កម្ពុជា​នឹង​ជួយ​ផ្លូវ​ច្បាប់​ដល់​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​

នៅ​ថ្ងៃ​នេះ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី បាន​និង​កំពុង​បើក​កិច្ចប្រជុំ​ជាមួយ​បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​​ចំនួន​ ដើម្បី​ស្វះស្វែង​រក​មេធាវី​ ឲ្យ​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ពីរនាក់​ ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​ ធ្វើឃាត​មេការទូក ជនជាតិ​ថៃ​ម្នាក់​ក្នុង​ដែន​សមុទ្រ​ម៉ាឡេស៊ី​កាល​ពី​ចុង​ខែមុន​។​

លោក​កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់​វិទ្យុ​ស្រ្តីថា អាជ្ញាធរ​ម៉ាឡេស៊ី​ បាន​សួរ​ចម្លើយ​អ្នកនេសាទ​ខ្មែរ​ពីរនាក់​រួចហើយ ដែល​ឥឡូវនេះ​ពួកគេ​ឋិត​ក្រោម​ការ​សង្ស័យ​ ពី​បទ​ឃាតកម្ម​លើ​ជនជាតិ​ថៃ​នោះ ប៉ុន្ដែ​អាជ្ញាធរ​ម៉ាឡេស៊ី​នៅ​មិនទាន់​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ ដោយ​រង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ថែម ទៀត​។​

លោក​បានបញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ ពួកគេ​ត្រូវ​ប្រឈម​មុខនឹង​ការ​ជំនុំជម្រះ ហើយ​ពួកគេ​នឹង​ត្រូវការ​មេធាវី​ ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់​ ដូច្នេះ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ាឡេស៊ី​នឹង​ជួយ​ពួកគេ​។ លោក​បាន​សង្កត់​ធ្ងន់ធ្ងរ​ថា ស្ថានទូត​ព្យាយាម​ការពារ​ពួកគេ​តាម​ផ្លូវ​ច្បាប់​ ដោយ​ធ្វើ​យ៉ាងណា​ការពារ​យុត្តិធម៌​ជូន​ពលរដ្ឋ ខ្មែរ​ឥស្លាម​នោះ​។

សំឡេង​លោក​កុយ គួង

ជប៉ុន​ផ្ដល់​ឡាន​ពន្លត់​អគ្គិភ័យ​ដល់​កម្ពុជា​

មាន​សេចក្ដីរាយការណ៍​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១គ្រឿង​ ដែល​ផ្ដល់​ដោយ​ប្រទេស​ជប៉ុន​បាន​មកដល់​ប្រទេស​កម្ពុជា​រួចហើយ​កាល​ពី​ម្សិលមិញ​នេះ​។ លោក​នេតវន្ថា ប្រធាន​ការិយាល័យ​នគរបាល​ បង្ការ​និង​ពន្លត់​អគ្គិភ័យ​ និយាយ​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​អំណោយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ឲ្យ​សាលារាជធានីភ្នំពេញ​ សម្រាប់​បែង​ចែក​ និង​ប្រើប្រាស់​ក្នុង​ការ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​។ រហូត​មកទល់​នឹង​ពេលនេះ ប្រទេស​ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​២០គ្រឿង​មក​ហើយ​ ក្នុង​នោះ​៩គ្រឿង​បាន​ផ្ដល់​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s