របាយការណ៍​ស្ដីពី​ការ​គ្រោះ​បាត់​ម៉ាស៊ីន​ថត​សំឡេង​ម៉ាក Edirol R09

ខ្ញុំ​បាទ​ឈ្មោះ​ ប៊ិន ប៊ុណ្ណា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​វិទ្យុ​ ដែល​ជា​អ្នក​យក​ព័ត៌មាន​ បាន​ធ្វើ​ឲ្យ​បាត់​ម៉ាស៊ីន Edirol ដោយ​ចៃដន្យ​ ក្នុង​អំឡុង​ពេល​ខ្ញុំ​បាទ​យក​ព័ត៌មាន​​ ក្នុង​ហេតុ​ការណ៍​អគ្គីភ័យ​ឆេះ​រោង​ចក្រ​មិថុនា វេលា​ម៉ោង​៨និង​២០​នាទី យប់​ថ្ងៃទី​៣១ ខែមិនា ឆ្នាំ​២០១១ នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។

នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៧​យប់​ថ្ងៃទី​៣១ ខែមិនា ឆ្នាំ​២០១១​នេះ​ លោក​ស្រី​ជា ស៊ុនដាណែត នាយិកា​​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​បាន​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​ ដោយ​បាន​ប្រាប់​ថា អគ្គីភ័យ​នៅ​រោង​ចក្រ​មិថុនា​ នៅ​តែ​បន្ត​ឆាបឆេះ​ លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នៅ​ឡើយ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​​ ខ្ញុំ​បាទ​ក៏​បាន​ប្រញាប់ប្រញាល់​ ទៅ​កាន់​កន្លែង​កើត​ហេតុ​។

ពេល​យក​ព័ត៌មាន​​នៅ​កន្លែង​កើត​ហេតុ​ ខ្ញុំ​បាន​ដាក់​ម៉ូតូ​របស់​ខ្លួន​ផ្ទាល់​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ TELA ឋិត​នៅ​ខាង​កើត​ រោង​ចក្រ​មិថុនា។ មួយ​សន្ទុះ​ក្រោយ​មក​មាន​លេច​ព្ញ​ពាក្យ​ចចាមអារ៉ាម​​ថា ស្ថានីយ​ប្រេងឥន្ធនៈ​ ប្រឈម​នឹង​ការ​​ផ្ទុះ​ឆាប​ឆេះ​។ ក្នុង​អំឡុង​នេះ​​ក៏​ចាប់​ផ្ដើម​មាន​ភាព​ជ្រួលច្របល់ ហើយ​សមត្ថកិច្ច​ក៏​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ ឲ្យ​យក​ម៉ូតូ​ និង​រថយន្ត​ ព្រម​ទាំង​ឲ្យ​​ប្រជាជន​ឲ្យ​ចាក​​ចេញ​ពី​ស្ថានីយ​ប្រេងឥន្ធនៈ​។ ដោយ​ព្ញ​ដូច​នេះ ខ្ញុំ​ក៏​បាន​ប្រញាប់ប្រញាល់​យក​ម៉ូតូ​ចេញ​ពី​ស្ថានីយ​ប្រេង​ឥន្ធនៈ​ ហើយ​យក​ទៅ​ដាក់​នៅ​កន្លែង​លក់​ចាប់​ហួយ​មួយ​កន្លែង​នៅ​ក្បែរ​នោះ​​។

បន្ទាប់​ពី​​យក​ម៉ូតូ​ផ្ញើ​អ្នក​លក់​ចាប់​ហ៊ួយ​ហើយ​នោះ​ នៅ​វេលា​ម៉ោង​៨ និង​២០ នាទី​ ខ្ញុំ​បាទ​មាន​បំណង​ចង់​សម្ភាសន៍​ប្រជាជន​ និង​សមត្ថកិច្ច​ អំពី​ករណី​ភ្លើង​ឆេះ​ ហើយ​ខ្ញុំ​​ក៏​ក្រឡេក​មើល ម៉ាស៊ីន​ ក្នុង​កាបូប​​ដែល​​ជាប់​នឹង​ចង្កេះ​ តែ​មិន​ឃើញ​ម៉ាស៊ីន​ថត​សំឡេង​នោះ​ទេ​។ ខ្ញុំ​យល់​ឃើញ​ថា ការ​បាត់​ម៉ាស៊ីន​ថត​សំឡេង​នេះ​ទំនង​​បាត់​ដោយ​សារ​គេ​លូក​យក​ពី​ក្នុង​កាបូប ​នៅ​ពេល​កំពុង​ជ្រួល​ច្របល់​រឿង​ផ្ទុះ​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ Tela

ក្រោយ​ពី​បាន​ដឹង​ថា ខ្ញុំ​បាន​បាត់​ម៉ាស៊ីន​ថត​សំឡេង​ ខ្ញុំ​ក៏​បាន​ជូន​ដំណឹង​ទៅ​កាន់​លោក​សំ នឿន​ និង​លោក​ស្រី​ជាស៊ុន ដាណែត​ នាយិកា​​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​។ ដើម​ឡើយ​​ខ្ញុំ​សង្ស័យ​ថា ខ្លួន​ឯង​​បាន​ភ្លេច​ម៉ាស៊ីន​នៅ​កន្លែង​ធ្វើ​ការ​ ប៉ុន្តែ​ភ្លាមៗ​ខ្ញុំ​បាន​មក​ពិនិត្យ​មើល​នៅ​កន្លែង​ធ្វើ​ការ​​ ប៉ុន្តែ​​រក​មិន​ឃើញ​នោះ​ទេ​។

ខ្ញុំ​បាទ​សូម​អះអាង​ថា អ្វី​ៗ​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​តាម​ហេតុ​ការណ៍​ពិត​ជាក់ស្ដែង​ ប្រសិន​បើ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ស្រាវជ្រាវ​រក​ឃើញ​ថា ខ្ញុំ​បាទ​ភូត​កុហក​ ខ្ញុំ​បាទ​សុខចិត្ត​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។ ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​បាទ​សូម​ឲ្យ​លោក​ស្រី​នាយិកា​ និង​អង្គភាព​ទាំង​មូល​ មេត្តា​អនុគ្រោះ​ដល់​ខ្ញុំ​បាទ​ផង​។ នៅ​ថ្ងៃ​អនាគត​ ខ្ញុំ​បាទ​នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ មិន​ធ្វេសប្រហែស​ឲ្យ​បាត់​​បង់​ដូច​ពេល​នេះ​ទៀត​ឡើយ​។

អាស្រ័យ​ដោយ​បាន​ជម្រាប​ជូន​ខាង​លើ​នេះ​សូម​លោក​ស្រី​នាយិកា​​​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។

សូម​លោក​ស្រី​​មេត្តា​ទទួល​​នូវ​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​អំពី​ខ្ញុំ​បាទ។

ធ្វើ​នៅ​ភ្នំពេញ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១១

ហត្ថលេខា​ និង​ឈ្មោះ

ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s