“សេរីភាពបញ្ចេញមតិ និងសារព័ត៌មានបែបប្រពៃណី”

ភ្នំពេញ៖ ក្លឹប​អ្នក​កាសែត​កម្ពុជា​ បាន​រៀប​ចំ​កិច្ចពិភាក្សា​តុមូល​មួយ​ស្ដីពី “សេរីភាព​បញ្ចេញ​មតិ​ និង​សារព័ត៌មាន​​បែបប្រពៃណី”​ ដែល​បានប្រព្រឹត្តិ​ទៅ​នៅ​ភោជនីយដ្ឋាន​ ទន្លេបាសាក់​ រាជធានី​ភ្នំពេញ​ កាលពីព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១២​​។​

ថ្លែង​នៅក្នុង​ពិធី​នោះ លោកប៉ែន​ សមិទ្ធិ​ ប្រធាន​ក្លិបអ្នក​កាសែត​កម្ពុជា បាន​និយាយ​ថា ប្រធាន​បទ​នៅថ្ងៃនេះ គឺ​ជា​ប្រធាន​បទ​ដ៏ចាស់​មួយ ប៉ុន្ដែ​​ យើង​នៅ​បន្ដ​ធ្វើ ដើម្បី​​ទាមទារ​សេរីភាព​​ ជាពិសេស​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ បែបប្រពៃណី​ ដែល​រួមមាន​វិទ្យុ កាសែត ទូរទស្សន៍​​ជាដើម​។​

លោក​បាន​បញ្ជាក់​ថា ដើម្បី​ធ្វើ​ឲ្យ​មាន​សេរីភាព​​អ្នកសារព័ត៌មាន​នៅកម្ពុជា​នោះ គឺទាមទារ​​ឲ្យ​មូលដ្ឋាន​ច្បាប់​ នយោបាយ​ សេដ្ឋកិច្ច​។ លោក​បាន​បញ្ចាក់​ថា សេដ្ឋកិច្ច​​គឺ​ជាចំណុច​សំខាន់​ដែរ ដែល​បាន​ដាក់​សំពាធ​​មក​លើ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

លោក​បាន​បញ្ជាក់​ថា សេរីភាព​​មិនមែន​ជាកម្មសិទ្ធិ​ របស់​​អ្នកសារព័ត៌មាន​​នោះទេ គឺ​សេរីភាព​នៅត្រង់​នេះ គឺជាសិទ្ធិ​របស់​មនុស្ស​គ្រប់គ្នា​ ដែល​សព្វថ្ងៃ​​ប្រទេស​កម្ពុជា​មាន​ប្រជាជន​ចំនួន​ជាង​១៤​លាននាក់​។​

លោកស្រីចក់ សុភាព នាយិកា​កម្មវិធី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានមានប្រសាសន៍ថា ការចូលរួម​របស់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ បានបង្ហាញ​សាក្ខីភាព​ មួយ​ដែល​​អ្នក​សារព័ត៌មាន​បាន​ចាប់អារម្មណ៍​ចំពោះ​​សេរីភាព​​សារព័ត៌មាន​នាពេលបច្ចុប្បន្ន​នេះ​​។​ លោក​ស្រី​បាន​បញ្ជាក់ថា “សេរីភាព​នៃការបញ្ចេញ​មតិ​ប្រៀប​បាន​នឹង​អុក​ស៊ីសែន​” ។ ​

លោកស្រី​បាន​បញ្ចេញ​មតិពាក់ព័ន្ធ​ទៅ​នឹង​សេរីភាព​សារព័ត៌មាន​បែបប្រពៃណី ដែល​លោកស្រី​យល់​ឃើញ​ប្រព័ន្ធ​ព័ត៌មាន​គឺ​ជាអំណាច​មួយ ដែល​ធ្វើ​ឲ្យ​​​ប្រទេសមួយ​ មាន​អភិបាលកិច្ច​ល្អ​ ដោយ​មានការ​តាម​ដាន​​ ឬឃ្លាំមើល​សកម្មភាពនយោបាយ​ ដើម្បី​ដំណឹង​ទំាងនោះ​ផ្ដល់​ដល់សាធារណៈជន​​។

នៅឆ្នាំ​២០១១​នេះ មាន​អង្គភាព​មួយ​បាន​ដាក់ចំណាត់​ថ្នាក់សេរីភាព​សារព័ត៌មាន ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទេស​មួយ​នេះ​បានទទួល​ចំណាត់ថ្នាក់​លេខ ១១៧​ ដែល​មានការ​ថយចុះ​ចំនួន​១១ចំណាត់ថ្នាក់​ បើប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០​កន្លងទៅ​។ តួលេខនេះ​មាន​​ន័យ​ថា  សេរីភាព​សារព័ត៌មាន​ការ​​ប្រសើរ​ជាង​មុន​ ប៉ុន្ដែ​ក៏នៅ​មិនទាន់ប្រសើរ​ខ្លាំង​នោះដែរ​ ដែល​មាន​នៅ​ចំណុច​មួយ​ចំនួន​ត្រូវ​តែ​ធ្វើការ​ទាមទារ​ ដើម្បី​ឲ្យ​សេរីភាព​​នៃការបញ្ចេញ​មតិ កាន់តែ​ទូលំទូលាយ​។

សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​​ត្រូវ​បាន​ការពារ និងលើក​ស្ទួយ​ដោយ​ច្បាប់​កម្ពុជា​។ មាត្រា​៤១ នៃរដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​​មានសិទ្ធិ “សេរីភាព​​ ខាង​សារព័ត៌មាន​​ សេរីភាព​​ខាង​ការបោះពុម្ពផ្សាយ​ និងសេរីភាព​ខាងការប្រជុំ​”។ មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ មានសិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​​ក្នុង​ជីវភាព​​នយោបាយ​​របស់ប្រទេស​ជាតិ​​។ មាត្រា​៣១ ចែង​ថា ប្រទេសកម្ពុជា ទទួលស្គាល់​​ និងគោរព​​ សេចក្ដីប្រកាស​​ជាសកល​ ស្ដីពី​ សិទ្ធិមនុស្ស​ និង​កតិកាសញ្ញា​អន្ដរជាតិ​ស្ដីពី សិទ្ធិ​ពលរដ្ឋ​ និងសិទ្ថិនយោបាយ​ ទៅក្នុង​ច្បាប់​ជាតិ​។​ មាត្រា​១៩ នៃសេចក្ដី​ប្រកាស​ជាសកល​ស្ដីពី​សិទ្ធិមនុស្ស​និងកតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និងសិទ្ធិ​នយោបាយ​​បាន​ចែង​​ពីសិទ្ធិ​សកល​នៃសេរីភាព​បញ្ចេញ​មតិ ដោយ​មានការ​រឹត​ត្បិត​ខាង​ក្រោម​ ដែល​អាច​កើត​ឡើង​ក្នុង​កាលៈទេសៈ តិចតួច​បំផុត​៖

១. ការរឹតត្បិត​តាមបញ្ញតិច្បាប់​

២. ការរឹត​ត្បិត​ស្រប​ច្បាប់​​កំណត់​​ដោយ​ច្បាប់​អន្ដរជាតិ​

៣. ភាព​ចាំបាច់​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s