គ.ជ.ប​ ទទួល​បាន​៤បណ្ដឹង​ក្នុង​កំឡុង​ពេល​ឃោសនាបោះឆ្នោត

            គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​(គ.ជ.ប) បាន​ឲ្យ​ដឹង​កាលពីថ្ងៃទី​២៧ ខែមករានេះថា ក្នុង​កំឡុងពេល​ឃោសនាបោះឆ្នោត​​ ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​​ គ.ជ.ប ទទួល​បាន​ពាក្យ​បណ្ដឹង​ចំនួន​៤ ក្នុង​នោះ​ រា​ជធានីភ្នំពេញ​មាន​ចំនួន​២បណ្ដឹង​​ ខេត្ត​បាត់​ដំបង​១បណ្ដឹង​ ខេត្ត​ព្រៃ​វែង១បណ្ដឹង​។​

            លោក​ទេព​ នីថា អគ្គលេខាធិការ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បាន​និយាយ​ថា ក្នុង​៤បណ្ដឹង​​នោះ រួមមាន​ការបំផ្លាញ​សម្ភារៈ​ឃោសនា បណ្ដឹង​ប្ដឹង​ពីការទិញ​ទឹកចិត្ត និងបណ្ដឹង​ប្ដឹង​ពីការ​ឃោសនា​ ដែល​រំខាន​ដល់​សាលារៀន​ ដែលសិស្ស​កំពុង​រៀន​ ក្នុង​នោះ​មួយ​បណ្ដឹង​​ជាបណ្ដឹង​អនាមឹក​។​

គួរបញ្ជាក់​ថា នៅថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១២​នេះ ជាថ្ងៃ​ស ដែល​គណបក្ស​នយោបាយ​មិនអាច​ឃោសនា​ ការបោះឆ្នោត​​បាន​នោះឡើយ​។ គ.ជ.ប បញ្ជាក់ថា ដំណើរ​ការ​នៃការ​ឃោស​នាបោះឆ្នោត​ មានរយៈពេល​២១ថ្ងៃ គឺបាន​ប្រព្រឹត្តិ​ដោយ​រលូន​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s