éfeFVIsmyuT§ep¥IlGñkPUmi fµdUn zitenAkñúgextþ]tþmanC½y eRBaHrt;eKcRKab;

មាន​សេចក្ដីរាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ ឋិតនៅ​ក្នុង​ភូមិ​ថ្មដូន​ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តមាន​ជ័យ​ផ្អើល​រត់​ជាន់​គ្នា​ បន្ទាប់​ពី​អ្នក​ភូមិ​ទាំង​នោះ​បាន​លាន់​ព្ញ​ ស្នូរ​ គ្រាប់​កាំ​ភ្លើង​ និង​គ្រាប់​បែក​ផ្ទុះ​ ទ្រហឹង​ ដោយ​ពួកគាត់​ស្មាន​តែ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ ចាប់​ផ្ដើម​ពើប​ប្រយុទ្ធ​សាជាថ្មី​។

ប៉ុន្ដែ​យោង​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​ បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ពេល​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ផិត​ភ័យ​ទាំង​នោះ​ បាន​ស្ងប់​ស្ងាត់​ ហើយ​បាន​វិល​មក​កាន់​ទី​ភូមិ​ ជាធម្មតា​វិញ​ហើយ​ កាល​ពី​រសៀល​ថ្ងៃ​នេះ​។

លោក​ប៉ិច សុឃិន អភិបាល​ខេត្ត​ឧត្តមានជ័យ​ បាន​ប្រាប់​វិទ្យុស្រ្ដី​ថា ទាហាន​ថៃ​បាន​ហ្វឹក​​ហាត់​សមយុទ្ធ​ដោយ​មិន​បាន​ប្រាប់​ឲ្យ​កង​ទ័ព​កម្ពុជា​បាន​ដឹង​ជាមុន​ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខ្មែរ​មួយ​ចំនួន​មាន​ការ​ភិត​ភ័យ​ និង​ភ្ញាក់​ផ្អើល​ចំពោះ​ ស្នូរ​គ្រាប់​កាំភ្លើង​ និង​គ្រាប់​បែក​។ ប៉ុន្ដែ​លោក​ថា សមយុទ្ធ​នោះ​មិន​បាន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​ទេ​។ សំឡេង​លោក​ប៉ិច សុឃិន

សូមបញ្ជាក់​ថា ការ​ហ្វឹក​ហាត់​បាញ់ គ្រាប់ពិត​របស់​ទាហាន​ប៉ារ៉ា ថៃ​បាន​ធ្វើឡើង​នៅ ម៉ោង​៤និង៥០នាទី ព្រឹកព្រលឹមថ្ងៃ អង្គារ​​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ៥០០ទៅ៦០០ម៉ែត្រ ពីព្រំដែនកម្ពុជា។

ដោយ​ឡែក​ស្ថាន​ភាព​ព្រំដែន​នៅ​ឯ​ប្រាសាទ​ព្រះវិហារ​ ដែល​ជា​តំបន់​ក្ដៅ​គគុក​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​ គឺ​មាន​សេចក្ដីរាយការណ៍​ដែរ​ថា មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។ លោក​ឧត្ដមសេនីយ៍ត្រី​ស្រីឌឹក មេបញ្ជាការ​ប្រចាំ​ទិស​លប្រាសាទ​ព្រះវិហារ​ និយាយ​ថា ប្រជាពលរដ្ឋ​​នៅ​ទី​នេះ មិន​មាន​អ្វី​តក់ស្លុត​នោះទេ ហើយ​កងទ័ព​បាន​ប្រុង​ប្រយ័ត្ន​ដើម្បី​ការពារ​ជាតិ​ជាប់​ជានិច្ច ខណៈ​កង​ទ័ព​ថៃ​ ធ្វើ​សម យុទ្ធ​យោធា​ នៅ​ក្នុង​ទឹក​ដី​របស់​គេ​នោះ។

គេ​នៅ​ចាំ​បាន​ថា កន្លង​មក​កងទ័ព​ថៃ ធ្លាប់​បាន​ធ្វើ​សម យុទ្ធ​បាញ់ គ្រាប់​ពិត ហើយ​បាន​ផ្លោង​គ្រាប់​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​។ ក្រោយ​មក​ថៃ​បាន​បញ្ជូន គណៈប្រតិភូ​យោធា​មួយ​ក្រុម​ដើម្បី​មក​សុំទោស​ រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​បាញ់​គ្រាប់​កាំភ្លើង​ធំ​ជាច្រើន​គ្រាប់​ចូល​ក្នុង​ទឹកដី​ខ្មែរ​ កាល​ពី​ទី​១៧​កុម្ភៈ ឆ្នាំ២០០៩​។ នៅ​ពេល​នោះ​​ភាគី​ថៃ​បាន​អះអាង​ថា​គឺ​ជា​កំហុស​ឆ្គង​ផ្នែក​បច្ចេកទេស ហើយ​បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ដល់​រដ្ឋាភិបាល​កម្ពុជា៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១១

Cb:unbnþþþpþl;CMnYydl;km<úCa ebIeTaHbI CaxøÜnrgeRKaHfñak;FmµCati

រដ្ឋាភិបាល​ជប៉ុន​បាន​ចុះហត្ថលេខា​ផ្តល់ជំនួយឥតសំណង​ដល់​កម្ពុជា ក្នុង​ទឹក​ប្រាក់៩៤ លាន​ដុល្លារអាមេរិក សម្រាប់​ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​បើទោះជា​ប្រទេស​ជប៉ុន​ជួបប្រទះ​នឹងគ្រោះ រញ្ជួយដី​និងរលកស៊ូណាមិ​យ៉ាងធ្ងន់ធ្ងរក៏ដោយ។

ពិធី​នេះ​បាន​ថ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នេះ ដែល​លិខិតប្តូរសារ​ស្តីពី​ការផ្តល់ជំនួយឥត សំណង​របស់​ជប៉ុន​ក្នុង​ទឹកប្រាក់៧៧៥៨លានយ៉េនស្មើនឹង ប្រមាណជា​៩៤លានដុល្លារ អាមេរិក ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក​ឧបនាយក រដ្ឋមន្ត្រី​ហោណាំហុង រដ្ឋមន្ត្រី ការបរទេស​ និង​សហប្រតិបត្តិការ អន្តរជាតិ​និង​លោក​ម៉ាសាហ៊្វូមីគូរ៉ូគី ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុនសែន។

សរសេរ៖ ប៊ិន ប៊ុណ្ណា

ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១១

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s