នួន​ជា ច្រាន​ចោល​​ការរឹប​អូស​ទ្រព្យ​សម្បត្តិ​​ឯកជន​របស់​រដ្ឋ​

ភ្នំពេញ៖ កាលពីថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១២​ នៅឯអង្គសវនាការ​ នៃសាលាក្ដីខ្មែរក្រហម​ លោក​នួន ជា​​ អតីត​បងធំទិ​២ ក្នុងរបប​កម្ពុជាប្រជាធិបតេយ្យ​បាន​ច្រាន​ចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​​ ដែល​របប​កម្ពុជាប្រជាធិបតេយ្យ​ បាន​រឹប​អូស​​យក​ទ្រពសម្បត្តិ​​ឯក​ជន​របស់ប្រជាពលរដ្ឋ​ ហើយ​លោក​នួន​ជា​ បញ្ជាក់​ថា របប​នេះ គ្មានគោល​ការ​ដូច្នេះទេ។​

លោក​បាន​បន្ដទៀត​ថា គោលការ​របស់​បក្ស​កម្មុយនីស្ដ​កម្ពុជា មិនបាន​តម្រូវ​​ឲ្យ​មានការ​រឹបអូសទ្រព្យ​សម្បត្តិ​ ឯកជនឡើយ ហើយ​បើសិន​ជាប្រជាពលរដ្ឋ​​ចង់​យក​ទ្រព្យ​សម្បត្តិ​​របស់ខ្លួន​ចូល​ជាសម្បត្តិ​​សហករណ៍ ជាសិទ្ធិ​របស់​ប្រជាពលរដ្ឋ​។

ប៉ុន្ដែជនរងគ្រោះ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​​មិនជឿ​សម្ដី​នេះនោះទេ ព្រោះ​ថា បន្ទាប់​ពីទាហាន​ខ្មែរក្រហម​ចូលកាន់​កាប់​ទីក្រុង​​ភ្នំពេញ​កាលពីថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ប្រជាពលរដ្ឋ​​ត្រូវ​បាន​គេបណ្ដេញ​ជម្លៀស​ដោយ​បង្ខំ ចេញ​ពី​ទីក្រុង​ភ្នំពេញ​ ជាមួយ​ទ្រព្យ​សម្ប្តត្តិ​ជាប់​ខ្លួន​បន្ដិចបន្ដួច​ប៉ុណ្ណោះ​។ នៅពេល​ដល់​សហករណ៍​​ជនបទ​ ប្រជាពលរដ្ឋ​ទាំង​នោះ ត្រូវបាន​គេ​តម្រូវ​​ឲ្យ​យក​ទ្រព្យ​សម្បត្តិ​​ដែលខ្លួន​មានដាក់​ជាសមូហភាព ដែល​សូមប្បី​តែ​​ស្លាបព្រាមួយ ក៏មិនអនុញ្ញាតិ​ឲ្យ​ទុក​ដែរ៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s