អ៊ូ វីរៈថា សាលាក្ដីខ្មែរក្រហមលំបាកក្នុងការស្វែងរកជំនួយ

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​អ៊ូ វីរៈ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ សាលាក្ដីខ្មែរ​ក្រហម​មិន​មានប្រាក់​ សម្រាប់​បើក​ប្រាក់ខែ​ជូន​បុគ្គលិក ​នៅក្នុង​សាលាក្ដីកូនកាត់​មួយ​នេះទេ ហើយ​សាលា​ក្ដី​នេះ​កំពុង​លំបាក​នៅក្នុង​ការ​ស្វះស្វែង​រក​ជំនួយ​ផងដែរ​។​

​លោក​អ៊ូវីរៈ បាន​ធ្វើការ​ពន្យល់​ថា អ្វី​ដែល​សាលាក្ដីកូន​កាត់​មួយ​នេះ​លំបាក​នៅក្នុងការ​រក​ប្រាក់​ជំនួយ​ ដោយ​សារ​តែ​​មាន​ការ​​ជ្រៀតជ្រែក​ផ្នែកនយោបាយ​ និង​​មានអំពើពុករលួយ​។​ លោក​បាន​បញ្ជាក់​ថា បញ្ហា​ទំាង​អស់​នេះ ដែល​ធ្វើ​ឲ្យ​អន្ដរ​ជាតិ​​អស់ជំនឿ​​លើ​សាលាក្ដីខ្មែរក្រហម​។​

ប៉ុន្ដែ​លោក​​នេត្រ ភ័ក្រ្តា អ្នកនាំពាក្យ​សាលាក្ដីខ្មែរក្រហម​ បានច្រាន​ចោល​ចំពោះ​ការ​ចោទប្រកាន់​របស់​សង្គម​ស៊ីវិល​មក​លើ​សាលាក្ដីខ្មែរក្រហម​ ដោយ​លោក​នេត្រ​ភ័ក្រ្តា​ លើកឡើង​ថា ត្បិតតែ​សាលាក្ដីខ្មែរក្រហម​ខ្វះ​ខាត​ប្រាក់​ សម្រាប់​បើក​ប្រាក់​ខែ​ដល់បុគ្គលិក​ក៏ពិត​មែន ប៉ុន្ដែ​​តាម​ដំណឹង​មក​ គឺ​ម្ចាស់​ជំនួយ​កំពុង​ត្រៀម​បន្ដ​ផ្ដល់​ជំនួយ​សម្រាប់​ឆ្នាំ​២០១២​នេះហើយ​។

លោក​ក៏បាន​បញ្ជាក់​ថា ដំណើរ​ការ​សាលាក្ដីខ្មែរ​ក្រហម​នៅពេល​នេះ បាន​នឹង​កំពុង​ជោគជ័យ​ជាបន្ដបន្ទាប់​ ដោយ​បាន​នឹង​កំពុង​​​ជំនុំជម្រះ​​លើ​សំណុំរឿង​០០២ ដែល​មាន​មេដឹកនាំ​កំពូល​ៗ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន​៣រូប​ និង​សាលាក្ដីនេះ បាន​ប្រកាស​បិទផ្លូវ​តវ៉ា​ លើ​សំណុំរឿង​០០១​។ ទន្ទឹមនឹង​នេះ ក៏​មាន​ការ​ចូលរួម​ ពី​មហាជន​ប្រមាណជា​១១ម៉ឺន​នាក់ នៅក្នុង​សាលាក្ដី​ខ្មែរក្រហម​​។​ ទន្ទឹមនឹង​នេះ សវនកម្ម​ចំនួន​៨លើក​មក​ហើយ គេ​ក៏​មិន​រកឃើញ​មានអំពើពុក​រលួយ​​ នៅក្នុងសាលាក្ដី​ខ្មែរក្រហម​ផងដែរ​។​

ថ្មីៗនេះ សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​ បាន​ប្រកាស​អំពី​ការ​ស្វែង​រក​ជំនួយ​ បន្ទាន់​ពី​បរទេស ព្រោះ​តែ​សាលាក្តី​នេះ​ខ្វះ​លុយ​សម្រាប់​បើក​ប្រាក់​ខែ​ដល់​មន្រ្តី និង​បុគ្គលិក​ខ្មែរ​ប្រមាណ​៣០០នាក់ រាប់​ទាំង​ចៅក្រម ព្រះរាជ​អាជ្ញា រហូត​ដល់​អ្នក​បើក​ឡាន ដែល​មិន​បាន​បើក​ប្រាក់​ខែ​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១​មក​ម្ល៉េះ។

លោក​នេត្រ ភ័ក្រ្តា បាន​បញ្ជាក់​ថា គេនៅមិនទាន់​ដឹង​ច្បាស់​ថា សាលាក្ដីខ្មែរក្រហម​ ត្រូវ​ការ​ប្រាក់​ប៉ុន្មាន​សម្រាប់​ឆ្នាំ​២០១២​នេះ​ទេ ប៉ុន្ដែ​លោក​បាន​ធ្វើការប៉ាន់​ប្រមាណ​ថា ទំនង​ជាមិនខុស​ពីឆ្នាំ​២០១១​នោះទេ គឺ​សាលាក្ដី​ខ្មែរក្រហម​បាន​ចំណាយ​អស់​៩.១លានដុល្លារ​ (៩លាន​១សែនដុល្លារ​ សហរដ្ឋអាមេរិក​)​៕

 អត្ថបទ៖ ប៊ិន ប៊ុណ្ណា

ផ្សាយ​នៅវិទ្យុស្រ្តី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s