សង្ខេប​ព័ត៌មាន​ពី​សារព័ត៌មាន​ក្នុងស្រុក​ (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១១)

នៅ​ថ្ងៃ​នេះ កាសែត​រស្មី​កម្ពុជា​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​សម្ព័ន្ធ ភាព​គណបក្ស​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​។ កាសែត​​បាន​ហៅ​​សម្ព័ន្ធ​ភាព​គណបក្ស​ទាំង​ពីរ​នេះ​ថា បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​។ បាន​ជា​កាសែត​លើក​ឡើង​ដូច្នេះ​ ដោយសារ​តែ​លោក​សមរង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​គឹម​ សុខា​ថា ជា​អាយ៉ង​ដាច់​ថ្លៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ម្យ៉ាង​ទៀត​គណបក្ស​សិទ្ធិ​មនុស្ស​ក៏​កំពុង​តែ​ប្រើ​យុទ្ធ​សាស្រ្ត​ និង​រួម​ដៃ​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បំបែក​គណបក្ស​សមរង្ស៊ី​។ ចំពោះ​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ ត្រូវ​បាន​​លោក​គឹម​ សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​មាន​ប្រសាសន៍​ថា លោក​សមរង្ស៊ី​ មាន​ការ​គេច​វេះ​ក្នុង​ការ​រួប​រួម​ ហើយ​គាត់​ចេះ​តែ​រក​លេស​ដែល​លោក​ខំព្យាយាម​ជាង​ពីរ​ឆ្នាំ​ហើយ​ ដើម្បី​ឲ្យ​គាត់​ជជែក​ពី​គោល​ការណ៍​នៃ​ការ​រួបរួម​ តែ​លោក​សមរង្ស៊ី​មិន​គោរព​តាម​ឆន្ទៈ របស់​អ្នក​ស្នេហាជាតិ​ និង​អ្នក​ប្រជាធិបតេយ្យ​ ដែល​គេចង់​ឲ្យ​មាន​ការ​រួបរួម​​គ្នា​នេះ​។ សូម​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក​សមរង្ស៊ី​ខាង​លើ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ ប៉ុណ្ណោះ ក្រោយ​ពី​លោក​គឹម​សុខា បាន​សរសេរលិខិត​ជាលាយលក្ខណ៍​អក្សរ​ ដើម្បី​សួរ​បញ្ជាក់​ពី​ជំហរ​របស់​លោក​សមរង្ស៊ី​ថា តើ​រូបមន្ដ​នៃ​ការ​រួបរួម​រវាង​គណបក្ស​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ ត្រូវ​រួបរួម​គ្នា​ដោយ​បង្កើត​គណបក្ស​ថ្មី ហើយ​ដាក់​ឈ្មោះ​ថ្មី ឬក៏​រួម​បញ្ចូល​គ្នា​ក្នុង​គណបក្ស​សមរង្ស៊ី​?

មន្រ្តីរដ្ឋាភិបាល​ប្រមាណ​ជា​១០​នាក់​​ទៀត​នៅ​មិន​ទាន់​ប្រកាសទ្រព្យ​សម្បត្តិ​។ នេះ​ជា​ចំណង​ធំ​ៗ​នៅ​ទំព័រ​មុខ​របស់​កាសែត​កម្ពុជា​ថ្មី​។ កាសែត​នេះ​បាន​សរសេរ​ថា នៅ​មាន​មន្រ្តី​រាជរដ្ឋាភិបាល​ប្រមាណ​១០​នាក់​ទៀត ដែល​ជាប់​កាតព្វកិច្ច​ប្រកាស ទ្រព្យ​សម្បត្តិ ហើយ​មិន​ទាន់​បាន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ដោយ​មាន​មូល​ហេតុ​ផ្ទាល់​ខ្លួន។ លោក​ទេស​រដ្ឋមន្រ្តី​ឱម យ៉ីនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មានប្រសាសន៍​​ថា រហូត​មក​ដល់​ពេល​នេះ មន្រ្តី​រាជរដ្ឋាភិបាល​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​តាម​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ បាន​មក​ប្រកាស​ទ្រព្យ​សម្បត្តិ ជិត​១០០​ភាគ​រយ​ហើយ នៅ​សល់​តិច​តួច​ប៉ុណ្ណោះ។ លោក​បន្ត​ថា នៅ​មាន​មន្រ្តី​ប្រមាណ​១០​នាក់ មិន ទាន់​បាន​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​សារ​តែ​មាន​មូល​ហេតុ​ផ្ទាល់​ខ្លួន ហើយ​ពួក​គាត់​បាន​ស្នើ​សុំ ពន្យារ​ពេល​ក្នុង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ

ដោយ​ឡែក​គេហទំព័រ​កោះ​សន្ដិភាព​បាន​រាយការណ៍​នៅ​ថ្ងៃ​នេះ​ថា ត្រី​​​​​៥បែ​ដែល​ស្មើ​នឹង​ជាង​​​​១៣តោន​​បាន​ពុល​ងាប់​​ដែល​បណ្តាលមក​ពី​ការ​​​បង្ហូរ​ទឹក​​​មាន​សារ​ធាតុ​គីមី​ពុល​​ចេញ​ពីរោងចក្រ​​​ ទឹក​កក​អនា​ម័យ​ ចូលក្នុង​ទនេ្លគឺ​​​​ជា​សារធាតុ​​​អាម៉ូញាក់​ ។។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅក្នុង​​ទន្លេ​បាសាក់​​ ​ឋិត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​​តាខ្មៅ ក្រុង​តាខ្មៅ កាល​ពី​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១១​៕ឮ

សរសេរ៖ ប៊ិន ប៊ុណ្ណា

ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១១

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s