ពលរដ្ឋ​បាន​ពិនិត្យ​និង​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​បាន​ចំនួន​ជាង​៥ម៉ឺន​នាក់ ​ក្នុង​រយៈពេល​៥ថ្ងៃ​

យោង​តាម​របាយការណ៍​បណ្ដោះ​អាសន្ន​របស់​គ..បន​បោះ​ឆ្នោត​ចំនួមោះ​ បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជាង​៥ម៉ឺន​នាក់​ គិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥​ ខែ​កញ្ញា ឆ្នាំ​២០១១​នេះ​។ តួលេខ​នេះ​បាន​ទទួល​ពី​ឃុំ​ សង្កាត់​ចំនួន​១.៥៤៣​ ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន​១,៦២១​​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ កុយ វ៉េត សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​និយាយ​កាល​ពី​ព្រឹកមិញ​នេះ​ថា ស្មៀន​ឃុំ សង្កាត់​ បាន​កែ​តម្រូវ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន​៥,៧៨៨​ និងលុប​ឈ្មោះ​បាន​ចំនួន​១១,២៧៣​នាក់​។

លោក​ទេព នីថា អគ្គលេខាធិការ​គ..ប បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​១,៦២១​ ការិយាល័យ​បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ចុះ​ឈ្មោះ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សាលា​ឃុំ​សង្កាត់​ ទូទាំងប្រទេស​។ លោកបន្ដថា ទោះ​បីជា​មាន​ឃុំ​មួយ​ចំនួន​ត្រូវ​ទឹក​ជន​លិច​ក៏ដោយ ក៏ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ប្រព្រឹត្តិទៅ​បាន​ល្អ ពី​ព្រោះ​គ..ប​ ដោះស្រាយ​ទាន់​ពេល​វេលា​។

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s