គណបក្ស​សមរង្ស៊ី​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​វែក​មុខ​អ្នកទទួល​ខុស​ត្រូវ​បាញ់​ពលរដ្ឋ

ជាថ្មីម្ដងទៀត​ តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី​លោក​ស្រី មួរ សុខហួរ បាន​ជម្រុញ​​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​​ ត្រូវ​តែប្រញាប់​ប្រញាល​រក​អ្នក​ទទួល​ខុសត្រូវ​​ចំពោះ​ការ​វាយ​ប្រហារ​​ដោយ​ចុងកាណុង​ទៅ​លើប្រជាពលរដ្ឋ​នៅស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ កាលពីសប្ដាហ៍​មុន​។​

តាម​ពិត​ទៅ​នៅមុននេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ហ៊ុន សែន​ បាន​​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​​តាមចាប់​សន្ដិសុខ​ បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​​ នៅ​ស្រុក​ស្នួល​ ដែល​មាន​ប្រជាពលរដ្ឋ​​ប្រមាណ​ជា​៤នាក់​បាន​រង​របួស​ ដោយ​យោធាការពារ​ក្រុម​ហ៊ុន​ធីធីវ៉ាយ របស់​លោក​ឧកញ៉ាណាម៉ារឌី។​

លោក​ស្រី​មួរ​សុខហួរ​ បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​អ្នក​​ដែល​ទទួល​ខុស​ត្រូវ​ធំ​ គឺ​ក្រុម​ហ៊ុន​ ព្រោះ​គេ​បាន​ជួល​សន្ដិសុខ​​ ដែល​ជា​ហេតុ​នាំឲ្យ​ទាហាន​នោះ បាន​បាញ់រះ​មក​លើប្រជាពលរដ្ឋ​ស្លូតត្រង់។ ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវ​តែ​​រក​អ្នក​ទទួល​ខុសត្រូវ​រឿង​នេះ​ឲ្យ​បាន​ ដើម្បី​យក​មក​កាត់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​។​

វិទ្យុស្រ្តី​បាន​ព្យាយាម​ទាក់ទង​លោក​ខៀវ សុភ័ក្រ្ត​ អ្នក​នាំពាក្យ​​ក្រសួង​មហាផ្ទៃ​ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ ប៉ុន្ដែ​​ទូរសព្ទ​ហៅចូល​ ត្រូវ​បាន​ដាច់​ទៅ​ ដោយ​មិន​អាច​ទំនាក់​ទំនង​បាន​នោះទេ។ រី​ឯ​មន្រ្តី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ក៏មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​នេះ​។​

កាលពីពេល​ថ្មីៗ​នេះ ប្រធាន​គណៈកម្មការ​អន្ដរ​ក្រសួង​​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​​ធីធីវ៉ាយ និងប្រជាពលរដ្ឋ​នៅឃុំ​២ធ្នុ ស្រុក​ស្នួល ខេត្ត​ក្រចេះ​ បាន​​ឲ្យ​ដឹង​ថា នាយករដ្ឋមន្រ្តី​ហ៊ុន​សែន សម្ដេចហ៊ុន​សែន បាន​ចេញ​បញ្ជា​​ឲ្យ​មាន​ការ​​ចាប់ខ្លួន​ក្រុម​សន្ដិសុខ​ ដែល​បាន​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ក្នុង​ជម្លោះ​កាលពីថ្ងៃទី​១៨ ខែមករា កន្លង​ទៅ​នេះ​។​

គួរកត់សម្គាល់​ថា ក្រុមហ៊ុន​ធីធីវ៉ាយ របស់​លោក​ឧកញ៉ា​ណាម៉ារឌី ត្រូវ​បាន​រដ្ឋាភិបាល​​អនុញ្ញាត​ប្រគល់ដីចំនួន​៩,៧០០​ហិក​តា នៅស្រុក​ស្នួល​ ខេត្ត​ក្រចេះ​សម្រាប់​ដាំ​កៅស៊ូ៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s