ក្រុម​ហ៊ុន​ចិន​ នឹងទទួល​ទិញ​ដំឡូង​មី​​កម្ពុជា​​ប្រមាណជា​១លានតោន​ក្នុង​ឆ្នាំ​២០១២​

លោក​ជាម ចាន់ សោភ័ណ្ឌ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង​ បាន​និយាយ​ថា កាលពីពេល​ថ្មីៗនេះ ក្រសួង​កសិកម្ម​​រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ ជាមួយ​​ក្រុមហ៊ុន​​ចិន​មួយ មានឈ្មោះថា មីយេ ដោយ​យល់​ព្រមទទួល​ទិញដំឡូង​មី ពីប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១២​នេះ ប្រមាណ​ជា​១លាន​តោន​។ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​​នេះ បាន​ប្រមូល​​ទិញ​ដំឡូង​​បាន​ចំនួន​៣ពាន់​តោន​រួច​មកហើយ​។​

លោក​បាន​សម្ដែង​ការជឿជាក់​ថា ការប្រមូលទិញ​​ដំឡូង​មី​ របស់ក្រុមហ៊ុន​នេះ នឹង​ជួយកាត់បន្ថយ​បញ្ហា​​របស់ប្រជាកសិករ ដែលជួបការ​លំបាក​​ ក្នុង​ការ​​រកទីផ្សារ​​លក់ដំឡូង​មីកម្ពុជា បង្កើន​ទីផ្សារ​នាំផលិតផល​ ទៅប្រទេស​ចិន​កាន់តែច្រើន អាចប្រកួតប្រជែង នឹងការនំាចេញ​របស់ប្រទេស​ជិត​ខាង​៕

អត្ថបទ៖ ឃុន វ៉ាន់ដា

កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s