មនុស្ស​៦នាក់​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃបុណ្យ​សែន​ចិន​-វៀតណាម​

យ៉ាងហោច​មាន​មនុស្ស​ចំនួន​៦នាក់​បាន​ស្លាប់​ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ នៅ​ថ្ងៃ​​បុណ្យ​សែន​ឆ្នាំ​ចិន​-វៀតណាម ​កាលពីថ្ងៃទី​២២ ខែមករា​ ឆ្នាំ​២០១២​នេះ។​ មូលហេតុ​នៃគ្រោះ​ថ្នាក់​ចរាចរណ៍​​ បណ្ដាល​មក​ពី អ្នក​បើក​បរ​ មាន​ជាតិ​ស្រវឹង​ ហើយ​ភាគ​ច្រើន​​ជនរងគ្រោះ​​ថ្នាក់​គឺ​អ្នក​បើក​បរម៉ូតូ​។​

វរៈសេនីយ​ត្រី​ ​ប៉ែន​​ ឃុន នាយរង​ការិយាល័យ​​ចរាចរណ៍​ផ្លូវ​គោក​​ផ្នែក​វាស់វែង បាន​និយាយ​ថា “គ្រោះ​ថ្នាក់ចរាចរណ៍​ភាគច្រើន​ហ្នឹង​ គឺបណ្ដាល​មកពី​អ្នក​បើកបរ​មានជាតិ​ស្រវឹង​”​។ លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​បង្ក្រាប​បាន​អ្នក​បើកបរ​មានជាតិ​ស្រវឹង​​បាន​៤ករណី​, បើកបរហួសល្បឿនកំណត់​បាន​ចំនួន​២ករណី,​បើកបរ​មិន​ប្រកាន់​​ចំណែក​ផ្លូវ​របស់ខ្លួន​បាន​ចំនួន​៣ករណី និង​បើកបរមិនគោរព​ច្បាប់​ផ្សេងៗ​ទៀត​ចំនួន​៣ករណី​។ សរុប​សមត្ថកិច្ច​បង្រ្កាប​បានចំនួន​១២ករណី ក្នុង​មនុស្ស​ចំនួន​៦នាក់​​បាន​ស្លាប់​។​

គេនៅចំាបាន​ថា អត្រាគ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​​ជាលំដាប់​ ប៉ុន្ដែ​អត្រាមនុស្ស​ស្លាប់​​មានការកើនឡើង​ ដែល​គេ​បាន​ធ្វើការប៉ាន់​ប្រមាណ​ថា ក្នុង​១ថ្ងៃ​ មនុស្ស​ចំនួន​៤ទៅ​៥នាក់ បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍​៕​

សរសេរ៖​ លោក​ថា វុទ្ធី​

កែសម្រួល​៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s