កម្ពុជា​បង្កើត​សហជីព​ក្នុងវិស័យ​ទូរគមនាគមន៍​និងប្រព័ន្ធ​ផ្សព្វផ្សាយ​ជាលើក​ដំបូង​

ជាលើកដំបូង​ហើយ​ដែល​ប្រទេស​កម្ពុជា​បង្កើត​​សហជីព​ក្នុង​វិស័យ​ទូរគមនាគមន៍​ និងប្រព័ន្ធផ្សព្វផ្សាយ​​។ លោក​វង្ស សុវណ្ណ ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ បាន​ថ្លែង​នៅ​សណ្ឋាគារ​សាន់វ៉េ កាលពីថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១២ បាន​ឲ្្យ​ដឹង​ថា សហជីព​​ដេលទើប​ត្រូវ​បាន​បង្កើត​​ថ្មីនេះ នឹង​ត្រូវ​ធ្វើការងារ​​ទាក់ទង​និងការលើក​កម្ពស់​សិទ្ធិ​​របស់​បុគ្គលិក​ កម្មករ ក្នុង​វិស័យ​ទូរគមនាគមន៍ មានដូចជា ក្រុមហ៊ុន​ទូរស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយ​​ ដែលរួមមាន​វិទ្យុ​ ទូរទស្សន៍ កាសែត និងទស្សនាវដ្ដី​ជាដើម​។​ លោក​បញ្ជាក់​ថា សហជីព​នេះ ក៏មាន​ការ​សហការ​ជាមួយ​​សហជីព​អន្ដរជាតិ​មួយ​ចំនួន​ផងដែរ។

លោក​Tomoyashu kato ប្រធាន​ស្នការ​កណ្ដាល​ សហជីពកម្មករ​នៅក្នុង​សហគ្រាស​ NTT និង​ជាថ្នាក់​​ដឹកនាំ​​សហព័ន្ធ​សហជីព​ ដ៏ធំមួយ​ នៅក្នុង​​ប្រទេស​ជប៉ុន​ បាន​និយាយ​ថា សហជីព​នេះ​ មាន​សារៈសំខាន់​ណាស់​​ សម្រាប់​ប្រទេស​កម្ពុជា ដោយ​សារ​តែបច្ចុប្បន្ន​នេះ ​ប្រទេសកម្ពុជា​ កំពុង​មាន​ការអភិវឌ្ឍន៍​​ហើយ​ទន្ទឹម​គ្នា​នេះ ​ចំនួន​ការងារ​ថ្មី​ក៏មាន​ការ​កើនឡើង​ច្រើន​ ដែល​ចាំបាច់​ ត្រូវ​មាន​ភាព​សុខដុម​រមនា ទាំងផ្លូវកាយ​ ផ្លូវចិត្ត​ និងភាព​យុត្តិធម៌​ ក្នុង​រង្វង់ការងារ៕

សរសេរ៖ មៃ សុខលីម

កែសម្រួល៖ ប៊ិន ប៊ុណ្ណា!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s