ប្រភេទ​​នៃ​សេចក្តី​ស្រលាញ់

តើ​ ការស្រលាញ់​របស់​អ្នក និង​ដៃគូ​របស់​អ្នក​ជាការ​ស្រលាញ់​ប្រភេទ​ណា​ដែរ? ជម្រៅ នៃ​សេចក្ដី​ស្រលាញ់ និង​ប្រភេទ​នៃ​ការ​ស្រលាញ់​របស់​មនុស្សម្នាក់ៗតែងតែមាន​កំរិត និង​ប្រភេទខុសៗគ្នា។ ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​សេចក្ដីស្រលាញ់​មួយចំនួន​ដែល Dr. Loveបាន​ស្រាវជ្រាវ​រកឃើញ។

  • សេចក្ដីស្រលាញ់​រូ​ម៉ែន​ទិច (Romantic Love) ៖ គូស្នេហ៍​តែងតែ​គិត​នឹក​ដល់​ដៃគូ​ជានិច្ច និង មានការ​ប្រច័ណ្ឌ​ដៃគូ ប្រសិនបើ​ឃើញ​ដៃគូ​នៅ​ជាមួយ​ស្រី រឺ​ប្រុស​ផ្សេងៗ ប៉ុន្តែ​ចេះ​លើកលែង​អោយ​គ្នា​ទៅវិញទៅមក។  ការ​ស្រលាញ់​បែបនេះ គឺជា​ការ​ស្រលាញ់​ដោយមាន​ការ​ទាក់ទាញ​ចិ​ត្ដ តាមរយៈ​រូប​សម្បត្តិ​ខាងក្រៅ ហើយ​ដៃគូ​ម្ខាងៗ​តែងតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ អោយ ដឹង​ថា​គេ​បាន​ទទួល នូវ​ការ​ឆ្លើយតប ពី​ការ​ស្រលាញ់​របស់​ដៃគូ​វិញ។
  • សេចក្ដី​ស្រលាញ់​ស្មោះស្ម័គ្រ (Faithful love)៖ដៃគូ​ស្នេហា​ហាន​លះបង់ និង​បូជា​ចំពោះ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ស្មោះ​ស្ម​គ្រ័ ដោយ​មិន​គិត​រំពឹង​នូវ​ការ​តបស្នង​អ្វី​ឡើយ។ គូស្នេហ៍​មាន​ភាព​ទន់ភ្លន់ ចេះ​យល់​ចិ​ត្ដ និង យក​ចិ​ត្ដ​ទុកដាក់ ថែមទាំង​មានការ​ទទួលខុសត្រូវ​ទៀត​ផង។
  • សេចក្ដី​ស្រលាញ់​ដោយ​មិត្តភាព (Best friend love)៖គឺជា​ចំណង​មិ​ត្ដ​ភាព​មួយ ដែល​ដៃគូ​មានការ​រីករាយ និង​ភាព​ស្និទ្ធស្នាល​រវាង ចំណង​មេត្រីភាព​នឹង​គ្នា។  ជា​ចំណង​មិ​ត្ដ​ភាព​មួយ​ដែល​មាន​ផាសុខភាព  សប្បាយរីករាយ ទុក​ចិ​ត្ដ​គ្នា និង​មានការ​តាំងចិត្ដ ក្នុងការ​ថែរក្សា​ដើម្បី​បង្កើន​ចំណង​មិ​ត្ដ​ភាព​នេះ។
  • សេចក្ដី​ស្រលាញ់​ចំពោះ​ឪពុកម្ដាយ (Parental love) ៖ ជា​សេចក្ដី​ស្រលាញ់​ថ្នាក់ថ្នម​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​រវាង​ឪពុក​ម្តាយ​ទៅ​កូន ឬ​ពី​កូន​ទៅ​ឪពុក​ម្តាយ។

ដកស្រង់​ចេញ​ពី​គេហទំព័រ​៖ Cambodia Find True Love Network.

សរសេរ​ដោយ​លោក Love.

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s