រដ្ឋាភិបាល​ជំរុញ​ឲ្យ​ចាប់​ខ្លួន​ជនដៃដល់​​បាញ់ប្រជាពលរដ្ឋ​​ក្នុង​ជម្លោះ​ដីធ្លី នៅខេត្តក្រចេះ​

ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្ដេច​ហ៊ុន​ សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​​មានសមត្ថកិច្ច​​ ស្វែងរកចាប់ខ្លួន​​ជនដៃដល់​ ដែល​បាន​បាញ់​ប្រហារ​​ប្រជាជន ឲ្យ​រងរបួស​ចំនួន​៤នាក់ កាលពីពេលថ្មីៗនេះ នៅភូមិ​វាលបី ឃុំពីរធ្នូ ស្រុក​ស្នួល​ខេត្ត​ក្រចេះ។ ទន្ទឹម​នឹង​នេះ សម្ដេចហ៊ុន​ សែន​បាន​សម្ដែង​ការសោក​ស្ដាយ​និង​ចាត់ទុក​ព្រឹត្តិការណ៍​បាញ់​ប្រហារ​​ប្រជាពលរដ្ឋ​ គឺជាករណី ដែល​មិនអាច​អត់​អោន​ឲ្យ​បាន​។​

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៧៦​អា ដែលតភ្ជាប់​ពីខេត្ត​ក្រចេះ ទៅខេត្ត​មណ្ឌលគីរី  កាលពីថ្ងៃទី៣១ ខែមករានេះ សម្ដេច​ហ៊ុន សែន​​ បាន​ដាក់​បទ​បញ្ជាផ្ទាល់មាត់​ទៅ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ស ខេង ដឹកនាំ​ស្វែង​រក​ជន​ដៃដល់​ ដែល​បាញ់ប្រជាពលរដ្ឋ​​ ឲ្យ​ខាន​តែបាន​ និង​សម្ដេច​បាន​អំពាវនាវ​ឲ្យ​ជន​ដៃដល់​ចូល​​ខ្លួន​មក​សារភាព​​ពីទោស​កំហុស​​របស់ខ្លួន​ផងដែរ​។ ទន្ទឹមនឹង​នេះ អាជ្ញាធរ​ក៏ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​​ នូវប្រភព​​​អាវុធ​ ដែល​សន្ដិសុខ ក្រុម​ហ៊ុន​ធីធីវ៉ាយ​ របស់​ឧកញ៉ាម៉ារ៉ាឌី យក​មក​បាញ់​ប្រជាពលរដ្ឋ​។​

លោក​អំ សំអាត មន្រ្តី​ស៊ើប​អង្កេត​ជាន់ខ្ពស់​អង្គការ​លីកាដូរ​បាន​និយាយ​ថា នេះ​ជា​លើក​ទី​១ហើយ ដែល​​រដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ ក៏ដូចជា​អនុសាសន៍​ ឲ្យ​មានការ​ចាប់ខ្លួន​ជនដៃដល់​​ដូច្នេះ​​។ តាម​រយៈបទ​បញ្ជា​នេះ លោក​អំ សំអាត​ បាន​អំពាវនាវ​បន្ថែម​ ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ តាម​ចាប់​ជនដៃដល់​ឲ្យ​បាន​ ដើម្បី​នាំយក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​

គួរកត់សម្កាល់ថា កាលពីថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១២​នេះ សន្ដិសុខ​ក្រុមហ៊ុន​ធីធីវ៉ាយ បាន​បាញ់​ប្រជាពលរដ្ឋ​ចំនួន​៤នាក់​។ បន្ទាប់​មក​ក្រុម​អ្នក​ភូមិប្រមាណជា​៤០០នាក់​ បាន​នាំគ្នា​​បិទផ្លូវ​​ជាតិ​លេខ​៦អា ដែលភ្ជាប់​​ចរាចរណ៍​ពីខេត្តក្រចេះ ទៅ​កាន់​ខេត្ត​​មណ្ឌលគីរី​៕​​

អត្ថបទ៖ មៃ សុខលីម​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s