គណបក្ស​ប្រជាជនកម្ពុជា​​ដណ្ដើម​អាសនៈព្រឹទ្ធសភា​ចំនួន​៤៦ ខណៈ​គណបក្ស​សមរង្ស៊ី​បាន​ត្រឹមតែ១១

ភ្នំពេញ: គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​គ្រង​រដ្ឋាភិបាល​សព្វថ្ងៃនេះ បាន​ដណ្ដើម​អាសនៈ​ព្រឹទ្ធសភាចំនួន​៤៦​អាសនៈ ខណៈ​គណបក្សសមរង្ស៊ី ទទួល​បាន​ត្រឹមតែ​១១​ ក្នុង​ចំណោម​៥៧​អាសនៈ។​ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​លទ្ធផល​​របស់គណៈកម្មាធិការ​ជាតិ​រៀប​ការ​បោះឆ្នោត​​ (គ.ជ.ប) កាលពីថ្ងៃទី២៩​ ខែមិនា ឆ្នាំ​២០១២​។​

លទ្ធផល​នេះ ធ្វើ​ឡើង​តាមរយៈ​ការ​គណនា​ចំនួន​អាសនៈ​ ដោយ​គិត​តាម​សំឡេង​សន្លឹកឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី ទទួលបាន​។ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ឆ្នាំ​២០១២ របស់ គ​.​ជ​.​ប​. បានបង្ហាញ​ថា ចំនួន​អ្នកបោះឆ្នោត​សរុប​ចំនួន ១១.៤៧០ នាក់​។ ចំណែក​អ្នក​បាន​ទៅ​បោះឆ្នោត មាន ១១.៣៨៣ នាក់​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៨.៨៨០ នាក់ ស្មើនឹង ៧៨,០១%​។ រីឯ​គណបក្ស​សមរង្ស៊ី ចំនួន ២.៥០៣ នាក់ ស្មើនឹង ២១,៩៩%​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s