សង្គមស៊ិវិល និង​មន្រ្ដី​រដ្ឋាភិបាល​ ជួបគ្នា​ពិនិត្យ​មើល​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការការពារ​កុមារ​នៅ​កម្ពុជា

ក្រុម​មន្រ្ដី​សង្គមស៊ីវិល និង​មន្រ្ដី​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ជា​១០០នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ រាជធានី​ភ្នំពេញ​ ដើម្បី​ពិគ្រោះ​យោបល់​ គ្នា​លើ​ក្របខណ្ឌច្បាប់​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ការការពារ​សិទ្ធិ​របស់​កុមារ​នៅ​កម្ពុជា​។

សិក្ខាសាលា​ស្ដីពី​ ក្របខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការការពារ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​ទៅ​​នៅ​ណាហ្គាវើល​ កាល​ពី​ព្រឹកមិញ​នេះ មាន​ការ​ចូលរួម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​ក្រុម​មន្រ្ដី​ក្រសួង​សង្គម​កិច្ច​ និង​អតីត​យុទ្ធ​ជន​ និង​យុវនីតិសម្បទា​ សរុប​ចំនួន​១០០​នាក់​។

លោក​ជំទាវ​ខៀវ បូរី អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ និយាយ​ថា សិក្ខាសាលា​នៅ​ពេល​នេះ​ ដើម្បី​បង្ហាញ​ពី​គំនិត​ផ្ដួច​ផ្ដើម​សិក្សាស្រាវជ្រាវ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ នៃ​ការ​ពិនិត្យ​លើ​ក្របខណ្ឌ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ ការពារ​កុមារ​។​ ទន្ទឹម​នឹង​នេះ ដើម្បី​ទទួល​យក​នូវ​យោបល់​ពី​អ្នក​​ចូលរួម​អំពី​វិសាល​ភាព​ និង​ដំណើរ​ការ​ នៃ​​ការ​ពិនិត្យ​ក្រប ខណ្ឌ​ច្បាប់​ពាក់​ព័ន្ធ​ នឹង​កុមារ​។

លោក​ជំទាវ​បាន​រំលឹក​ដែរ​ថា ប្រទេស​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​​នៅ​ឆ្នាំ​១៩៩២​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​សិទ្ធិ​កុមារ​ ស្ដីពី​ការ​ចូលរួម​របស់​កុមារ​នៅ​ក្នុង​ជម្លោះ​​ប្រដាប់​អាវុធ​ និង​ការ​ជួញ​ដូរ​កុមារ​ ការ​ធ្វើ​ ពេស្យាកម្ម​កុមារ​ និង​រូបភាព​អាសអាភាស​កុមារ​នៅ​ឆ្នាំ​២០០២​។

លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ធានា​ការពារ​អនុសញ្ញា ជាមួយ​នឹង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ដ៏ទៃ​ទៀត​ថា ជាផ្នែកមួយ​នៃ​ច្បាប់​កម្ពុជា​។ មាត្រា​៤៨​ គូស​បញ្ជាក់​បន្ថែម​ទៀត​ថា រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ​ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​កុមារ​ ជាពិសេស​សិទ្ធិមាន​ជីវិត​រស់​នៅ សិទ្ធិ​ទទួល​ការ​អប់រំ​រៀន​សូត្រ សិទ្ធិ​ត្រូវ​បាន​ទទួល​ការ​គាំពារ​ក្នុង​ស្ថានការណ៍​មាន​សង្គ្រាម​ និង​ការពារ​ប្រឆាំង​និង​អាជីវកម្ម​សេដ្ឋកិច្ច​ ឬ​កាមគុណ​លើកុមារ​។

សំឡេង​លោក​ជំទាវ​ខៀវ បូរី

 

លោក​នឹម ថូត រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង​ជាអនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ ថ្លែង​ដែរ​ថា បើ​ទោះ​បី​​ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ជាច្រើន​ដើម្បី​ការពារ​សិទ្ធិ​កុមារ​ក៏​ដោយ ក៏​កុមារ​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ ដែល​តម្រូវ​ឲ្យ​គ្រប់​គ្នា ពិចារណា​ឡើង​វិញ ថា​តើ​គួរមាន​វិធាន​ការ​បែប​ណា​ដើម្បី​ការពារ​ដល់​ពួកគេ?

 

កញ្ញា យឹត សោភ័ណ មន្ត្រី​កម្មវិធី​កុមារ​ របស់​អង្គការS.C សង្គ្រោះ​កុមារ​កម្ពុជា ប្រចាំ​ស្រុក​ពាមរ ខេត្ត​ព្រៃ​វែង​​បាន​និយាយ​ថា ទិដ្ឋភាព​ជាទូទៅ​ ស្ថានភាព​សិទ្ធិ​កុមារ​បាន​ប្រសើរ​ឡើង​បន្តិច​ម្ដង​ៗ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្ដី​ បញ្ហា​កុមារ​ក៏​នៅ​តែ​មាន​នៅ​ឡើយ​ដែរ។ កញ្ញា​បញ្ជាក់​ថា បញ្ហា​ទាំង​នោះ​រួមមាន​ សិទ្ធិ​ការ​ការពារ​កុមារ និង​សិទ្ធិ​ចូលរួម​របស់​កុមារ​ នៅ​មិន​ទាន់​ទូលំទូលាយ​នោះ​ទេ​។

ក្រៅ​ពី​ច្បាប់​ដែល​មាន​ស្រាប់​ដើម្បី​ការ​ពារ​សិទ្ធិ​កុមារ​នោះ ការ​អប់រំ​​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​យុវវ័យ​ និង​កុមារ​ខ្លួន​ឯង​ ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​កុមារ​ គឺ​ចំណុច​សំខាន់​ ដែល​ធ្វើ​ឲ្យ​សិទ្ធិ កុមារ​ទទួល​បាន​ភាព​ប្រសើរ​យ៉ាង​លឿន​នៅ​កម្ពុជា​។

កុមារ​សោម ម៉ារុន ប្រធាន​ក្លិប​កុមារ សោម​ ម៉ារុន នៅ​ភូមិ​ព្រែក​ធំ​ ឃុំ​អ្នក​លឿង​ ស្រុកពាមរ​ ខេត្ត​ព្រៃ​វែង​​ក៏​បាន​លើក​ឡើង​ដែរ​ថា បញ្ហា​របស់​កុមារ​នៅ​ក្នុង​ភូមិ​ គឺ​ភាព​ក្រីក្រ បាន​បង្ខំ​ឲ្យ​កុមារី​ភាគ​ច្រើន​បោះ​បង់​ចោល​ការសិក្សា​ ហើយ​ទៅ​ធ្វើការ​ងារ​​ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​។ ដើម្បី​លើក​កម្ពស់​សិទ្ធិ​កុមារ​នោះ​ ​ម៉ារុន​ បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ ពង្រឹង​ និង​ការ​​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១១

2 thoughts on “សង្គមស៊ិវិល និង​មន្រ្ដី​រដ្ឋាភិបាល​ ជួបគ្នា​ពិនិត្យ​មើល​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការការពារ​កុមារ​នៅ​កម្ពុជា

  1. ខ្ញុំសំណូមពរដល់ម្ចាស់ Blog គួរបង្កើតឱ្យមាន Categories កុមារ ។ ដើម្បីងាយស្រួលដល់អ្នកអានដែលមានចំណាប់អារម្មណ៍អំពីកុមារនៅកម្ពុជា។ សង្ឃឹមថាម្ចាស់ Blog នឹងអាចបង្កើតបាន។
    ដោយសេចក្តីអាប់អានអំពីខ្ញុំ។
    April Spring.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s