ឧត្តម​ក្រុម​ប្រឹក្សា​នៃ​​​អង្គចៅក្រម​បញ្ជាក់​ ពី​ការ​មិន​តែងតាំង​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម

ឧត្តម​ក្រុម​ប្រឹក្សា​ នៃ​អង្គចៅក្រម​របស់​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ច្បាស់​ហើយ​ថា មូល​ហេតុ​នៃ​ការ​មិន​តែង​តាំង​លោក Laurent Kasper Ansermet ជា​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ក្នុង​សាលាក្តី​ខ្មែរ​ក្រហម គឺ​ដោយ​សារ​តែ​លោក​បាន​រំលោភ​នឹង​វិធាន​ផ្ទៃ​ក្នុង និង​បទ​បញ្ញត្តិ​របស់​សាលាក្តី​ខ្មែរ​ក្រហម។ កំហុសឆ្គង​របស់​លោក​Laurent Kasper Ansermet នៅ​ត្រង់​លោក​បាន​សរសេរ​អត្ថបទ​ចុះផ្សាយ​នៅ​​Twitter របស់​លោក​​​ទាក់ទង​នឹង​ អង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការ​​កម្ពុជា​(អ.វ.ត.ក)​ ឬសាលាក្ដីខ្មែរ​ក្រហម​​ ពិសេស​ទាក់ទង​សំណុំរឿង​០០៣ និង​០០៤​។​

នេះ​បើ​យោង​តាម​របាយ​ការណ៍​ស្តីពី​ការ​ប្រជុំ​របស់​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ចុះ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១២ ដែល​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ទើប​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​ របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់ពី​​លោក​បាន​តែង​តាំង​ជា​សហចៅ​ក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរជាតិ​រួច​មក ដែល​សកម្មភាព​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​រំលោភ​លើ​ក្រម​សីលធម៌ វិធាន​ផ្ទៃ​ក្នុង និង​បទ​បញ្ញត្តិ​ច្បាប់ ដូច​ជា ប៉ះពាល់​ដល់​ការ​សម្ងាត់ និង​សុច្ចរិត​ភាព នៃ​ការ​ស៊ើប​សួរ ដោយ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ឈ្មោះ​ជនទាំង​៥​រូប​ទាក់ទង​នឹង​សំណុំ​រឿង​០០៣ និង​០០៤, ធ្វើ​ការ​វាយ​ប្រហារ​លើ​សហសេវិក​របស់​លោក គឺ​សហចៅក្រម​ស៊ើប​អង្កេត យូ ប៊ុនឡេង និង Siegfried Blunk តាម​រយៈ​ការ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន៕

សរសេរ៖ ប៊ិន ប៊ុណ្ណា


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s