ឆ្នំា២០១១៖ អ្នកស្លាប់​ដោយ​សារ​ជំងឺគ្រុនចាញ់​ថយចុះ​ចំនួន​៣៣%

យោង​តាម​របាយការណ៍​របស់​​ប្រធាន​មជ្ឈមណ្ឌល​​ជាតិ​ពិនិត្យ​ជំងឺគ្រុនចាញ់ បាន​ឲ្យ​ដឹង​ថា អត្រាមនុស្ស​ស្លាប់​ដោយ​សារ​ជំងឺគ្រុនចាញ់​​បានថយចុះ​ចំនួន​៣៣% ពោល​គឺ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ ត្រូវ​បាន​កាត់​បន្ថយ​ចំនួន​១៥១​នាក់ នៅឆ្នាំ​២០១០ ធៀប​នឹង​ឆ្នាំ​២០១១​ បាន​​ថយចុះ​នៅ​​៩៣​នាក់​។​

លោក វេជ្ជបណ្ឌិត ច ម៉េងចូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ពិនិត្យ​ជំងឺ​គ្រុនចាញ់​បានមានប្រសាសន៍​នៅក្នុងពិធី​បើកសិក្ខា សាលាថា ជំងឺ​គ្រុនចាញ់តែងតែ​រាតត្បាត និង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន ប្រសិន​បើ​យើង​មិន​បាន ព្យាបាល​បាន​ទាន់​ពេល​វេលានោះទេ។

ដើម្បី​កាត់បន្ថយ​​ជំងឺ​គ្រុនចាញ់ លោក វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​សំខាន់៣ ដែល​យើង​ត្រូវការ​នោះ គឺអន្តរាគមន៍ ទី១ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ព័ត៌មាន​ច្រើន ស្តីពី​ជំងឺ​គ្រុនចាញ់ តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ​គ្រប់រូប ភាព មានវិទ្យុ ទូរទស្សន៍ ផ្ទាំង​គំនូរ​នៅតាម​ទីធ្លាសាធារណៈ គួបផ្សំ​នឹង​ការ​ឃោសនា​ទល់មុខគ្នា នៅ​តាម សហគមន៍​ប្រជាពលរដ្ឋ។ អន្តរាគមន៍ទី២ ​គឺការផ្តល់សេវា លើរោគវិនិច្ឆ័យ និងព្យាបាល​ឲ្យបាន​ទាន់ពេល វេលា ដោយ​​ចាប់​ផ្តើម​​ពីកន្លែង​ ដែលប្រជាជនរស់នៅគ្រប់ភូមិ ដែល​ប្រឈម​នឹងការចម្លង​ជំងឺគ្រុនចាញ់ សុទ្ធតែមាន​ភ្នាក់ងារ​សុខភាព​ស្ម័គ្រចិត្ត ជួយការពារ​ព្យាបាល​ជំងឺ​គ្រុនចាញ់ ហើយ​ភ្នាក់ងារ​ទាំងនោះ ត្រូវបាន​ទទួលការ​បណ្តុះបណ្តាល អំពី​វិធី​ការពារព្យាបាល​ជំងឺគ្រុនចាញ់ ដែល​ជាការ​រួមចំណែក​​ក្នុងការកាត់ បន្ថយ​អត្រា​ស្លាប់របស់កុមារ និងមាតាផងដែរ ។

ផែនការ​យុទ្ធសាស្រ្តជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់​នៅឆ្នាំ២០១១ ដល់ឆ្នាំ២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ស្លាប់ដោយសារ​ជំងឺគ្រុនចាញ់ ឲ្យមក​នៅ​សូន្យ ដោយ​មានផែនទី ផ្លូវដែលយើង​ធ្វើដំណើរ ទៅហួសឆ្ងាយ និងមាន គោលដៅ​សហសវត្ស​លើសទៅទៀត ។

គួរកត់សម្គាល់​ថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ា សេតសាស្រ្ត បាណកសាស្រ្ត បាន​បើកសិក្ខាសាលា​រយៈពេល២ថ្ងៃគឺ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ខែមករា ឆ្នាំ ២០១២ នៅសណ្ឋាគារ ហ្គោឌិនស៊ី ក្រុងព្រះសីហនុ ដោយមានការ​ចូលរួម​ពីមន្ត្រីសុខាភិបាល និងមណ្ឌល សុខភាព​ស្រុក​ប្រតិបត្តិ​ម​កពីខេត្តចំនួន៧។ សិក្ខា​សាលានេះ មាន​សិក្ខាកាម​ចូលរួ​មជាមន្ត្រីស្ម័គ្រចិត្ត មន្ត្រី​ផ្តល់សុខភាព និង​មណ្ឌល​សុខភាព ចំនួន១៤២នាក់ មកពីខេត្ត​ចំនួន៧ ក្នុងនោះ​មាន​ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្ត តាកែវ ខេត្តរតនាគីរី និងខេត្តមណ្ឌលគីរី ៕

 ប្រភព៖ AKP

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s