អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ថា កម្ពុជា​ត្រូវ​ត្រៀម​ឯកសារ​នានា​ ការពារ​ប្រាសាទ​តាមាន់​និង​តាក្របី​

អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ថៃ​​បាន​ហាម​ប្រាម​មន្រ្តី​របស់​ខ្លួន​មិន​​ឲ្យ​និយាយ​ពី​ប្រាសាទ​ព្រះវិហារ ខណៈ​សំណុំ​រឿង​នេះ កំពុង​ឋិត​នៅ​ក្នុង​យុត្តាធិការ​របស់​តុលាការ​ទីក្រុង​ឡាអេ។ ដូច្នេះ​ថៃ ទំនង​ជា​នឹង​លើក​បញ្ហា​ប្រាសាទ​តាមាន់ និង​តាក្របី​ ឋិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ដើម្បី​ទាញ​ផល​ចំណេញ​ផ្នែក​នយោបាយ​របស់​ខ្លួន​ជាមិនខាន​។ ម៉្លោះ​ហើយ​កម្ពុជា​ក៏​ត្រូវ​ត្រៀម​ខ្លួន​ទប់​ទល់​ចំពោះ​ប្រទេស​ថៃ​វិញ​ជុំវិញ​បញ្ហា​នេះ​។

លោក​បណ្ឌិត​សុខ​ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កម្ពុជា​និយាយ​​ថា ប្រទេស​ថៃ​នឹង​កម្ពុជា​កំពុង​ថ្នម​សម្ដី​ ដោយ​បាន​​ហាម​មន្ត្រី​រៀង​ៗ​ខ្លួន​ និយាយ​ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ​ ខណៈ​សំណុំ​រឿង​នេះ​ កំពុង​ឋិត​នៅ​ក្នុងដៃ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ទីក្រុង​ឡាង​អេ​។

លោក​បាន​ធ្វើ​ការ​ពន្យល់​ថា ការ​ហាម​យ៉ាង​ដូច្នេះ​ គឺ​ជា​ផ្នែក​ការពារ​​​ប្រយោជន៍​រៀង​ខ្លួន​ៗ​ ព្រោះ​ថា ប្រសិន​បើ​មិន​មន្ត្រី​ណា​និយាយ​មិន​ទំនង​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​សម្រេច​ចិត្ត​របស់​តុលាការ​ទីក្រុង​ឡាអេ។ ជាក់​ស្ដែង​ភាគ​ថៃ​បាន​ជំទាស់​​មិន​ព្រម​ដក​​ទ័ព​ បើ​ទោះ​បី​សាល​ក្រម​ប្រាប់​ឲ្យ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ក៏​ដោយ​។ លោក​សុខ​ទូច​និយាយ​ថា នេះ​ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​តុលាការ​ទីក្រុង​ឡាអេ​​ ហើយ​ថៃ​បាន​បង្ហាញ​ពី​ជំហរ​មិន​គោរព​ច្បាប់​អន្តរជាតិ ដែល​ប្រការ​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​កម្ពុជា​បក​ស្រាយ​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ​។

សំឡេង​លោក​សុខ​ទូច

កាល​ពី​ពេល​ថ្មីៗ​នេះ​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ថៃ​លោក​ប្រាយុទ្ធ​ចាន់ អូឆា​ បាន​អំពាវនាវ​ដល់ភាគី​ទាំងអស់​ក្នុង​ប្រទេស​ថៃ​ត្រូវបញ្ឈប់​ការ​ផ្ដល់​ទស្សនៈ​យោបល់​របស់​ខ្លួន​ស្ដីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​ ដោយ​សារតែ​ការ​ធ្វើ​ដូច្នេះ​ អាច​ដាក់​ប្រទេស​ជាតិ​ឲ្យ​ខូច​ផល​ប្រយោជន៍​។

នៅ​ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​នេះ បើ​ទោះ​បី​ជា​ថៃ​លើក​ឬ​មិន​លើក​ គឺ​ប្រាសាទ​ព្រះវិហារ​នៅ​តែ​ក្នុង​ទឹក​ដី​កម្ពុជា​ ព្រោះ​ថា តុលាការ​បាន​កាត់​ក្ដី​ប្រាសាទ​មួយ​នេះ​ឲ្យ​មក​កម្ពុជា​រួចហើយ​កាល​ពី​ឆ្នាំ​១៩៦២​។ លោក​សុខ​ទូច​ និយាយ។ លោក​បាន​បន្ដ​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​ខ្លាំង​នោះ​ គឺ​ប្រាសាទ​តាមាន់​ និងតាក្របី គឺ​ថៃ​នឹង​អាច​លើក​ធ្វើជា​បញ្ហា​ធំ​នៅ​ពេល​ខាង​មុខ​នេះ​។ ដូច្នេះ​កម្ពុជា​ត្រូវតែ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន​ ដើម្បី​ទប់​ទល់ជាមួយ​ប្រទេស​ថៃ​។

សំឡេង​លោក​សុខទូច

ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ លោក​គុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​និយាយ​ថា នៅ​ចំពោះ​មុខ​នេះ កម្ពុជា​កំពុង​ដោះស្រាយ​បញ្ហា​ព្រះវិហារ​ ហើយ​ផ្សេង​ទៀត​កងកម្លាំង​ទ័ព​កំពុង​តែ​ឈរជើង​ការពារ​ទឹក​ដី​យ៉ាង​រឹង​មាំ​ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន​។ លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​យល់​ច្បាស់​អំពី​បញ្ហា​​នេះ ហើយរាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​រួច​រាល់​ហើយ​ដែរ​។

សំឡេង​លោក​កុយ គួង

គេ​នៅ​ចាំ​បាន​ថា ប្រទេស​​ថៃ​បាន​ងាក​ពី​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ វាយដណ្ដើម​​យក​តំបន់​ប្រាសាទ​ព្រះវិហារ​ ឋិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​កាល​ពី​ឆ្នាំ​២០០៨​មក កងទ័ព​ថៃ​បាន​សម្រុក​វាយ​​ដណ្ដើម​កាន់​កាប់​ប្រាសាទ​តាមាន់​និង​តាក្របី​​ ឋិត​នៅ​ក្នុង​ខេត្ត​ឧត្តមានជ័យ​ ដោយ​ថៃ​បាន​បាញ់​ផ្លោង​គ្រាប់​តូច​ និង​ធំ​ជាច្រើន រយ​គ្រាប់​ នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​កាល​ពី​ខែ​មេសា​កន្លងទៅ​ថ្មីៗ​នេះ៕

សរសេរ៖​ប៊ិន ប៊ុណ្ណា

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s