Human Right Watch ថា ស្ថានភាពសិទ្ធិមនុស្ស​​នៅកម្ពុជា​នៅតែ​អាក្រក់

       អង្គការ​ឃ្លាំ​មើល​​សិទ្ធិមនុស្ស​​Human Right Watch ​​បាន​ចេញ​ផ្សាយ​​​របាយការណ៍​សិទ្ធិមនុស្ស​​ប្រចាំឆ្នាំ​២០១១ ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​នៅតែ​ឋិត​នៅក្នុង​​ស្ថានភាព​សិទ្ធិមនុស្ស​អាក្រក់ដដែល។​របាយ​ការណ៍​​នេះ​បាន​លើកឡើង​ទៀត​ថា បើ​ទោះ​បី​ជា​ប្រទេស​មួយ​នេះ​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ទីក្រុង​ ប៉ារីស​​អស់​រយៈពេល​២០ឆ្នាំ​​ហើយក្ដី​ ក៏​ប្រទេស​មួយ​នេះ​នៅតែ​​មាន​ស្ថា​នភាព​​​សិទ្ធិមនុស្ស​អាក្រក់​នៅឡើយ។​

       របាយការណ៍​នេះ​បាន​ស្ដីបន្ទោស​​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​ បាន​ប្រើប្រាស់​​ច្បាប់ និងប្រព័ន្ធតុលាការ​​រឹតបន្ដឹង​សេរីភាព​បញ្ចេញ​មតិ ចាប់​អ្នក​ដែល​រិះគន់​​រដ្ឋាភិបាល​​ដាក់ពន្ធនាគារ​​ និងបំបិទ​សំឡេង​បក្ស​ប្រឆាំង​ជាដើម​។​

យ៉ាងណាក៏ដោយ​លោក​ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​សមាគម​សិទ្ធិមនុស្ស​​បាន​​ប្រាប់វិទ្យុស្រ្តីថា ថ្វីបើ​ប្រទេស​មួយ​នេះ​ មានស្ថានភាព​សិទ្ធិមនុស្ស​មិនសូវល្អក្ដី​ ប៉ុន្ដែ​ប្រទេស​កម្ពុជា​បាន​ប្រឹងប្រែង​ និង​បានធ្វើ​ឲ្យ​​ប្រទេស​នេះ​ប្រែមុខ​មាត់​ជាច្រើន​ឆ្ពោះ​ទៅរក​ភាព​រីក​ចម្រើន​។ លោក​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​​អភិវឌ្ឈន៍​ និង​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​ស្ថានភាពអនក្ខរកម្ម​​មិនសូវមាន​ពោល​គឺ​បាន​ប្រឹង​ប្រែង​ឲ្យកុមារ​បាន​ចូលរៀន​ច្រើន​ជាងមុន​ និង​ការគោរព​សិទ្ធិ​ស្រ្តី​ជាដើម​។ ប៉ុន្ដែ​ប្រទេស​កម្ពុជា​ នៅ​តែ​បន្ដ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​សិទ្ធិរស់រាន​មានជីវិត​ និង​សេរីភាព​សារព័ត៌មាន​ជាដើម​​….។ នេះ​ការ​បញ្ជាក់​របស់​លោក​ចាន់ សុវ៉េត​។​

នៅថ្ងៃនេះ​វិទ្យុស្រ្តីមិនអាច​ទាក់ទង​ក្រុមមន្រ្តី​រដ្ឋាភិបាល​ដើម្បី​ឆ្លើយ​បំភ្លឺជុំវិញ​បញ្ហា​នេះបានទេ។​

នៅក្នុង​របាយការណ៍​សិទ្ធិមនុស្ស​Human Right Watch បាន​បញ្ជាក់​ថា ប្រព័ន្ធតុលាការ​នៅកម្ពុជា​មិនមាន​ភាព​ឯករាជ្យ​នោះទេ ដោយ​តុលាការ​បាន​ឋិត​នៅក្រោម​ការ​គ្រប់គ្រង​របស់គណបក្ស​ប្រជាជន​កម្ពុជា​។ របាយការណ៍​ក៏បាន​បញ្ជាក់​ដែរ​ថា លោក​សមរង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​​​និរទ្ទេស​ខ្លួន​នៅក្រៅប្រទេស​ ដោយ​សារ​​តែ​​តុលាការ​​កាត់ទោស​​ដោយ​អយុត្តិធម៌​ផងដែរ​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

ផ្សាយ​នៅវិទ្យុស្រ្តី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s