ព័ត៌មាន​ជាតិ​សំខាន់​ប្រចាំ​សប្ដាហ៍​ ១៦​ដល់​១៧​ ខែកក្កដា ២០១១

មាតិកា​ព័ត៌មានៈ

  1. កម្ពុជា​នៅ​តែ​ប្រកាស​ថា ទំនាក់​ទំនង​ការទូត​កម្ពុជា​និង​ថៃ​ល្អដដែល។

  2. កម្ពុជា​មាន​មហិច្ឆតាបង្កើត​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤។

  3. ជំងឺ​គ្រុន​ឈាម​រីករាល​ជាច្រើន​ក្នុង​ឆមាសទី​១ ឆ្នាំ២០១១។

  4. ការ​កាត់​បន្ថយ​កន្លែង​បង់​ពន្ធ​ផ្លូវ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ពន្ធ។

  5. លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោណាំហុង ទៅចូលរួមស្តាប់ការប្រកាសរបស់តុលាការក្រុងឡាអេ

  6. ស្នើ​សុំ​តុលាការ​ដោះលែង​អនុប្រធាន​សហជីព​សេរីកម្មករ​ឲ្យ​នៅក្រៅ​ឃុំ។

  7. កង្វះ​អនាម័យ​ លើ​ចំណី​អាហារ​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ចំពោះ​សុខភាព​កម្មករ​ កម្មការិនី។

  8. រដ្ឋាភិបាល​កម្ពុជាបន្ដ​អំពាវនាវ​ឲ្យ​និស្សិត​បរិច្ចាគ​ឈាម​។

  9. អ្នក​ភូមិ​បឹង​កក់​ញត្តិ​ជូន​សម្ដេច​ហ៊ុន​សែន​។

ថ្វីបើ​មាន​សេចក្ដី​រាយ​ការណ៍​ថា ថៃ​បាន​ចោទ​កម្ពុជា​ ពង្រាយ​កម្លាំង​ទ័ព​ និង​អាវុធ​ធន់​ធ្ងន់​ព្រម​ទាំង​ថៃ​ព្រមាន​ពី​ការ​វាយ​ទប់ទល់​នឹង​កម្ពុជា​ក៏ដោយ​ ក៏​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​កុយ គួង​​​អះអាង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ទំនាក់​ទំនង​ការទូត​​ប្រទេស​ទាំង​ពីរ​នៅតែ​ល្អ​ដដែល​។ទន្ទឹម​នឹង​នេះ​លោក​បាន​សម្ដែង​ការ​ជឿជាក់​ថា នៅ​ពេល​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ លោក​ស្រី​យីង​ឡាក់​ស៊ីណាវ៉ាត់ ​ឡើង​កាន់​អំណាច​​ខាង​មុខ​នេះ នឹង​កាន់​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​ប្រទេស​ទាំង​ពីរ​កាន់​តែ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​។យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​នានា​ កាលពីថ្ងៃអាទិត្យ​នេះ​បាន​ឲ្យ​ដឹងថា យោធាថៃ​បានសន្យាថា នឹងធ្វើការ វាយប្រហារតបវិញ ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើពួកគេស្ថិត​ក្រោមសម្ពាធខ្លាំង ដោយឲ្យដកកងទ័ព​ពីតំបន់ព្រំដែន​ជម្លោះ​បន្ទាប់ពី​មានរបាយការណ៍មួយ បានឲ្យដឹងថា​កម្ពុជា បានពង្រាយទាហាន និងអាវុធធុនធ្ងន់ តាម​បន្ទាត់​ព្រំដែន ។ ប៉ុន្ដែ​ព័ត៌មាន​ដែល​ចោទ​ថា កម្ពុជា​បាន​ពង្រាយ​កងទ័ព​និងអាវុធធុន​ធ្ងន់​នោះ ត្រូវ​បាន​លោក​ឈុំ​សុជាតិ​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​ធ្វើ​ការ​បដិសេធ។ លោក​ក៏​បាន​បញ្ជាក់​ថា ​​តាំងពីដើមរហូតដល់​​ពេល​នេះ​ កម្ពុជាមិនបានបន្ថែមកម្លាំងកងទ័ព​នោះទេ គឺកម្ពុជានៅរក្សាកម្លាំងនៅដដែល

(Music….)

ចូល​មក​ដល់​ថ្ងៃ​អង្គារិ៍​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​ហ៊ុន សែន​ បាន​បង្ហាញ​មហិច្ឆតា​របស់​ខ្លួន​ថា កម្ពុជា​នឹង​អាច​បង្កើត​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ផ្ដោត​ជា​សំខាន់​លើ​វិស័យ​ឧស្សាហកម្ម​​ នៅ​ក្រោយ​ឆ្នាំ​២០១៥ ឬ​ឆ្នាំ​២០២០​ដែល​គ្រប​ដណ្ដប់​នៅ​ខេត្ត​ស្ទឹង​ត្រែង, ក្រចេះ, រតនគីរី, មណ្ឌល​គីរី, នឹង​មួយ​ផ្នែក​ទៀត​របស់​ខេត្ត​ព្រះវិហារ​​នាពេល​ខាងមុខ​នេះ​។ សម្ដេច​លើក​ឡើង​បែប​នេះ​ ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរ​ការ​ស្ពាន​ឆ្លង​កាត់​ដៃ​មុទ្រ​ឆ្ពោះ​ទៅ​កោះ​ពស់​ ក្នុង​ខេត្ត​ព្រះសីហនុ​។​ សម្ដេច​ក៏​បាន​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​ កម្ពុជា​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ជា​បី​ប៉ូល​រួមមាន​, ប៉ូល​ទី​១, រាជធានី​ភ្នំពេញ​, ប៉ូល​ទី២​, ខេត្ត​ព្រះសីហនុ, និង​ប៉ូលទី​៣, ខេត្ត​សៀមរាប​។

(Music….)

នៅ​ថ្ងៃ​ដដែល​នេះ មាន​សេចក្ដី​រាយការណ៍​ថា ជំងឺ​គ្រុន​ឈាម​រីករាល​ជាច្រើន​ក្នុង​ឆមាសទី​១ឆ្នាំ២០១១​នេះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០​កន្លងទៅ​។ លោក​ង៉ាន់ ចន្ថា ប្រធាន​នាយកដ្ឋាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១១​ ជំងឺគ្រុនឈាម​បាន​ឆ្លង​រីករាល​ដាល​ដល់​អ្នក​ជំងឺ​ចំនួន​៣៧៤១​នាក់ ក្នុង​នោះ​មាន​១៩​នាក់​បាន​ស្លាប់​។ លោក​បាន​បន្ថែម​ថា បើ​ធ្វើ​ការ​ប្រៀប​ធៀប​និង​រយៈពេល​ដូច​គ្នា​ ក្នុង​ឆ្នាំ​២០១០​ កឺ​បាន​កើន​ឡើង​៣០​%​។ លោក​ង៉ាន់​​ចន្ថា បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំង​អស់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនៗ​ កុំឲ្យ​មូសខ្លា​ខាំ​ និង​មាន​ភាព​ជាម្ចាស់​ការ​រៀងៗ​ខ្លួន ជាង​នេះទៅទៀត​ត្រូវ​គិត​ថា ការពារ​ជំងឺគ្រុនឈាម​ជា​កាតព្វ​កិច្ច​របស់​យើង​ទាំង​អស់​គ្នា។

(Music….)

ការកាត់​បន្ថយ​កន្លែង​បង់​ពន្ធ​ផ្លូវ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ពន្ធ​។ ការបង់​ពន្ធ​ផ្លូវ​ត្រូវ​បាន​ប្រកាស​ឲ្យ​បង់​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១១​នេះ ដែល​រយៈពេល​នេះ​លឿន​ជាង​ឆ្នាំ​មុន​រយៈពេល​១ខែ​។ ម្យ៉ាង​ទៀត​កន្លែង​បង់​ពន្ធ​ក៏​បាន​កាត់​បន្ថយ​ពាក់​កណ្ដាល​។ លោក​វន ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និយាយ​ថា បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ពន្ធ​មាន​ការយឺត​យ៉ាវ​ និង​បាត់​បង់​ចំណូល​ថវិកាជាតិ​។

(Music….)

យោងតាមសេចក្ដីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា​ បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​ពុធ​​ថាលោកឧ​ប​នាយករដ្ឋមន្ត្រីហោណាំហុងរដ្ឋមន្ត្រីការបរទេស​កម្ពុជានឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​​ដើម្បី​ទៅ​ចូលរួម​ស្តាប់​ការប្រកាស​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិក្រុង​ឡាអេ​ស្តីពី​​ចំណាត់​វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​។ តុលាការ​ក្រុងឡាអេ​បាន​ប្រកាស​ឲ្យដឹង​កាល​ពី​សប្តាហ៍​មុន​ថាតុលាការ​នេះ​នឹង​ប្រកាស​​ជា​សាធារណៈ​នូវ​ការ​សម្រេច​សេច​ក្តី​របស់ខ្លួនស្តីពី​សំណើ​សុំ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ការពារ​​ប្រាសាទ​ព្រះវិហារ​ដែល​ស្នើឡើង​ដោយ​ភាគី​កម្ពុជា​ការប្រកាស​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​​ទី​១៨កក្កដា​នេះ​បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​ដេញដោលរយៈពេល​២ថ្ងៃ កាលពី​ថ្ងៃ​ទី​៣០និង​៣១ឧសភា​

(Music….)

កាលពីថ្ងៃ​ពុធ​នេះដែរ​ ក្រុមមេធាវីរបស់​លោក​ជួ ភារ៉ា​ ជា​អនុ​ប្រធាន​សហជីព​សេរី​កម្មករ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ​ខេត្ត​កណ្ដាល​ ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​ ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ក្ដី​លួច​វិទ្យុ​ទាក់ទង​១គ្រឿង តម្លៃ​២០​ដុល្លារ​ ដោយ​មាន​ធានា​ពី​សំណាក់​ក្រុម​មេធាវី​និង​ដាក់​ប្រាក់​តំកល់​នៅ​តុលាការ​។ សូម​បញ្ចាក់​ថាលោក​ជួ ភារ៉ា​ អនុប្រធាន​សហជីព​សេរីកម្មករនៃ​រោងចក្រ​ថាំវ៉ែល​ ដែល​ត្រូវ​បាន​កម្មករ​ម្នាក់​ប្ដឹង​ពីបទ​ផ្សំ​គំនិត​លួច​វិទ្យុ​ទាក់​ទង​ តម្លៃ​២០ដុល្លារ​។ បន្ទាប់​មក​លោក​ភារ៉ា ត្រូវ​បាន​តុលាការ​ខេត្តកណ្ដាល​ សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​៣០​ ខែមិថុនា ឆ្នាំ​២៤ ខែមិថុនា ឆ្នាំ​២០១១​។

(Music….)

កាល​ពី​ថ្ងៃ​ពុធ​នេះ សហជីព​តំណាង​កម្មករ​ កម្មការិនី​បាន​ឲ្យ​ដឹង​ថា ការ​ជ្រើស​រើស​ចំណីអាហារ​ សម្រាប់​កម្មករ​ កម្មារិនី នាពេល​បច្ចុប្បន្ន​នេះ បាន​ក្លាយ​ទៅ​ជា​បញ្ហា​ប្រឈម​មួយ​ចំពោះ​សុខភាព​។ អ្នក​ស្រី​ម៉ម​ ញឹម​ ប្រធាន​សហព័ន្ធ​សហជីព​វាយ​នភ័ណ្ឌ បាន​លើក​ឡើង​ថា មាន​កម្មករ​កម្មការិនី ជាច្រើននាក់​ បាន​នឹង​កំពុង​ប្រឈម​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​ ដោយ​សារ​ការបរិភោគ​អាហារ​ ដែល​មិនមាន​អនាម័យ​។ អ្នក​ស្រី​បន្ដថា ចំណីអាហារ​ ដែល​បាន​ដាក់​លក់​នៅ​មុខ​រោង​ចក្រ​ សម្រាប់​កម្មករ​កាត់​ដេរ មាន​រុយរោម និង​រង​នូវ​ធូលី​ហុយ មិន​បាន​គ្រប​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ​ និង​ម្ហូប​ទាំង​នោះ​ឋិត​នៅ​កន្លែង​ភក់ជ្រាំ​។ អ្នក​ស្រី​បាន​បន្ថែម​ថា កន្លងមក​នេះ​ សហជីព​បាន​ស្នើ​ទៅ​ថៅកែ​រោងចក្រ ឲ្យ​អ្នក​លក់​ចំណីអាហារ​សម្រាប់​កម្មករ​ អាច​ដាក់​លក់​ក្នុង​បរិវេណ​រោងចក្រ តែ​ថៅកែរោងចក្រ​មិន​ព្រម​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​សហជីព​នោះទេ៕

(Music….)

ជា​ថ្មីម្ដង​ទៀត​នាយក​រដ្ឋមន្រ្តី​កម្ពុជា​សម្ដេច​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទិ​១៤ ខែកក្កដា ឆ្នាំ​២០១១​បាន​អំពាវនាវ​ឲ្យ​និស្សិត​ និង​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត ជនរងគ្រោះ​ ដែល​ត្រូវ​ការ​ឈាម​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​អាស៊ីអឺរ៉ុប​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ សម្ដេច​បាន​បញ្ជាក់​ថា ការបរិចាគឈាម​គឺ​ជាកិច្ច​ការមនុស្ស​ធម៌​ដ៏ធំបំផុត ដែល​បាន​បំរើ​ដល់​វិស័យ​សង្គម​ ជាពិសេស​គឺ​ការជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​៕

(Music….)

អ្នក​ភូមិបឹងកក់​បាន​នាំ​យក​ញត្តិ​ទៅ​គេហដ្ឋាន​សម្ដេច​ហ៊ុន សែន​ នៅ​ម្ដុំ​វិមានឯករាជ្យ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែកក្កដានេះ ដើម្បី​​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្រ្តី​ជួយ​ពួកគេ​ អាច​មាន​លទ្ធ​ភាព​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ក្នុង​តំបន់​បឹង​កក់​។ អ្នក​ស្រី​ទេព វន្នី តំណាង​អ្នក​ភូមិបឹង​កក់​ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ មាន​ជំនឿ​លើ​សម្ដេច​នាយករដ្ឋមន្រ្តី​ហ៊ុន​សែន​ ដែល​អាច​ជួយ​ដោះស្រាយ​ជូន​ចំពោះ​អ្នក​ភូមិ​។ ការ​នាំ​យក​ញត្តិ​ទៅ​ដាក់​​នៅ​គេហដ្ឋាន​សម្ដេច​ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​ បដិសេធ​ មិនទទួល​យកសំណើ​របស់​អ្នក​ភូមិ​សុំ​ផ្ទះ​ល្វែង​ទំហំ​៤គុណ​១៦ម ជាន់​ផ្ទាល់​ដី​៕

Writer: Bin Bunna

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s