុំ​សុំ​ទោស​ប្រសិន​បើ​ខ្ញុំ​សរសេរ​ខុស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ អ្នក​សារព័ត៌មាន​អ្នក​​ដ៏​ទៃ​ទៀត​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s