សវនាការនៅទីក្រុងឡាអេចាប់ផ្តើមបើកកិច្ចប្រជុំនៅថ្ងៃនេះ ស្តីពីប្រាសាទព្រិះវហារ

សវនាការសាធារណៈនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេក្នុងប្រទេសហូឡង់លើសំណើកម្ពុជា សុំឱ្យបកស្រាយ សាលក្រមកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥មិថុនាឆ្នាំ១៩៦២ឡើងវិញនិងសុំឱ្យ តុលាការចាត់វិធាន ការបន្ទាន់ រក្សាការពារនិងអភិរក្សប្រាសាទព្រះវិហារកុំឱ្យថៃឈ្លានពានត្រូវបើកធ្វើនៅថ្ងៃទី៣០ឧសភានេះហើយ។

លោកឧបនាយក រដ្ឋមន្ត្រីហោណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងសវនាការនេះ។ ប្រតិភូកម្ពុជានិងថៃនឹងឡើងថ្លែងការណ៍ទៅកាន់តុលាការនៅថ្ងៃទី៣០និងថ្ងៃទី៣១ឧសភា។ នៅថ្ងៃនេះក្រុមអ្នកច្បាប់កម្ពុជានឹង
ឡើងថ្លែងការណ៍ក្នុង កិច្ចប្រជុំពេល ព្រឹករីឯក្រុម អ្នកច្បាប់ថៃនឹង និយាយនៅពេលល្ងាច។ សូមបញ្ជាក់ថា ភាគីនីមួយៗ នឹង ប្រើពេល៣ទៅ៤ម៉ោងលើកឡើងនូវទឡ្ហីករណ៍របស់ខ្លួន។

ទាក់ទងទៅនឹងបញ្ហានេះ មានសេចក្តីរាយការណ៍ឱ្យដឹងថា ថៃត្រៀមតតាំងកម្ពុជានៅក្រុងឡាអេ. នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីតវេចាជីវ៉ានិយាយនៅថ្ងៃចន្ទនេះថា ក្រុមអ្នកច្បាប់ថៃបានរៀបចំឯកសារបានយ៉ាងល្អដើម្បីតតាំង នឹងកម្ពុជា នៅឯតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនៅថ្ងៃនេះនិងថ្ងៃស្អែក ។

គេហទំព័រeverday.com.kh  បាននិយាយថា ក្រុមអ្នកច្បាប់ថៃនឹងតវ៉ាថាតុលាការមិនមានយុត្តាធិការ ណាមួយ ក្នុងការសម្រេចរឿងព្រំដែននៃប្រទេសទាំងពីរនោះទេ។ រដ្ឋាភិបាលកម្ពុជាកាលពីខែមុនបាន ស្នើតុលាការធ្វើការ បកស្រាយ សាលក្រមឆ្នាំ១៩៦២របស់ខ្លួនស្តីពីប្រាសាទព្រះវិហារ។ ថៃបានអះអាងថា សាលក្រមនេះនិយាយតែពីតួប្រាសាទទេ ស្ថិតក្នុងដី កម្ពុជាមិនមែនដី ៤,៦គីឡូម៉ែត្រការ៉េនៅ ជុំវិញប្រាសាទទេ។

លោកអាប់ភីស៊ីតត្រូវបានកាសែតបាងកកប៉ុស្តិ៍ ដកស្រង់សម្តី ដែលបាននិយាយ ថា“ថៃបានត្រៀមខ្លួនរួចហើយ ដើម្បី តតាំងប្រឆាំង កម្ពុជានៅគ្រប់វេទិកាហើយចង់ឱ្យប្រជាជនថៃជឿថារដ្ឋាភិបាលបានការពារផលប្រយោជន៍ជាតិ“។

 ប្រេសិតអ..បមកដល់កម្ពុជាថ្ងៃនេះ

លោកស៊ូរិយាស៊ូបេឌីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា ត្រូវមក បំពេញ ទស្សនកិច្ចនៅ កម្ពុជានៅថ្ងៃ ទី៣០ខែឧសភានេះហើយ ដោយតាមផែន ការគ្រោងទុក លោកនឹងស្នាក់នៅកម្ពុជារហូតដល់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០១១។

វត្តមានរបស់មន្ត្រីអង្គការសហប្រជាជាតិនៅកម្ពុជានេះបានធ្វើឱ្យមេដឹកនាំសង្គមស៊ីវិល និងមេដឹកនាំគណបក្សប្រឆាំង សង្ឃឹមថានឹងអាចជួយជម្រុញរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានល្អប្រសើរឡើងវិញ។

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s