លី​កា​ដូៈ វិបត្តិ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​អំពើ​ហិង្សា​គួរ​ឲ្យ​ព្រួយ​បារម្ភ

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ នៅ​ពេល​ដែល​អំពើ​ហិង្សា​ពី​វិបត្តិដីធ្លី​បាន​កើត​មាន​យ៉ាង​ពុះ​កញ្ជ្រោល ។ ដោយ​បញ្ជាក់​ថា គ្រាន់​តែ​ពីរ​ខែ​ប៉ុណ្ណោះ កង​កម្លាំង​សន្តិសុខ​បាន​ធ្វើ​ការ​បាញ់​រះ​ លើ​ក្រុម​អ្នក​ភូមិ​​អំឡុង​ពេល​តវ៉ា​ចំនួន​៣​លើក  ។

អង្គការ​នេះ​ ​​បាន​ថ្លែង​កត់​សម្គាល់ ​នៅ​ក្នុង​សេច​ក្ដី​ថ្លែងការណ៏​មួយ ​របស់​ខ្លួន​កាលពីថ្ងៃទី២៦ ខែមករាថា ​​មាន​ហេតុការណ៏​ចំនួន​ ៥ ជាប់​ពាក់ព័ន្ធ នឹង ការ​ប្រើប្រាស់​អាវុធ ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​១៩​នាក់​រង​របួស ក្នុង នោះ​៧នាក់​​រងការ​បាញ់​ប្រហារ ។

អង្គការ​លីកាដូ ​បាន​រកឃើញ​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​៤០ម៉ឺន​នាក់ រង​ផល​ប៉ះពាល់​ពី​វិបត្តិដីធ្លី ៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s