កម្ពុជា​នឹង​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​ដោយ​ខ្លួន​ឯង បើ​អង្គការ​សហ​ប្រជាជាតិ​ដក​ខ្លួន

មន្រ្តី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​​លោក​ខៀវកាញារីទ្ធ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​នឹង​ដំណើរ​ការ​សាលាក្តី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដោយ​ខ្លួន​ឯង ប្រសិន​បើ​ភាគី​អង្គការ​សហ​ប្រជាជាតិ​ដក​ខ្លួន​ចេញ​ពី​សាលាក្តី​នេះ។ 

លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​នៅ​ក្នុង​ពិធី​សម្ពោធ​សៀវភៅ «មេ​ដឹកនាំ​ខ្មែរ​ក្រហម​គេច​វេស​ពី​បទ​ប្រល័យ​ពូជសាសន៍?» នៅ​សាលាភាសា ACE កាល​ពី​ថ្ងៃទី​២៥ ខែ​មករា កន្លង​ទៅ​នេះ​ថា កម្ពុជា​មាន​ច្រក​ចេញ​៤ ដើម្បី​ដំណើរ​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម គឺ ទី១ តុលាការ​នេះ​ដំណើរ​ការ​ដោយ​មាន​ការ​ចូល​រួម​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​តែង​តាំង​ដោយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ, ទី២ បើ​សិន​ជា​អង្គការ​សហ​ប្រជាជាតិ​ដក​ខ្លួន​ចេញ​ពី​តុលាការ​នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​ស្នើ​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ផ្តល់​ចៅក្រម​មក​ចូល​រួម​ក្នុង​តុលាការ​នេះ, ទី៣ រដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ចៅក្រម​បរទេស​ណា​ដែល​មាន​កិត្តិនាម​ល្អ​ចូល​រួម​ក្នុង​តុលាការ​នេះ និង ទី៤ រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រហម​ដោយ​ខ្លួន​ឯង៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s