ព័ត៌មាន​សប្ដាហ៍​វិទ្យុស្រ្តី​១០២ (ផ្សាយ​នៅ​ថ្ងៃទី​៩-១០​ មេសា ២០១១

លិខិត​របស់​មូរ សុខហួរ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ស្រ្ដី​បម្រើ​ការងារ

តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​អាច​ត្រឡប់​មក​ស្រុកខ្មែរ​វិញ

កាល​ពី​ដើម​សប្ដាហ៍​នេះ លោក​ លោកស្រី​មូរ សុខហួរ សមាជិកសភា​គណបក្ស​សម​រង្ស៊ី​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​​ ដាក់​ជូន​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ឲ្យ​ស្ថាប័ន​​ទាំង​ពីរ​នេះ​ រដោះ​​ស្រ្ដី​ខ្មែរ​ម្នាក់ ដែល​កំពុង​បម្រើ​ការងារ​​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ខណៈ​ដែល​នាង​កំពុង​រង​ការ​វាយ​ដំ និង​ការ​រំលោភ​ផ្លូវ​ភេទ​ ពី​ម្ចាស់​ផ្ទះ​។ ​លិខិត​ដែល​បាន​​ផ្ញើ​ជូន​ក្រសួង​ការងារ​និង​ក្រសួង​ការ​បរទេស​ ដោយ​លោក​ស្រី​មូរ​សុខ ហួរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស្រី​មូរ​សុខ​ហួរ​ បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​អ្នក​ស្រី​សុផល ដែល​ត្រូវ​ជា​ម្ដាយ​របស់​​អ្នកនាង​អ៊ុក សេង។

អ្នកស្រី​សុផល​ អាយុ​៦៦​ឆ្នាំ​ រស់​នៅ​ភូមិ​ស្នាយ​គ្រៀង​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង​ បាន​និយាយ​ថា អ្នក​ស្រី​បាន​ពឹង​ពាក់​លោក​ស្រី​មូរ​សុខហួរ​ ឲ្យ​ជួយ​អន្តរាគមន៍​ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ស្រី​របស់​អ្នក​ស្រី​អាច​ត្រឡប់​មក​ផ្ទះ​វិញ​បាន។ អ្នក​​ស្រី​បាន​រៀបរាប់​ថា អ្នក​ស្រី​មាន​ការ​តក់​ស្លុត​ណាស់ នៅ​ពេល​បាន​ទទួល​ទូរ​សព្ទ​កូន​ ពី​ប្រទេស​ម៉ាឡាស៊ី​។ កូន​របស់​អ្នក​ស្រី​​បាន​និយាយ​តាម​ទូរស័ព្ទ​ថា នាង​ត្រូវ​បាន​ថៅ​កែ​បង្ខំ​ឲ្យ​ធ្វើការ​ទាំង​យប់​ទំាង​ថ្ងៃ​ ដោយ​មាន​ពេល​តែ​១​ម៉ោង​ក្នុង​១ថ្ងៃ​សម្រាប់​សម្រាក​ប៉ុណ្ណោះ​។ មិន​តែ​ប៉ុណ្ណោះ​ នាង​ត្រូវ​បាន​ម្ចាស់​ផ្ទះ​​ចាប់​រំលោភ ចំនួន​ពីរ​ដង​កាល​ពី​ថ្ងៃ​ទី​៣០ ខែមិនា ឆ្នាំ​២០១១​នេះ ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​ផ្ទះ​គំរាម​ មិន​ឲ្យ​លេច​ព្ញ​​ដល់​ក្រុម​គ្រួសារ​ប្រពន្ធ​និង​កូន​របស់​បុរស​នោះ ពី​ការ​ចាប់​រំលោភ​នោះ​ទេ​។ អ្នក​ស្រី​សុផល​ និយាយ​យោង​សម្ដី​កូន​ទៀត​ថា ក្រោយ​ពី​ការ​រំលោភ​នោះ​មក​ បុរស​ជា​ម្ចាស់​​ផ្ទះ​នោះ បាន​ឲ្យ​នាង​លេប​ថ្នាំ​អ្វី​ក៏​មិន​ដឹង​ ដែល​​នាង​បារម្ភ​ថា ថ្នាំ​នោះ​អាច​ជា​ថ្នាំ​ញៀន​។

លោក​អ៊ុំ មាន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​​ក្នុង​សប្ដាហ៍​នេះ​ថា ថ្វី​បើ​លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ណាមួយ​ពី​លោក​ស្រី​មូរ​សុខហួរ ក៏ដោយ ក៏​ជាទូទៅ​ក្រសួង​ការងារ​មិន​ដែល​ព្រងើយ​កន្តើយ​នោះ​ទេ​ជុំវិញ​បញ្ហា​នេះ។ លោក​ថា ក្រសួង​ការងារ​តែង​តែ​ការពារ​ទាំង​មុន​ និង​ក្រោយ​ពេល​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។សូមបញ្ជាក់​ថា អ្នក​ស្រី​អ៊ុក​ សេង ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី អាយុ​២៧​ឆ្នាំ មាន​កូន​ អាយុ​ជាង​១​ឆ្នាំ​ ​រស់​នៅ​ភូមិ​ស្នាយ​គ្រៀង​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង បាន​សម្រេច​ចិត្ត​ទៅ​ធ្វើការ​ជា​ស្រ្ដី​មេផ្ទះ​នៅ ប្រទេស​ម៉ាឡេស៊ី​​តាម​រយៈ​ក្រុម​ហ៊ុន​ចំប៉ា​ផាវវើ​៕

មណ្ឌល​រង់​ចាំ​សម្រាប់​ស្រ្ដី​ទទួល​សេវា​សម្រាល​កូន

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ មណ្ឌល​សុខភាព​​ស្រែក្រសាំង​ បាន​សាង​សង់​អគារ​សម្រាក​រង់​ចាំ​មាតុភាព​មួយ​ដែល​ឋិត​នៅ​ក្នុង​ភូមិ​ស្រែក្រសាំង​ ឃុំស្រែក្រសាំង ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​ ដែល​មណ្ឌល​សុខភាព​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​រួម​កាត់​បន្ថយ​អត្រា​ស្លាប់​មាតា​និង​ទារក​។ លោកស្រី​រ៉ាវី មន្រ្ដី​គាំទ្រ​កម្មវិធី​សុខភាព​នៅ​អង្គការ​អ្នក​ស្ម័គ្រ​ចិត្ត​បំរើការ​នៅ​បរទេស (VSO) បាន​និយាយ​ថា ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​មណ្ឌល​សុខភាព​ បាន​ក្លាយ​ទៅ​ជា​ឧបសគ្គ​​ដល់​ប្រជាជន​នៅ​ក្នុង​សហគមន៍​ ពិបាក​មក​ទទួល​សេវា​សុខាភិបាល​។ ដូច្នេះ​ការ​បង្កើត​អគារ​រង់​ចាំ​មុន​ពេល​សម្រាល​ ជាផ្នែក​មួយ​ចាំ​បាច់​ ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​សម្រាប់​ស្រ្ដី​ដែល​ត្រូវ​សម្រាល​កូន​។ អគារ​រង់​ចាំ​មាតុភាព​នេះ​ មាន​ពីរជាន់​ ទំហំ​៧គុណ​១៣ ម៉ែត្រ​ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​នៅ​ទីក្រុង London ប្រទេស​អង់គ្លេស​ និង​មាន​ការ​ចូលរួម​សហការ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​។

ក្រសួង​កសិកម្ម​ជំរុញ​ឲ្យ​ប្រជាកសិករ​បង្កើន​ស្រូវ​រដូវ​ប្រាំង

ចូល​មក​ដល់​ថ្ងៃ​អង្គារិ៍​នេះ​វិញ រដ្ឋមន្រ្ដី​ក្រសួង​កសិកម្ម​​លោក​ចាន់​ សារុន​ បាន​ជម្រុញ​ឲ្យ​ប្រជាកសិករ​បន្ថែម​ការ​ផលិត​ស្រូវ​រដូវ​ប្រាំង​ ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រទេស​ជាច្រើន​បញ្ជា​ទិញ​ស្រូវ​ប្រាំង​នេះ​។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ លោក​ចាន់​សារុន​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ប្រទេស​ចិន​ ហ្វីលីពីន​ បាន​និង​កំពុង​បញ្ជាទិញ​ស្រូវ​រដូវ​ប្រាំង​ពី​ប្រទេស​កម្ពុជា​ ដូច្នេះ​ប្រជាកសិករ​ដែល​មាន​ប្រភព​ទឹក​ស្រោច​ស្រព​គ្រប់គ្រាន់​ នៅ​រដូវ​ប្រាំង​ ពួកគេ​ត្រូវ​បង្កើន​ការ​ផលិត​ស្រូវ​រដូវ​ប្រាំង​បន្ថែម​ទៀត​។ គួរំលឹកថា ដំណាំស្រូវ​បាន​ដំា​ដុះ​លើ​ផ្ទៃ​ដី សរុប​ជាង​២.៧៩៥​លាន​ហិកតា ដោយ​ទទួល​បាន​ផល​ស្រូវ​សរុប​ប្រមាណ​ជា​៨.២៥​លាន​តោនកាល​ពី​ឆ្នាំ​២០១០​។ ​ទិន្នផល​មធ្យម​ប្រចាំ​ឆ្នាំ​មាន​ចំនួន​២. ៩៧​តោន​ក្នុង​មួយ​ហិកតា​។ ចំណែក​ស្រូវ​ប្រាំង​ដាំដុះ​លើ​ផ្ទៃ​ដី​ជាង​០,៤០៤​លាន​ហិកតា ស្មើរនឹង​១២០ % នៃ​ផែន​ការ​​ហើយ​បាន​ផល​សរុប​ជាង​១,៧​លាន​តោន​៕

ប្រធាន​សមាគម​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ ត្រូវ​ធ្វើ​របាយការណ៍​បី​ខែ​ម្ដង​ទៅ​ក្រសួង​ព័ត៌មាន

ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​មួយ​ច្បាប់​ ដោយ​ឲ្យ​សមាគមន៍​អ្នក​សារព័ត៌មាន​ខ្មែរ​ត្រូវ​តែ​ធ្វើ​របាយការណ៍​របស់​ខ្លួន​ជា​លាយ​លក្ខណ៍​អក្សរ​រាល់​បី​ខែ​ម្ដង​ជូន​ក្រសួង​ព័ត៌មាន​។ លោក​ខៀវ ភិរម្យ​ អនុប្រធាន​សមាគម​កម្ពុជា​ការពារ​អ្នក​ការសែត​ និយាយ​កាលពី​ថ្ងៃពុធ​នេះ​ថា ការ​តម្រូវ​ឲ្យ​សមាគម​​អ្នក​សារព័ត៌មាន​ខ្មែរ​ ធ្វើ​របាយការណ៍​បីខែម្ដង​បែបនេះ គឺ​ល្អ​សម្រាប់​សមាគមន៍​ទាំង​ឡាយ​ដើម្បី​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​សកម្មភាព​ការងារ​របស់​ខ្លួន​ ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម​ទាំង​មូល​។ ប៉ុន្តែ​លោក​ថា ការធ្វើ​របាយការណ៍​បែប​នេះ ​វាពិត​ជាមាន​ការ​លំបាក​ និង​មាន​លក្ខណៈ​ចាប់​បង្ខំ​ចំពោះ​សមាគម​ណា​ដែល​ទើប​បង្កើតថ្មី​។ លោក​ឯក​វីសារៈឃុន អគ្គលេខាធិការ​សមាគម​ក្រុម​ប្រឹក្សា​សារព័ត៌មាន​កម្ពុជា​និយាយ​ដែរ​ថា គេ​នៅ​មិន​ទាន់​ដឹង​ទេថា តើ​ការ​ចេញ​លិខិត​នេះ​ល្អ​ឬ​អាក្រក់​នោះ​ទេ​ ប៉ុន្ដែ​ក្រសួង​ព័ត៌មាន​តម្រូវឲ្យ​ធ្វើ​បែប​នេះ​ហើយ​នោះ​សមាគម​ត្រូវ​តែ​អនុវត្ត​តាម​។ ម្យ៉ាងទៀត​ថា បាន​រួម​ចំណែក​ជា​ជំនួយ​ស្មារតី​យ៉ាង​ច្រើន​ដល់​សមាគម ​អ្នក​ការសែត​។ សូម​បញ្ជាក់​ថា ការ​តម្រូវ​ឲ្យ​ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ ត្រូវ​ធ្វើ​របាយការណ៍​បី​ខែ​ម្ដង​ទៅក្រសួង​ព័ត៌មាន​នេះ ត្រូវ​បាន​កំណត់​ដោយ​លិខិត​របស់​ក្រសួង​ព័ត៌មាន​លេខ​ ៤៥៦​ព.ម ចុះច្ងៃ​ទី​២៩ ខែមិនា​ឆ្នាំ​២០១១៕

ADB ព្យាករណ៍​ថា កម្ពុជា​នឹង​មាន​កំណើន​៦.% នៅ​ក្នុង​ឆ្នាំ​២០១១

កាល​ពី​ថ្ងៃ​ពុធ​នេះ​ដែរ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​ធ្វើ​ការ​ព្យាករណ៍​​នៅ​ក្នុង​ការ​វិភាគ​ម៉ាក្រូ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​ថា ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ របស់​ប្រទេស​កម្ពុជា​អាច​នឹង​កើន​ឡើង​៦.% នៅ​ក្នុង​ឆ្នាំ​២០១១​។ ប៉ុន្ដែ​របាយការណ៍​នេះ​ក៏​បាន​ធ្វើ​ការ​ព្រមាន​​​ដោយ​ឲ្យ​ប្រទេស​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​រួមមាន​​កង្វះ​វឌ្ឍនភាព​ផ្នែក​ការ​រួម​បញ្ចូល​សារពើពន្ធ​ រួមផ្សំ​ជាមួយ​​នឹង​ចំណួល​ពន្ធ​ទាប​ និង​អវត្តមាន​មូលបត្រ​បំណុល​របស់​រដ្ឋាភិបាល​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​ នៅ​ក្នុង​ការ​ដោះស្រាយ​ហិរញ្ញ​ប្បទាន​ដល់​ឱន​ភាព​សារពើពន្ធ​។

លោកPeter Brimble, ADB សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​របស់​ធនាគា​អភិវឌ្ឍ​អាស៊ី Senior Country Economist និយាយ​ថា ការនាំ​បន្ដ​ងើប​ឡើង​វិញ​នៃ​ការ​នាំ​ចេញ​ និង​វិស័យ​ទេសចរណ៍​ នៅ​ក្នុង​ឆ្នាំ​២០១១​ នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​​រក្សា​និរន្តរភាព​នៃ​ការ​វិល​មក​គន្លង​កំណើន​រយៈពេល​វែង​ ៦­% ឡើងវិញ​។ ប៉ុន្ដែ​ជាមួយ​នឹង​ការ​កើន​ឡើង​នេះ មាន​សម្ពាធ​​ដែល​មាន​ចាំ​បាច់​ត្រូវ​មាន​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រយៈពេល​វែង​ទៅ​លើ​ការ​ពន្លឿន​ពិពិធ​កម្ម និង​ការ​កែ​លំអ​ បរិយាកាស​វិនិយោគ​ជាទូទៅ​។ លោក​ឲ្យ​ដឹង​ដែរ​ថា ហានិភ័យ​នៃ​ការ​ព្យាករណ៍​នេះ​មាន​ដូចជា​ ព្រឹត្តិការណ៍​ពិភពលោក​ ដូច​ជា​ភាព​ចុះ​ខ្សោយ​នៃ​សេដ្ឋកិច្ច​ជា​សកល​ដោយ​មិន​អាច​រំពឹង​ទុក​ជាមុន​ ឬការ​កើន​ឡើង​ខ្ពស់​នូវ​ថ្លៃ​ប្រេង​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សក្កដានុពល​ នៃ​វិស័យ​ទេសចរណ៍​ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​កម្ពុជា​ និង​ជម្រុញ​ឲ្យ​អតិផរណា​មាន​ការ​កើន​ឡើង​បន្ថែ​ទៀត​។ ជា​ទស្សនៈ​របស់​លោក Brim​ble ក៏​បាល​លើក​ឡើង​ដែរ​ថា ដើម្បី​ទប់​ទល់​នឹង​ហានិភ័យ​នានា​នោះ​ កម្ពុជា​ត្រូវ​បន្ដ​គោល​នយោបាយ​រូបិវត្ថុ​ និង​ចំណាយ​របស់​រដ្ឋាភិបាល​ដោយ​ប្រុង​ប្រយ័ត្ន​ រួមផ្សំ​ជាមួយ​​នឹង​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​បង្កើត​ទីផ្សារ​មូលធន​ និង​​ពង្រីក​មូលដ្ឋាន​ពន្ធ​ និង​ការ​បង្កើន​ការ​ប្រមូល​ចំណូល​ ដែល​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។ គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១០ កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ចំនួន​៦.% ខណៈ​ដែល​ធនាគា​អភិវឌ្ឍ​អាស៊ី​ បាន​ធ្វើ​ការ​ព្យាករណ៍​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​៦.% នៅ​ក្នុង​ឆ្នាំ​២០១១ និង​៦.% នៅ​ក្នុង​ឆ្នាំ​២០១២​៕

អាជ្ញាធរ​មាន​វិធាន​ការ​ចំពោះ​នគរបាល​ខ្លាហោះ​ ផាក​ពិន័យ​ប្រជាពលរដ្ឋ​ពេល​យប់

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ​មាន​សេចក្ដី​រាយការណ៍​ដែរ​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ខ្លាំង​ៗ និង​បាន​ចាត់​វិធានការ​ចំពោះ​ក្រុម​នគរបាល​ខ្លា​ហោះ​ដែល​ចេញ​ផាក​ពិន័យ​ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​ពេល​យប់​ ដែល​ត្រូវ​បាន​​អ្នក​ទីក្រុង​ភ្នំពេញ​ហៅថា កៀប​ស៊ីពេល​យប់​។ លោក​ចាន់ ​សាវ៉េត​ មន្រ្ដី​ស៊ើប​អង្កេត​អាដហុក​ បាន​យល់​ថា ការ​ចាត់​វិធាន​ការ​មិន​ឲ្យ​ក្រុម​សមត្ថកិច្ច​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​នៅ​ពេល​យប់​ការ​ល្អ​។ លោក​បាន​បន្ថែម​ថា ប្រសិន​មាន​ករណី​ជំរិត​ទារ​ប្រាក់​ ដោយ​ការ​បើក​បរ​នៅ​ពេល​យប់​ មិន​ពាក់​មួក​សុវត្ថិភាព​ ឬ​ដាក់​កញ្ចក់​ ដោយ​ខុស​ទំនង​នោះ​ ប្រជាពលរដ្ឋ​ត្រូវ​ហ៊ាន​ ដាក់​ពាក្យ​ប្ដឹង​ក្រុម​សមត្ថកិច្ច​ឬ​នគរបាល​ខ្លា​ហោះ​ទាំង​នោះ​។ លោក​សុក សំអឿន​ នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​បាន​សំដែង​ការ​គាំទ្រ​ចំពោះ​វិធានការ​បញ្ឈប់​មិន​ឲ្យ​ផាក​ពិន័យ​របស់​ក្រុម​នគរបាល​ខ្លាហោះ​នៅពេល​យប់​នេះ​។ លោក​បាន​បន្ដថា ការងារ​ទាំង​នេះ​មិន​មែន​ជាសមត្ថកិច្ច​របស់​នគរបាល​ខ្លាហោះ​នោះ​ទេ​។

សម្ដេចហ៊ុន សែន​ ព្រមាន​ដក​ដី​សម្បទាន​សេដ្ឋកិច្ច​ពីក្រុម​ហ៊ុន ដែល​ទទួល​បាន​ដី

តែ​មិន​អភិវឌ្ឍន៍

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ​សម្ដេច​ហ៊ុន សែន​ នាយករដ្ឋមន្រ្ដី​ បាន​ព្រមាន​ដក​ដី​សម្បទាន​សេដ្ឋកិច្ច​ពីក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ រួចហើយ​ តែ​មិន​យក​ដី​ទៅ​ធ្វើ​ការ​អភិវឌ្ឍន៍​។ សម្ដេច​ហ៊ុនសែន​ បាន​ថ្លែង​ថា ចំពោះ​ក្រុម​ហ៊ុន​ណា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​រួចហើយ តែ​មិន​យក​ទៅ​អភិវឌ្ឍ​នោះ រដ្ឋាភិបាល​នឹង​ដក​ហូត​យក​មក​វិញ​ និង​ព្រមាន​ទាំង​មិន​ប្រគល់​លុយកក់​ឲ្យ​វិញ​នោះ​ដែរ​។ សម្ដេច​បន្ដថា ការ​ផ្ដល់​ដី​សម្បទាន​ក្រោយ​ៗ​ទៀត​ រដ្ឋត្រូវ​តំឡើង​ប្រាក់​កក់​ រឹតត្បឹត​វិន័យ​ថែម​ទៀត​ ដើម្បី​កុំ​ឲ្យ​មាន​ការ​សំដី​សម្បទាន​ច្រើន​ ប៉ុន្ដែ​គ្មាន​ការ​អភិវឌ្ឍន៍​។ សម្ដេច​បាន​បញ្ជាក់​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​ កុំ​ឲ្យ​មាន​ការ​សំដី​សម្បទាន​​ទាំង​នោះ​ ចាប់​ផ្ដើម​គម្រោង​ពិត​ប្រាកដ​ ក្នុង​ការ​អភិវឌ្ឍន៍​ រដ្ឋនឹង​ប្រគល់​ប្រាក់​កក់​ឲ្យ​ទៅ​ក្រុម​ហ៊ុន​នោះវិញ​ សម្រាប់​យក​ទៅ​វិនិយោគ​៕

នាយក​រដ្ឋមន្រ្តី​ខ្មែរ ព្រមាន​ឲ្យ​លុបបំបាត់​ការ​នាំ​ចូល​ជង្គង់​មាន​ខូច​គុណភាព​ពី​ប្រទេស​ថៃ

កាល​ពី​ថ្ងៃ​ព្រហស្បិ៍​ដដែល​នេះ សម្ដេច​ហ៊ុន សែន​ បាន​បញ្ជា​ដល់​សមត្ថកិច្ច​តាម​ព្រំដែន​ត្រូវ​លុបបំបាត់​ជាដាច់​ខាត​ការនាំចូល​ផលិត​ផល​ជង្គង់​មាន់​ ខូចគុណ​ភាព​ពី​ប្រទេស​ថៃ ពី​ព្រោះ​កម្ពុជា​មិន​មែន​ជាធុង​សំរាមទេ​។ ថ្លែង​នៅ​ក្នុង​ឱកាស​បិទ​សន្និបាត​ ក្រសួង​កសិកម្ម​ កាល​ពី​ថ្ងៃ​ទី​៧ ខែមេសា​នេះ សម្ដេចហ៊ុន សែន​លើក​ឡើង​ថា ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​របស់​ខូច​គុណភាព​ទាំង​នេះ វា​ជាការ​ខាតបង់ធំ​ណាស់​សម្រាប់​កម្ពុជា គឺខាត​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​របស់​​ខូច​គុណភាព​ទាំង​នេះ វា​ជាការ​ខាត​បង់​ធំ​ណាស់​ សម្រាប់​កម្ពុជា​ គឺ​ខាត​ទាំង​លុយ​ទិញ​ប្រេង​យក​ទៅ​ដុត​ចោល​នូវ​ផលិត​ខូច​គុណភាព​ទាំង​នេះ​ទៀត​។ ម្យ៉ាង​ទៀត​បញ្ហា​នេះ​ក៏​ប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ​ផងដែរ​។ សម្ដេច​ក៏​បាន​អំពាវនាវ​ឲ្យ​ឈ្មួញ​រក​ស៊ី​របរ​នាំ​សាច់​ ខូច​គុណ​ភាព​នេះ​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ពី​ព្រោះ​ វាអាច​ប៉ះពាល់​សុខភាព​កូន​ចៅ​ ខ្លួន​ឯង​ក៏​ថា បាន​៕

ePJóvbreTs92nak;licTUkenARBHsIhnu

enAkñúgs)aþh_enHEdr manesckþIraykarN_fa ePJóveTscrbreTs92nak;)anlicTUk enAeBlBYkeK eFVI dMeNIr eTAkan;ekaHmYyCiteqñr​smuRT​extþRBHsIhnub:uEnþRtUv)anGñkensaTExµrCYyse®gÁaH[rYcputBieRKaHfñak;. GFikarrgb:UlisextþRBHsIhnuelak m:at;sutniyayfaePJóveTscr​TaMgenaH)anCYlTUkkalBIresoléf¶RBhs,t×CiH eTAkan;ekaHmYy.

TUkenaH)anRkLab;lic enAcenøaHekaHeRtH nigekaHbJsSI.TUkGñkensaT4eRKOg)anCYyse®gÁaHeTscr breTsmanRbus manRsI[rYcputBI eRKaHfñak;.elakm:at;suT§niyayfaCnbreTsPaKeRcIn mkBIbs©imRbeTsb:uEnþ elakmin)anR)ab;faCaCatisasn_GVIeT.​elak)an[dwgfatamkaresIubGegátbzmbgðajfaTUkenaH)anep¥óg RkLab; edaysarGñkCiHpwkRsaehIynaMKñaraMelgelITUk.

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s