ជីវប្រវត្តិ​លោក​តា ទូច​​សាំង

 

លោក​តា ទូច​ សាំង មាន​បងប្អូន​ប្រុស​ចំនួន​២នាក់ ក្នុង​នោះ​ មាន​លោក​តា​ទូច សាំង និង​លោក​តា​ទូច ប៊ិន។ កាល​ពី​នៅ​កុមារភាព​ ក្នុង​អាយុ​១០​ឆ្នាំ មាតា​បិតា បាន​នាំ​យក​កុមារ​ទូច សាំង ឲ្យ​ទៅ​សិក្សា​រៀន​សូត្រ អក្សរសាស្រ្ដ​នៅ​សាលា​បឋម​សិក្សា​ព្រែក​លួង ក្នុងស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។ ដោយ​ការ​ខិត​ខំ​ស្រវាស្រទេញ រៀន​សូត្រ​បាន​ល្អ​ប្រសើរ​ ក្នុង​វ័យ​២៥​ឆ្នាំ​ យុវជន​ទូច​សាំង ត្រូវ​បាន​ប្រឡង​ជាប់​ ចូល​បំរើ​ការងារ​នៅ​ក្រសួង​ការពារ​ជាតិ ផ្នែក​ភូមិ​សាស្ត្រ​។

ក្នុង​រយៈពេល​បំរើ​ការងារ​ យុវជន​ទូច សាំង បាន​យកចិត្ត​ទុក​ដាក់​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ហើយ​ទទួល​បាន​នូវ​ការ​រាប់​អាន​ពីសំណាក់​មិត្តភ័ក្ដិ ជាច្រើន​ ព្រោះ​លោក​តា​មាន​ចរិយា សម្បត្តិ​សុភាព​រាបសារ មាន​សេចក្ដី​អំណត់​ព្យាយាម​លើ​គ្រប់​កិច្ច​ការ​ទាំង​ពួង​ មាន​គុណសម្បត្តិ​ និង​ស្នាដៃ​ ត្រូវ​បាន​ទទួល​គ្រឿង​ឥស្សរិយយស ជា​មេដាយ​សំរឹទ្ធ​១ និង​មេដាយ​ប្រាក់​១។

ចាប់​តាំង​ពី​លោក​តា​ទូច សាំង បាន​រៀប​​អាពាហ៍ពិពាហ៍​ជាមួយ​លោក​យាយ​សរ ថាច តាម​ប្រពៃណី​ខ្មែរ​យើង​ ហើយ​ទទួល​បាន​ចំណង​ដៃ​នូវ​បុត្រ​ប្រុស​ស្រី​ចំនួន​៥នាក់​។ បុត្រា បុត្រី​ ទាំង​៥នាក់​នោះ​រួមមាន​៖

លោក​ជំទាវ​ទូច ផានី មន្ត្រី​បំរើ​ការងារ​នៅ​ក្រសួងការបរទេស។

លោកស្រី​សាំង ស៊ីថា ប្រកប​អាជីវកម្ម​នៅ​ភ្នំពេញ​។

លោកស្រី​សាំង​ សូថា រស់​នៅ​ប្រទេស​បារំាង។

លោកសាំង​ វិសុទ្ធ រស់នៅ​សហរដ្ឋ​អាមេរិក​។

-​លោក​សាំង សូណា វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​ជប៉ុន។

ក្នុង​ឆ្នាំ​១៩៧៥១៩៧៩ លោក​តា​ ទូច សាំង និង​ភរិយា ព្រម​ទាំង​បុត្រ​ ត្រូវ​បាន​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ជន្លៀស​ឲ្យ​ទៅ​នៅភូមិ​តាកូវ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្តកណ្ដាល​វិញ ក្នុង​ឋានៈជា​កសិករ​ដូច​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។

 

ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ជាថ្ងៃ​កំណើត​ទី​២ នៃ​ប្រជាជន​កម្ពុជា លោក​តា​ទូច សាំង​ ព្រមទាំង​កូនៗ បាន​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ហើយ​បាន​ចូល​បំរើ​ការ​ងារ​នៅ​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ឆ្នាំ​១៩៨០ រហូតដល់​ឆ្នាំ​១៩៩០ គាត់​ត្រូវ​បាន​ចូល​និវត្តន៍​តាម​លក្ខន្តិកៈ​ កំណត់​នៃ​មន្ត្រី​រាជការ​។

 

ក្នុង​រយៈពេល​ចូល​និវត្តន៍​លោក​តា ទូច សាំង ដោយ​មាន​ជំនឿ​ស៊ប់​ ទៅ​លើ​គុណព្រះ​ធនធាន​មួយ​ចំណែក​ធំ ពិសេស​បាន​ដឹក​នាំ​កូន​ចៅ​ឲ្យ​ចូលរួម​ក្នុង​ការ​សាង​វត្តអារាម និង​សមិទ្ធិផល​ផ្សេងៗ បំរើ​ឲ្យ​វិស័យ​ព្រះ​ពុទ្ធសាសនា​ជាច្រើន​កន្លែង​ទៀត​ផង ហើយ​បាន​ទទួល​ដោយ​ស្ថាបនា​ជាតិ​មួយ​។

យ៉ាងណាមិញ​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​ ភាព​ចាស់​ជរា​របស់​លោក​តា​ឧបាសក ទូច សាំង បាន​រុក​រាន​ទន្ទ្រាន​កាយ​ដោយ​ជំងឺ​ផ្សេងៗ ទោះបី​ជាកូន​ចៅ​បាន​ប្រឹងប្រែង​ព្យាយាម​យ៉ាង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជួយ​ព្យាបាល​យ៉ាង​ណា​ក៏ដោយ ក៏ជំងឺ​របស់​លោក​តា មិន​បាន​ជាសះស្បើយ​ឡើយ​ ហើយ​ក៏​បាន​ទទួល​អនិច្ចកម្ម​នៅ​ថ្ងៃ​​ច័ន្ទ ៣កើត ខែផល្គុន​ ឆ្នាំ​ខាល ទោស័ក ព.ស ២៥៥៤ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១១ វេលាម៉ោង​៥ៈ ៣០​នាទី ទៀបភ្លឺ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ ដោយ​ទុក​ឲ្យ​កូន​ៗ និង​ចៅ​ៗ ព្រមទាំង​ញាតិ​មិត្តទាំង​អស់​ជាទី​ស្រឡាញ់​ សល់​នូវ​ក្ដី​អាលោះ​អាល័យ​ជាទី​បំផុត​៕

 

ពី​ខ្ញុំ​ប៊ិន ប៊ុណ្ណា ត្រូវ​ជាក្មួយ​បង្កើត​លោក​អ៊ុំ​ទូច ​សាំង ខ្ញុំ​សូម​បួង​សួង​ដល់​វត្ថុ សក្ដិសិទ្ធិ​ ក៏​ដូច​ជា​ទេព្ដា​គ្រប់​ទិស ជួយ​ជ្រោមជ្រែង​ ចម្លង​លោក​តា ឲ្យ​បាន​ដល់​សុគតិភព ឬ​ឆាប់​ចាប់​ជាតិ​ថ្មី ជាទី​កំណើត​ថ្មី​ដែល​ពោពេញ​ដោយ​សេចក្ដី​សុខ សេចក្ដី​ល្អ មាន​ទាំង​ទ្រព្យ​ និង​វិជ្ជា ដើម្បី​ជួយ​ឲ្យ​ផែន​ដី​នេះ កាន់​តែ​សម្បូរ​សប្បាយ​ ពេញ​ដោយ​អ្នក​ស្រឡាញ់​ធម៌​អារ្យ​ និង​ចេះ​យោគ​យល់​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ៕

ក្នុង​ឆ្នាំ​១៩៧៥១៩៧៩ លោក​តា​ ទូច សាំង និង​ភរិយា ព្រម​ទាំង​បុត្រ​ ត្រូវ​បាន​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ជន្លៀស​ឲ្យ​ទៅ​នៅភូមិ​តាកូវ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្តកណ្ដាល​វិញ ក្នុង​ឋានៈជា​កសិករ​ដូច​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។

ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ជាថ្ងៃ​កំណើត​ទី​២ នៃ​ប្រជាជន​កម្ពុជា លោក​តា​ទូច សាំង​ ព្រមទាំង​កូនៗ បាន​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ហើយ​បាន​ចូល​បំរើ​ការ​ងារ​នៅ​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ឆ្នាំ​១៩៨០ រហូតដល់​ឆ្នាំ​១៩៩០ គាត់​ត្រូវ​បាន​ចូល​និវត្តន៍​តាម​លក្ខន្តិកៈ​ កំណត់​នៃ​មន្ត្រី​រាជការ​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s