ជនរងគ្រោះ​ដោយ​អំពើហិង្សា​​ស្ទើរ​តែទាំងអស់​ជាស្រ្តី​

យោងតាមរបាយការណ៍​របស់​សមាគមន៍ការពារ​សិទ្ធិមនុស្ស​អាដហុក​ ក្នុង​ឆ្នាំ​១០​ខែ ឆ្នាំ​២០១១​ គិត​ចាប់ពីខែមករា ដល់​ខែតុលា មានចំនួន​​៤៦១​ករណី​ ក្នុង​ចំណោម​​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ភាគច្រើន​គឺ​ជាស្រ្តី​។ មន្រ្តីកម្មវិធី​​ផ្នែកស្រ្តី នៃសមាគមការពារ​សិទ្ធិមនុស្ស​អាដហុក​ លោកស្រីគឹម ចាន់ដ៉ារ៉ា​ បាន​និយាយថា ស្ទើរ​ទាំងអស់​នៃជនរងគ្រោះ​ដោយ​អំពើហិង្សា​​ដែល​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​សមាគមសិទ្ធិមនុស្ស​អាដហុក​ គឺ​ភាគច្រើន​ជាស្រ្តី​។​

ដើម្បីកាត់បន្ថយ​អំពើហិង្សា​ក្នុងគ្រួសារ​​ដោយ​ប្រសិទ្ធិភាពខ្ពស់​នោះ លោកស្រីពុង ឈីវហ្គេច នាយិកា​អង្គការ​សម្ព័ន្ធ​សិទ្ថិមនុស្ស​លីការដូ​ បាន​និយាយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​​ពន្យល់ពីតម្លៃស្រ្តី​ និង​ការ​លើក​កម្ពស់​សិទ្ធិស្រ្តី​។​ មួយ​វិញទៀត​ ត្រុវ​ពន្យល់​ដល់បុរស​ឲ្យ​ឈប់​ប្រើ​អំពើហិង្សា​ និង​ត្រូវ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​តឹងរឹង​ ដោយ​ត្រូវ​ដាក់​ទោសទណ្ឌ​ទៅលើ​ជន​ល្មើស​។​

របាយការណ៍​សមាគម​សិទ្ថិមនុស្ស​អាដហុក​​ បាន​ឲ្យ​ដឹង​ថា កាលពីឆ្នាំ​២០១១​ សមាគម​អាដហុក​​ទទួល​បាន​ពាក្យ​បណ្ដឹង​​ចំនួន​៤៦១​ករណី ក្នុង​នោះ​​៧៥% អំពើហិង្សា​ក្នុងគ្រួសារ​​ បណ្ដាល​មក​ពី​ការ​សេពគ្រឿង​ស្រវឹង​៕​

សរសេរ៖ ថា វុទ្ធី​

កែសម្រួល៖ ប៊ិន ប៊ុណ្ណា

ផ្សាយនៅថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s