ការប្រឈម​មុខ​ដាក់​គ្នា​នៅ​ប្រាសាទ​តាក្របី​ ខេត្ត​ឧត្តមានជ័យ​ បាន​ធូរស្រាលវិញហើយ​

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃរសៀល​ទី​២៤ ខែមករា​នេះ​ ស្ថានភាព​នៅប្រាសាទ​តាក្របី និង​តំបន់​​ក្បែរ​ៗ​នោះ បានធូរស្រាល​វិញហើយ បន្ទាប់​ពី​ស្ថានភាព​​បាន​តាន​តឹង​តែង​រវាងយោធា កម្ពុជា និង​ថៃ កាលពីពេល​ព្រឹក​ថ្ងៃដដែល​។ លោក​ឈុំ​សុជាតិ បាន​និយាយថា យោធាកម្ពុជា​បាន​ព្យាយាមទប់​ស្កាត់​ ការប៉ុនប៉ង​​របស់​ភាគី​ថៃ​ដែលចង់​មក​ធ្វើ​ផ្លូវ និង​ដាក់​ព្រះពុទ្ធ​បដិមា សម្រាប់​ធ្វើ​ជាទីសក្ការៈ​។​

កាលពីព្រឹក​ថ្ងៃ​អង្គារិ៍​ យោធាកម្ពុជា​បាន​ព្រមាន​ផ្ទុះ​អាវុធ​​ពេលភាគថៃ ព្យាយាម​យក​រូប​ព្រះ​ឬ​នាគដាក់​អមបង្កាន់​ដៃជណ្ដើរ​ឡើង​ប្រាសាទ​តាក្របី ក្រោយ​មក​ក៏បង្កើន​​ភាព​តានតឹង​នៅប្រាសាទ​តាក្របី ច្រក​ថ្មរដូន​ ប៉ុន្ដែ​​នៅពេល​នេះ ស្ថានភាព​​បានធូរស្រាល​​វិញហើយ​ ពោល​គឺ​បាន​វិលត្រឡប់​ទៅរក​ស្ថានភាពប្រក្រតី​ធម្មតា​វិញហើយ​៕​

សរសេរ៖ ប៊ិន ប៊ុណ្ណា

ផ្សាយ​នៅវិទ្យុស្រ្តី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១២​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s