ការប្រឡង​តន្រ្តី​សម័យ​ថ្នាក់​ជាតិ​

 ក្រុម​មន្រ្តី​រដ្ឋាភិបាល​ និង​សិល្បករ​ជើង​ចាស់​នៅ​កម្ពុជា​ បាន​ទទួល​ស្គាល់​ថា តន្រ្តី​សម័យ​នាពេល​បច្ចុប្បន្ន​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​ការ​លួច​ចម្លង​បទភ្លេង​ និង​បទ​ចម្រោង​ ទាំង​ក្នុង​ស្រុក​ និង​បរទេស។ ដោយ​ឃើញ​ពី​ផល​ពិបាក​ទាំង​នេះហើយ ក្រសួង​វប្បធម៌​ និង​ក្រសួង​ព័ត៌មាន​បាន​សហការ​បង្កើត​កម្មវិធី​ប្រឡង​ប្រណាំង​តន្រ្តី​សម័យ​ថ្នាក់​ជាតិ ដែល​​ជា​ផ្នែក​មួយ​គាស់​រំលើង​ឡើង​វិញ នូវ​អ្នក​ចេះ​ដឹង​​ និង​បង្កើត​អ្វី​ដែល​ជា​ខ្មែរ​ពិត​ប្រាកដ​។

សូមស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក​ប៊ិន ប៊ុណ្ណា!

សម្លេង“​ ខ្ញុំ​រាល់​ថ្ងៃ​ចេះ​តែ​​តូច​ចិត្ត​ ដោយ​អ្នក​ខ្លះ​ចេះ​តែ​យក​បទ​គេ​មក​ច្រៀង​​ ហើយ​ខ្ញុំ​ចេះ​តែ​ស្ដាប់​តាម​គេ​តាម​ឯង​ទៅ​ ហើយ​អាណា​ស្ដាប់​មិន​បាន​ក៏​ក្រវាត់​ចោល​ អាណា​ស្ដាប់​បាន​ចេះ​តែ​ទុក​ៗទៅ​ ។ សម្ដី​ទាំង​នេះ​បាន​បង្ហើរ​ចេញ​ពី​បបូរ​មាត់​របស់​តន្រ្តី​ករ​ ជើង​ចាស់​ មួយ​រូប​គឺ​លោក​ស្វាយ​ សរ​។

ការ​ចម្លង​បទ​ភ្លេង​ និង​ចម្រៀង​​គ្នា​ទៅវិញ​ទៅ​មក ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​លួច​ចម្លង​​ទាំង​ស្រុង​ពី​បទ​ភ្លេង​បរទេស​ និង​កង្វះ​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​បទ​ភ្លេង​​ថ្មីៗ គឺ​ជាដើម​ចម​សំខាន់​ ដែល​ធ្វើ​ឲ្យ​វិស័យ​តន្ត្រី​សម័យ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ទសវត្ស​ទី​២១​នេះ។

លោក​ស្វាយ​ សរ​ តន្ត្រី​ករ​ជើងចាស់​ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ និង​ពិធី​ប្រកាស​បើក​ការ​រៀប​ចំ​មហោស្រព​ប្រឡង​តន្ត្រី​សម័យ​ថ្នាក់​ជាតិ​ នៅ​ទី​ស្នាក់​ការ​ក្រសួង​ព័ត៌មាន​កាល​ពី​ព្រឹកមិញ​នេះ​ថា ការ​បង្កើត​​កម្មវិធី​ប្រឡង​តន្ត្រី​សម័យ​ថ្នាក់​ជាតិ​នៅ​ពេល​នេះ​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់​ដល់​បណ្ដា​អ្នក​និពន្ធ​តន្រ្តី​សម័យ​ថ្មី​។ លោក​ក៏​បាន​រិះគន់​ដល់​អ្នកនិពន្ធ​ជំនាន់​ថ្មី​ថា មាន​អ្នក​ខ្លះ​បាន​លួច​ចម្លង​បទ​ភ្លេង​ និង​ចម្រៀង​របស់​គេ​មក​ច្រៀង​ ដែល​ប្រកា​នេះ​បាន​ធ្វើ​ឲ្យ​តន្ត្រី​សម័យ​មាន​ការ​ធ្លាក់​ចុះ​។

សំឡេង​លោក​ស្វាយ ​សរ

មិន​ខុស​ពី​ការ​លើក​ឡើង​របស់​លោក​ស្វាយ​សរ លោក​ខៀវ​កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ទទួល​ស្គាល់​ថា តន្ត្រី​សម័យ​ពិត​ជា​បាន​ធ្លាក់​ចុះ​ ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មិនទាន់​នរណា​ម្នាក់​មាន​ឈ្មោះ​ល្បី​ល្បាញ​ ដូច​ជំនាន់​ លោក​ស៊ីន​ សាមុត​នៅ​ឡើយ​ទេ​។

តើ​តន្រ្តី​ករ​ខ្មែរ​មិន​មាន​សមត្ថភាព​ឬយ៉ាង​ណា​?

មិន​មែន​នោះទេ​ មិន​ខ្វះ​ទេ​តន្ត្រីករ​សម័យ​ ដែល​ពេញ​ដោយ​សមត្ថភាព​នោះ​។ ប៉ុន្ដែ​អ្វី​ដែល​ជា​បញ្ហា​នោះ​នៅ​ត្រង់​ថា កង្វះ​ខាត​ពេល​វេលា ខ្វះ​ទីផ្សារ និង​ខ្វះការ​គាំទ្រ គឺ​ជាកត្តា​ចម្បង​ដែល​ជម្រុញ​ឲ្យ​ផលិតករ​ខ្មែរ​ផលិត​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​។ ដូច្នេះ​ពួកគេ​បាន​លួច​ចម្លង​បទភ្លេង​បរទេស​ទាំង​ស្រុង​ ហើយ​គ្រាន់​តែ​កែ​អត្ថន័យ​បទ​ចម្រៀង​មក​ធ្វើការ​ច្រៀង​ប៉ុណ្ណោះ​។

នៅ​ត្រង់​នេះ​លោក​ខៀវ កាញារីទ្ធិ​ បាន​ធ្វើ​ការ​ពន្យល់​ថា ​កាល​ពី​មុន​ ការ​តែង​បទភ្លេង​ ឬ​និពន្ធ​បទ​ចម្រៀង​គេ​តម្រូវ​ឲ្យ​សរសេរ​តែ​២បទ​ប៉ុណ្ណោះ​នៅ​ក្នុង​១ថាស​ស៊ីឌី​ដែល​ប្រើ​រយៈពេល​ពី​១ ខែទៅ​២ខែ សម្រាប់​លក់​នៅ​លើ​ទីផ្សារ​។ ប៉ុន្ដែ​សម័យ​កាល​វិវត្តន៍​ ​នៅ​ទសវត្ស​៧០ បាន​ចេញ​​កាសែត​​ម៉ាញ៉េ​ ហើយ​គេ​តម្រូវ​ឲ្យ​មាន​ពី​១០​បទឡើង​ទៅ​ នៅ​ក្នុង​កាសែត​ម៉ាញ៉េ​១​ សម្រាប់​លក់​នៅ​លើ​ទីផ្សារ​។ ជា​បន្ដបន្ទាប់​ គេ​តម្រូវ​ឲ្យ​អ្នក​និពន្ធ​ តែង​ទាំង​បទ​ភ្លេង​និង​ចម្រៀង​កាន់​តែ​ច្រើន​បទ សម្រាប់​លក់​នៅ​លើ​ទីផ្សារ​។​

សំឡេង​លោក​ខៀវ កាញារីទ្ធ

ដោយ​ឃើញ​ពី​ផល​វិបាក​ទាំង​នេះ​ហើយ​ បាន​ជា​រាជរដ្ឋាភិបាល​លូក​ដៃ​ដើម្បី​កម្ពស់​តន្រ្តី​សម័យ​ឡើង​វិញ​ ឲ្យ​ល្បី​រន្ទឺ​ដូច​កាល​ពី​មុន​។ នេះ​បើ​តាម​ការ​បញ្ចាក់​ពី​លោក​ខៀវ កាញារីទ្ធិ​។ លោក​ថា ការ​លើកកម្ពស់​តន្រ្តី​សម័យ​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ ការ​បង្កើត​​កម្មវិធី​ប្រឡង​ប្រណាំង​តន្រ្តី​ទូទាំង​ប្រទេស​ ថ្នាក់​ជាតិ ដែល​ត្រូវ​និពន្ធ​បទ​ភ្លេង​ថ្មី ទំនុក​ច្រៀង​ថ្មី សម្រាប់​ការ​ជ្រើស​រើស​ជើងឯក​ ទូទាំង​ប្រទេស​ ដែល​រៀប​ចំ​ និង​សហការ​រវាង​ក្រសួង​ព័ត៌មាន​ និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។ លោក​បាន​បញ្ជាក់​ថា កម្មវិធី​នេះ​ជា​ផ្នែក​មួយ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​បទ​ភ្លេង​ថ្មី ដើម្បី​ជា​ស្នាដៃ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ផងដែរ​។

សំឡេង​លោក​ខៀវ កាញារីទ្ធ

លោក​មិញ សុធីវណ្ណ ជាសិល្បៈករ​ខ្មែរ​​មួយរូប​បាន​​ថ្លែង​គាំទ្រ​ចំពោះ​កម្មវិធី​នេះ​។ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​បន្ដ​កម្មវិធី​នេះ​មាន​ជារៀង​រាល់​ឆ្នាំ ឬ​អាច​មាន​ពី​២ ទៅ​៣​ឆ្នាំ​ម្ដង​ ដែល​ចំណុច​នេះ អាច​ធ្វើ​ឲ្យ​តន្រ្តី​សម័យ​អាច​ប្រកួត​ប្រជែង​ នៅ​លើ​ឆាក​អន្ដរជាតិ​ផងដែរ​។

សំឡេង​លោក​មិញ​សុធីវណ្ណ

លោក​ងិន សុខក្រវ៉ា អ្នកនិពន្ធ​បទ​ភ្លេង​ជើង​ចាស់​មួយ​រូប​និយាយ​ថា កម្មវិធី​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​និពន្ធ​នៅ​កម្ពុជា​ អាច​បង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​។ លោក​បន្ដ​ថា លោក​បាន​តែង​និពន្ធ​បទ​ភ្លេង​ជាច្រើន​ដែល​ស្នាដៃ​របស់​ខ្មែរ​ ប៉ុន្ដែ​មិន​បាន​បង្ហាញ​ស្នាដៃ​ទាំង​នោះ​នៅ​ឡើយ​ទេ ខណៈ​ទីផ្សារ​នៅ​មិន​ទាន់​មាន​ការ​គាំទ្រ​។ លោក​បាន​បញ្ជាក់​ថា លោក​បាន​ត្រៀម​រួច​រាល់​ហើយ​ ដើម្បី​បញ្ចេញ​ស្នាដៃ​និពន្ធ​បទ​ភ្លេង​របស់​លោក​នៅ​លើឆាក​ប្រឡង​ប្រណាំង​នៅ​​ពេល​ខាង​មុខ​នេះ​។​

សំឡេង​លោក​ងិន សុខក្រវ៉ា​​

ការ​ប្រឡង​តន្រ្តី​សម័យ​នេះ​ នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ និង​មាន​រយៈពេល​១៨​សប្ដាហ៍​ ដែល​ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​​ពី​ថ្ងៃ​សៅរិ៍​ទី​១៣ ខែសីហា ឆ្នាំ​២០១១ ហើយ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ គឺ​នៅ​ថ្ងៃ​សុក្រ ទី​២៤ខែធ្នូ​ ឆ្នាំ​២០១១។ ចំណាត់​ថ្នាក់​លេខ​១​ចំនួន​២ពាន់​ដុល្លារ ចំណាត់​ថ្នាក់លេខ​២ ១៥០០ដុល្លារ​ និង​ចំណាត់​លេខ​៣ មាន​ចំនួន​១ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​​កម្មវិធី​ប្រឡង​ប្រណាំង​តន្រ្តី​ទូទាំង​ប្រទេស​ ថ្នាក់​ជាតិ ដែល​ត្រូវ​និពន្ធ​បទ​ភ្លេង​ថ្មី ទំនុក​ច្រៀង​ថ្មី សម្រាប់​ការ​ជ្រើស​រើស​ជើងឯក​ ទូទាំង​ប្រទេស​អា​ច​នឹង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​​លើក​កម្ពស់​ដល់​តន្ត្រី​សម័យ​ ដើម្បី​ទុក​ជា​ស្នាដៃ​ជំនាន់​ក្រោយ៕​

Write: Bin Bunna.

Radio FM102

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s