មន្ត្រីជលផលរំពឹងថា ត្រីចិញ្ចឹមនឹងកើនឡើងនៅឆ្នាំនេះ

ប្រធាននាយកដ្ឋានជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអោយដឹងថាបរិមាណត្រីចិញ្ចឹមនឹងកើនឡើងចំនួន៤ម៉ឺនតោន នៅឆ្នាំនេះ កើនពីរចំនួន៣.៥ម៉ឺនតោនកាលពីឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនេះនាយកដ្ឋានជលផលនឹងធ្វើការពិភាក្សាលើផ្នែក វ៉ារីវប្បកម្មត្រី    ជាផ្នែកមួយពង្រឹងច្បាប់ជលផលថែមទៀត ដើម្បីបង្កើនផលត្រីនៅកម្ពុជា តាមរយៈការចិញ្ចឹមត្រី។

នៅក្នុងសិក្ខាសាលាមួយ  នាទីក្រុងភ្នំពេញកាលពីថ្ងៃទី៣  ខែកញ្ញា    លោកណៅ ធួកប្រធាននាយកដ្ឋានជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៏ថា     ប្រជាជនទាំងក្នុងស្រុកនិងនៅលើពិភពលោកមានតំរូការត្រីខ្ពស់ ។ លោកថា យ៉ាងហោចប្រជាជននៅ តាមតំបន់ទំនាបលិចទឹកត្រូវការហូបត្រីប្រមាណ៥០គីឡូក្រាមម្នាក់ ក្នុង១ឆ្នាំៗ។ លោកឱ្យដឹងទៀតថា  បើទោះបីកម្ពុជាមានកំណើនត្រីចិញ្ចឹមចំនួន១៨ភាគរយក្នុង១ឆ្នាំៗក៏ដោយក៏បរិមាណនេះ នៅមិនទាន់គ្រប់គ្រាន់ នៅឡើយដោយទាមទារឱ្យបង្កើនការចញ្ចឹមរហូតដល់ទិន្នផលចំនួន៧០ម៉ឺនតោនក្នុង១ឆ្នាំៗ។

នៅក្នុងសិក្ខាសាលាស្តីពីធ្វើឱ្យ   ប្រសើឡើងលើសេចក្តីព្រាងវិធីសាស្ត្រលិខិតបទដ្ឋានច្បាប់វ៉ារីវប្បកម្មនិងការលើកំពស់ វិស័យទីផ្សារ     នៃវ៉ារីវប្បកម្មក្រោមការឧប្ថម្ភពីគំរោងអភិវឌ្ឈន៏   សហគ្រាសខ្នាតតូចបំផុត

ខ្នាតតូច  និងខ្នាតមធ្យម នៅកម្ពុជា របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីកិច្ចអភិវឌ្ឈន៏អន្តរជាតិ (យូសេដ)អនុវត្តគំរោងដោយ អង្គការឌីអេអាយ   ដែលរៀបចំសិក្ខាសាលានេះនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៨។

លោកណៅ ធួក បន្តថា   ការរៀបចំសិក្ខាសាលានេះឡើង គឺ    ដើម្បីពិភាក្សាលើចំនុចមួយចំនួននៅច្បាប់់ជ់លផល ចំណុចខ្វះខាត ដែលច្បាប់បានអនុម័តកាលពីថ្ងៃ៣០ ខែមិនា ឆ្នាំ២០០៦។  លោកថា ដើម្បីបង្កើនបរិមាណត្រីនៅកម្ពុជាផងដែរ។

ឯលោកReed Aeschliman នាយកការិយាល័យអភិបាលកិច្ចល្អនិងប្រជាធិបតេយ្យ នៃអង្គការ (USAID) ប្រចាំនៅកម្ពុជា ដែលជាអ្នកសម្របសម្រួលសរសេរច្បាប់វារីវប្បកម្មមានប្រសាសន៏ថា    លោកនឹងធ្វើការសម្របសម្រួលឱ្យច្បាប់នេះ​កាន់តែប្រសើរ។​ប៉ុន្តែលោកថា  មិនមែនច្បាប់ដែលមកពីបរទេសសុទ្ធតែល្អ

ទាំងអស់នោះទេហើយអ្វីដែលសំខាន់គឺកម្ពុជាជាអ្នកធ្វើវាហើយលោកគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ។

តាមតួរលេខរបស់នាយកដ្ឋានជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទឱ្យដឹងថា កម្ពុជាមាន កំណើនលើការចិញ្ចឹមត្រីចំនួន​១៨% ក្នុង១ឆ្នាំៗ ប៉ុន្តែការកើនឡើងនេះក៏នៅទាបជាងបណ្តាប្រទេសជិតខាង នៅឡើយ ដូចជាប្រទេសថៃត្រីចញ្ចឹមមាន​៦០ម៉ឺន​តោន​​ក្នុង១ឆ្នាំៗ វៀតណាម២លានតោន និងប្រទេសឡាវ មានពី៥-៦ម៉ឺនតោនក្នុងមួយឆ្នាំៗ។       ប៉ុន្តែ បរិមាណត្រីធម្មជាតិកម្ពុជា ទទួលបានផលពី៥-៦ពាន់តោនក្នុង១ឆ្នាំង៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៨

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s