រដ្ឋសភា​បដិសេធន៍​សំណើ​របស់​លោក​ស្រី​មួរ​ សុខហួរ

        លោកស្រី​មួរ សុខហួរ​ តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រឆាំង​​ បាន​ដាក់​លិខិត​ទៅ​​រដ្ឋសភា​ដើម្បី​​ឲ្យ​អ្នកភូមិបុរីកីឡា ដែលផ្ទុក​មេរោគ​អេដស៍ និង​ជនពិការ​ បាន​ជួប​ជុំ​គ្នា និង​ធ្វើ​សន្និសីទ​កាសែត​ នៅ​បរិវេណ​រដ្ឋសភា​កាលពីថ្ងៃចន្ទ ត្រូវ​បាន​រដ្ឋសភា​ច្រាន​ចោល​សំណើ​នេះ​។​

       លោក​ស្រី​បាន​ចាត់​ទុក​ការ​​ការ​បដិសេធ​សំណើ​នេះ​ថា រដ្ឋាភិបាល​មិន​បាន​គិត​គូរ​ ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​ អ្នកភូមិ​បុរីកីឡា ដែល​មានផ្ទុក​មេរោគអេដស៍​ ដែល​ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​​ ឬជម្លៀស​ឲ្យ​ឆ្ងាយ​ពីទីក្រុង​ គឺ​ជាការ​មិនគោរព​សិទ្ធិ​ និង​​មិនបាន​គិតគូរ​ដល់ប្រជាពលរដ្ឋ​ដែលកំពុង​រង​ទុក​លំបាក​។​ ទន្ទឹមនឹង​នេះ​ជនពិការ​​ក៏​មិន​បាន​ទទួល​​ការគាំពារ​ពីរាជរដ្ឋាភិបាល​ផងដែរ​។​

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក​​ទិត្យ សុធា អ្នកនាំពាក្យ​​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​ នៃទីស្ដីការ​គណៈរដ្ឋមន្រ្តី​​បាន​ឲ្យ​ដឹង​ថា លោក​ស្រី​មួរ​សុខហួរ​ ដែល​មិន​មានតួនាទីពេញ​លេញ​នៅសភា ព្រោះ​តែ​អ្នកស្រី​មិនមាន​អភ័យ​ឯកសិទ្ធិសភា​ គឺ​កំពុង​ចោទ​រដ្ឋាភិបាល​មិន​សមហេតុផល​​នោះទេ។​ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​គិត​គូរ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ជាពិសេស​រដ្ឋាភិបាល​បាន​នឹង​កំពុង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ម្ដង​១ករណី​ៗ បាន​ដោយជោគជ័យ​។​

ក្រុម​អ្នក​ភូមិ ដែល​ពិការ និង​មាន​ផ្ទុក​មេរោគ​អេដស៍​ មាន​គម្រោង​​បង្ហាញ​​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​​របស់​ពួក​គេ ​​ ដូច​ជា​កង្វះ​ខាត​ថ្នាំ​សង្កូវ សេវា​សុខ​ភាព​ផ្សេងៗ ​បន្ទាប់​ពី​ពួក​គេ បាន​រស់​នៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ភ្នំពេញ ហើយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ត្រូវ​តែ​ទទួល​​​ខុស​ត្រូវ​ចំពោះ​បញ្ហា​ទាំង​នេះ  ៕

 សរសេរ៖ ប៊ុន ប៊ុណ្ណា!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s