កម្មករ​៤០នាក់​ដូលសន្លប់​​នៅរោងចក្រ​​ក្នុង​សង្កាត់​ទួល​សង្កែ​

យ៉ាងហោច​មាន​កម្មករ​ច្រើន​ជាង​៤០​នាក់ បានដួលសន្លប់​​ជាបន្ដបន្ទាប់​​នៅ​រោងចក្រ​​King Firs​t ដែល​មាន​កម្មករ​សរុប​ចំនួន​៤០០នាក់ ឋិតនៅ សង្កាត់​ទួល​សង្កែ​ ខណ្ឌឬស្សីកែវ ​រាជធានី​ភ្នំពេញ​។ គេ​នៅមិនទាន់​ដឹង​ពីមូលហេតុ​​ពិត​ប្រាកដ​​ នៃការ​ដួលសន្លប់​​នេះនៅឡើយទេ តែបើតាម​ការ​សន្និដ្ឋាន​​​ជាជំហាន​ដបូង​របស់​ថ្នាក់​ដឹកនាំសហជីព​​ប្រចាំ​នៅរោងចក្រ​​ឲ្យ​ដឹង​ថា ការដួលសន្លប់​​របស់កម្មករ​នេះ អាចបណ្ដាល​មក​ពីការ​ធំក្លិន​​ថ្នាំ ដែល​បាន​លាប​នៅលើជញ្ជាំង​​អាគារ​រោងចក្រ​ថ្មី​ក្បែរ​នោះ​។​

លោក​ចេង ណេន មន្រ្តី​សហជីពប្រចាំ​នៅរោងចក្រ​​King Firs​t បាន​និយាយ​ថា ការ​ដួល​សន្លប់​នេះ បាន​កើត​មានឡើង​នៅវេលាម៉ោង​១០​ព្រឹក​ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១២ ទំនង​ជាបណ្ដាល​មកពីការ​​ធំក្លិន​ជាតិ​ថ្នាំ ដែល​បាន​លាប​​នៅលើជញ្ជាំង​​មក​ពីអាគារ​ ដែលទើប​សាងសង់​ក្បែរ​នោះ ដែល​មានក្លិន​មិន​ល្អ​។​ លោក​ថា​ កម្មករ​មួយ​ចំនួន​មាន​សុខភាពខ្សោយ​ ដោយ​ការហូប​ចុក​មិនគ្រប់គ្រាន់​ ហើយ​ធ្វើការ​​ងារច្រើន​​ម៉ោង​ជាហេតុ​ធ្វើ​ឲ្យ​​ពួកគេ​ ដួលសន្លប់​​យ៉ាង​ដូច្នេះ​៕

សរសេរ៖ មៃសុខលីម

កែសម្រួល៖ ប៊ិន ប៊ុណ្ណា

ផ្សាយ​នៅវិទ្យុស្រ្តី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s