អគ្គីភ័យ​ឆេះ​ពីរកន្លែង​​ក្នុង​ថ្ងៃតែមួយ​ នៅរាជធានី​ភ្នំពេញ​

អគ្គីភ័យ​​បាន​ឆេះ​ពីរ​កន្លែង​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃតែមួយ កាលពីថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១២​នេះ។ មួយ​កន្លែង​ឋិត​នៅ​ម្ដុំ​ផ្លូវ​ពេទ្យ​លោក​សង្ឃ ដោយ​បាន​បំផ្លាញ​ផ្ទះ ជាន់​ទី​៣ អស់​មួយ​បន្ទប់ ដោយ​សារ​តែ​​ទុស្សេ​ខ្សែភ្លើង​។ ​កន្លែង​ទី​២ ឆេះនៅ​ខាង​ក្រោយ​ផ្សារ​ទឹកថ្លា​ ដោយ​បាន​បំផ្លាញ​​​ផ្ទះ​ថ្ម​​លើឈើ​ក្រោម​មួយខ្នង​ និង​ឆេះ​រោល​ផ្ទះ​ក្បែរ​នោះមួយ​ខ្នង​ ព្រោះ​តែ​​ផ្ទុះ​កំប៉ុង​ហ្គាស​​។​

លោក​នេត្រ វន្ថា ប្រធាន​ការិយាល័យ​​ពន្លត់​អគ្គីភ័យ​​រាជធានីភ្នំពេញ​ បាន​និយាយ​ថា ករណី​​អគ្គីភ័យ​ទាំង​ពីរ​នេះ ក្រុមពន្លត់​អគ្គីភ័យ​ បាន​ប្រើប្រាស់​​រថយន្ដ​អស់​ចំនួន​៧ឡាន។ លោក​ថា ក្នុង​ករណីទី​១ របស់របរ ក្នុងបន្ទប់​​ដែលឆេះ ខូចខាតប្រមាណជា​៩០%​។ រីករណីទី​២ បាន​ឆាប​ឆេះ​ផ្ទះ​ទាំងស្រុង​​៕

សរសេរ៖ ថា វុទ្ធី​

កែសម្រួល៖ ប៊ិន ប៊ុណ្ណា

ផ្សាយ​នៅវិទ្យុស្រ្តីថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s